ចម្រៀងសរសើរព្រះ ៨៣:១-១៨

  • សេចក្ដី​អធិដ្ឋាន​ពេល​ប្រឈម​មុខ​នឹង​សត្រូវ

    • «​ឱ​ព្រះ​អើយ សូម​លោក​កុំ​នៅ​ស្ងាត់​ឈឹង​»​ (​)

    • ពួក​សត្រូវ​ដូច​ជា​ដើម​អញ្ចាញ​ដែល​ត្រូវ​ខ្យល់​កួច​យក​ទៅ (​១៣)

    • នាម​របស់​ព្រះ​ជា​យេហូវ៉ា (​១៨)

ទំនុក​របស់​អេសាភ។+ ៨៣  ឱ​ព្រះ​អើយ សូម​លោក​កុំ​នៅ​ស្ងាត់​ឈឹង+ឱ​ព្រះ​ដ៏​ខ្លាំង​ក្លា សូម​លោក​កុំ​នៅ​ទ្រឹង ឬ​សម្ងំ​ស្ងៀម*ឡើយ។  ២  ព្រោះ​មើល! ពួក​សត្រូវ​របស់​លោក​ធ្វើ​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​ជា​ខ្លាំង+ហើយ​អស់​អ្នក​ដែល​ស្អប់​លោក​ប្រព្រឹត្ត​ដោយ​អំណួត។  ៣  ពួក​គេ​រៀប​ឧបាយ​កល​ទាស់​នឹង​រាស្ត្រ​របស់​លោកពួក​គេ​រួម​គំនិត​គ្នា​ប្រឆាំង​នឹង​ពួក​អ្នក​ដែល​មាន​តម្លៃ​ចំពោះ​លោក។  ៤  ពួក​គេ​ពោល​ថា​៖ ​«​ចូរ​យើង​នាំ​គ្នា​បំផ្លាញ​ប្រជា​ជាតិ​នេះ​ឲ្យ​សាប​សូន្យ​ទៅ+ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ចាំ​ឈ្មោះ​អ៊ីស្រាអែល​ត​ទៅ​ទៀត​»។  ៥  ពួក​គេ​រួម​គំនិត​រៀប​គម្រោង​ការពួក​គេ​ចង​សម្ព័ន្ធ​គ្នា*ប្រឆាំង​លោក។+  ៦  ពួក​គេ​គឺ​ជា​ពួក​អេដំ កូន​ចៅ​អ៊ីសម៉ាអែល ពួក​ម៉ូអាប់+ កូន​ចៅ​ពួក​ហាកា+  ៧  ពួក​កេបាល ពួក​អាំម៉ូន+ ពួក​អាម៉ាលេកពួក​ភីលីស្ទីន+ និង​ពួក​អ្នក​ដែល​រស់​នៅ​ក្រុង​ទីរ៉ុស។+  ៨  ពួក​អាស៊ីរី+ក៏​បាន​រួម​ដៃ​ជា​មួយ​នឹង​ពួក​គេ​ដែរពួក​អាស៊ីរី​ផ្ដល់​ជំនួយ​ដល់​កូន​ចៅ​ឡុត។+ (​ស៊ីឡា​)  ៩  សូម​លោក​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ម៉ាឌាន+និង​ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីសេរ៉ា​និង​យ៉ាប៊ីន​នៅ​ស្ទឹង​គីសុន។+ ១០  លោក​បាន​បំផ្លាញ​ពួក​គេ​អស់​គ្មាន​សល់​នៅ​ក្រុង​អេនដោ+ពួក​គេ​បាន​ទៅ​ជា​ជី​សម្រាប់​ដី។ ១១  សូម​លោក​ធ្វើ​ឲ្យ​ពួក​មាន​ឋានៈ​ខ្ពស់​របស់​ពួក​គេ បាន​ដូច​អូរេប​និង​សៀប+ហើយ​សូម​លោក​ធ្វើ​ឲ្យ​ពួក​មេ​ដឹក​នាំ​របស់​ពួក​គេ​បាន​ដូច​ហ្សេបា​និង​សាលម៉ូណា។+ ១២  ព្រោះ​ពួក​គេ​និយាយ​ថា​៖ ​«​ចូរ​យើង​ទៅ​ចាប់​យក​ទឹក​ដី​ដែល​ព្រះ​អាស្រ័យ​នៅ​»។ ១៣  ឱ​ព្រះ​របស់​ខ្ញុំ​អើយ សូម​ធ្វើ​ឲ្យ​ពួក​គេ​បាន​ដូច​ជា​ដើម​អញ្ចាញ​ដែល​ត្រូវ​ខ្យល់​កួច​យក​ទៅ+និង​បាន​ដូច​ជា​ជញ្ជ្រាំង​ដែល​ត្រូវ​ខ្យល់​បក់​ផាត់​ទៅ​បាត់។ ១៤  សូម​លោក​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដូច​ជា​ភ្លើង​ឆេះ​បំផ្លាញ​ព្រៃនិង​ដូច​ជា​អណ្ដាត​ភ្លើង​ដែល​ឆេះ​រោល​ភ្នំ+ ១៥  សូម​លោក​ដេញ​តាម​ពួក​គេ​ដោយ​សង្ឃរា​របស់​លោក+ហើយ​ធ្វើ​ឲ្យ​ពួក​គេ​តក់​ស្លុត​ដោយ​ព្យុះ​របស់​លោក។+ ១៦  ឱ​ព្រះ​យេហូវ៉ា សូម​ធ្វើ​ឲ្យ​ពួក​គេ​អាប់​កិត្តិយសដើម្បី​ឲ្យ​ពួក​គេ​អាច​ស្វែង​រក​នាម​របស់​លោក។ ១៧  សូម​ឲ្យ​ពួក​គេ​ត្រូវ​អាម៉ាស់​មុខ និង​ភ័យ​ខ្លាច​ជា​រៀង​រហូតសូម​ឲ្យ​ពួក​គេ​ត្រូវ​អាប់​ឱន និង​វិនាស​សូន្យ​ទៅ។ ១៨  សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​ដឹង​ថា លោក​ដែល​មាន​នាម​យេហូវ៉ា+ជា​ព្រះ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ខ្ពង់​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល។+

កំណត់សម្គាល់

ឬ​«​មិន​ហា​ស្ដី​»​
ឬ​«​ពួក​គេ​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​»​