ចម្រៀងសរសើរព្រះ ១០៤:១-៣៥

  • សរសើរ​ព្រះ​អំពី​ការ​បង្កើត​ដ៏​អស្ចារ្យ​របស់​លោក

    • ផែនដី​នៅ​ខ្ជាប់​ខ្ជួន​រហូត​ត​ទៅ (​)

    • ស្រា​ទំពាំង​បាយ​ជូរ​និង​អាហារ​សម្រាប់​មនុស្ស (​១៥)

    • «​ស្នា​ដៃ​របស់​លោក​មាន​ច្រើន​ម្ល៉េះ​ហ្ន៎!​»​ (​២៤)

    • ‹ពេល​ជីវិត​បាន​ត្រូវ​ដក​យក ពួក​វា​មុខ​ជា​ស្លាប់› (​២៩)

១០៤  សូម​ឲ្យ​ខ្ញុំ​សរសើរ​ព្រះ​យេហូវ៉ា+ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​អើយ លោក​ឧត្តុង្គ​ឧត្តម​ក្រៃ​លែង។+ លោក​ពោរ​ពេញ​ដោយ​សិរី​រុង​រឿង​និង​កិត្តិយស​ខ្ពង់​ខ្ពស់។+  ២  លោក​បាន​ហ៊ុម​ខ្លួន​ដោយ​ពន្លឺ+ ដូច​ជា​គ្រង​សម្លៀក​បំពាក់លោក​លាត​ផ្ទៃ​មេឃ​ដូច​លាត​ក្រណាត់​ត្រសាល។+  ៣  លោក​ដាក់​ធ្នឹម​សង់​បន្ទប់​ខាង​លើ នៅ​លើ​ពពក+លោក​ប្រើ​ពពក​ធ្វើ​ជា​រទេះ​ចម្បាំង+ហើយ​ធ្វើ​ដំណើរ​ទៅ​មក​នៅ​លើ​ខ្យល់។+  ៤  លោក​ធ្វើ​ឲ្យ​ពួក​ទេវតា​របស់​លោក​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា*ហើយ​ធ្វើ​ឲ្យ​ពួក​អ្នក​បម្រើ​របស់​លោក​ទៅ​ជា​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ។+  ៥  លោក​បាន​ដាក់​គ្រឹះ​ផែនដី​ឲ្យ​នៅ​ខ្ជាប់​ខ្ជួន+ហើយ​ផែនដី​នឹង​មិន​រង្គោះ​រង្គើ​រហូត​ត​ទៅ។+  ៦  លោក​គ្រប​ផែនដី​ដោយ​ទឹក​ជ្រៅ ដូច​ជា​ដណ្ដប់​ដោយ​សម្លៀក​បំពាក់។+ ទឹក​បាន​លិច​ភ្នំ​ទាំង​ឡាយ។  ៧  ពេល​លោក​ស្ដី​បន្ទោស​ទឹក នោះ​ទឹក​ក៏​រត់​ចេញ+ពេល​លោក​បញ្ចេញ​សំឡេង​ផ្គរ​លាន់ ទឹក​បាន​ហូរ​ត្របាញ់​ចេញ​ទៅ​ទាំង​តក់​ស្លុត។  ៨  ភ្នំ​បាន​ផុស​ឡើង+ ហើយ​ជ្រលង​បាន​លិច​ចុះតាម​កន្លែង​ដែល​លោក​បាន​កំណត់​ឲ្យ។  ៩  លោក​ដាក់​កម្រិត​មិន​ឲ្យ​ទឹក​ហូរ​ឆ្លង​ហួស​ព្រំ​ប្រទល់+ដើម្បី​កុំ​ឲ្យ​ទឹក​គ្រប​លើ​ផែនដី​ម្ដង​ទៀត។ ១០  លោក​បាន​ឲ្យ​ទឹក​ហូរ​តាម​ជ្រលង​នា​នាគឺ​ហូរ​កាត់​ភ្នំ​ទាំង​ឡាយ។ ១១  ទឹក​ទាំង​នោះ​ទ្រ​ទ្រង់​ជីវិត​សត្វ​ព្រៃ​ទាំង​អស់​ដែល​នៅ​ឯ​វាលហើយ​លា​ព្រៃ​នាំ​គ្នា​ផឹក​ទឹក​ទាំង​នោះ​រហូត​ដល់​បាត់​ស្រេក។ ១២  បក្សា​បក្សី​ធ្វើ​សម្បុក​នៅ​ក្នុង​ព្រៃ​ក្បែរ​ផ្លូវ​ទឹកពួក​វា​ច្រៀង​នៅ​តាម​ដង​ព្រៃ​ព្រឹក្សា។ ១៣  ពី​បន្ទប់​ខាង​លើ​របស់​លោក លោក​បាន​ស្រោច​ស្រព​ភ្នំ​ទាំង​ពួង+ផែនដី​បាន​ពេញ​ដោយ​ផល​ដែល​មក​ពី​ស្នា​ដៃ​របស់​លោក។+ ១៤  លោក​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​ហ្វូង​សត្វហើយ​ធ្វើ​ឲ្យ​រុក្ខជាតិ​ដុះ​ឡើង​ជា​ប្រយោជន៍​ដល់​មនុស្សជាតិ។+ លោក​ធ្វើ​ដូច្នេះ​ដើម្បី​ឲ្យ​មាន​អាហារ​ដុះ​ចេញ​ពី​ផែនដី។ ១៥  លោក​ផ្ដល់​ស្រា​ទំពាំង​បាយ​ជូរ​ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​មនុស្ស​សប្បាយ​រីករាយ+ព្រម​ទាំង​ផ្ដល់​ប្រេង​ដើម្បី​ធ្វើ​ឲ្យ​មុខ​ភ្លឺ​រលោងនិង​ផ្ដល់​អាហារ​ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​មនុស្ស​បាន​ស្រស់ថ្លា។+ ១៦  ដើម​ឈើ​របស់​ព្រះ​យេហូវ៉ា​ទទួល​ទឹក​យ៉ាង​បរិបូរគឺ​ដើម​ស៊ីដារ​នៅ​លីបង់​ដែល​លោក​បាន​ដាំ។ ១៧  សត្វ​ស្លាប​ធ្វើ​សម្បុក​នៅ​លើ​ដើម​ទាំង​នោះរីឯ​សត្វ​កុក+ធ្វើ​ទ្រនំ​នៅ​លើ​ដើម​យូនីពើ។ ១៨  ភ្នំ​ខ្ពស់​ៗ​ជា​លំនៅ​របស់​ពពែ​ភ្នំ+ចំណែក​ឯ​ច្រាំង​ថ្ម​ដា​វិញ ជា​ជម្រក​របស់​ទន្សាយ​ថ្ម។+ ១៩  លោក​បាន​បង្កើត​ដួង​ខែ​ដើម្បី​ប្រាប់​ពី​ពេល​វេលាដួង​អាទិត្យ​ដឹង​ច្បាស់​ថា​ពេល​ណា​ដែល​ត្រូវ​លិច។+ ២០  លោក​ធ្វើ​ឲ្យ​មាន​ភាព​ងងឹត រួច​ក៏​កើត​មាន​រាត្រី​កាល+នោះ​ជា​ពេល​ដែល​សត្វ​ព្រៃ​ទាំង​អស់​ដើរ​ចរច្រប់​រក​ចំណី។ ២១  តោ​ស្ទាវ​គ្រហឹម​កាល​ដែល​ស្វែង​រក​ចំណី+ហើយ​វា​រក​អាហារ​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​វា។+ ២២  លុះ​ថ្ងៃ​រះ​ឡើងពួក​វា​ក៏​ត្រឡប់​ទៅ​ដេក​នៅ​ក្នុង​រូង​វិញ។ ២៣  ចំណែក​ឯ​មនុស្ស ពួក​គេ​ចេញ​ទៅ​ធ្វើ​ការ​របស់​ខ្លួនពួក​គេ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​រហូត​ដល់​ល្ងាច។ ២៤  ឱ​ព្រះ​យេហូវ៉ា​អើយ! ស្នា​ដៃ​របស់​លោក​មាន​ច្រើន​ម្ល៉េះ​ហ្ន៎!+ លោក​បាន​បង្កើត​របស់​សព្វសារពើ​ដោយ​ប្រាជ្ញា+ផែនដី​ពេញ​ទៅ​ដោយ​អ្វី​ៗ​ដែល​លោក​បាន​បង្កើត។ ២៥  រីឯ​សមុទ្រ​វិញ គឺ​ធំ​ល្វឹង​ល្វើយពោរ​ពេញ​ដោយ​ភាវរស់​ទាំង​តូច​ទាំង​ធំ​ច្រើន​រាប់​មិន​អស់។+ ២៦  នៅ​ទី​នោះ​មាន​សំពៅ​ធ្វើ​ដំណើរ​ទៅ​មកហើយ​មាន​ក្រពើ*+ដែល​លោក​បាន​បង្កើត​ឲ្យ​លេង​នៅ​ក្នុង​ទឹក។ ២៧  សត្វ​ទាំង​អស់​នោះ​រង់​ចាំ​លោកដើម្បី​ទទួល​ចំណី​តាម​រដូវ​កាល។+ ២៨  អ្វី​ក៏​ដោយ​ដែល​លោក​ឲ្យ​ពួក​វា ពួក​វា​ក៏​ស៊ី។+ ពេល​លោក​លាត​ដៃ ពួក​វា​បាន​ស៊ី​របស់​ល្អ​ៗ​រហូត​ដល់​ឆ្អែត​ស្កប់​ស្កល់។+ ២៩  ពេល​លោក​បែរ​មុខ​ចេញ ពួក​វា​តាំង​ជ្រួល​ច្រាល់។ បើ​លោក​ដក​យក​ជីវិត​របស់​ពួក​វា នោះ​ពួក​វា​មុខ​ជា​ស្លាប់ ហើយ​ត្រឡប់​ទៅ​ជា​ដី​វិញ។+ ៣០  ប្រសិន​បើ​លោក​ចាត់​ឫទ្ធានុភាព​របស់​លោក​ចេញ​ទៅ អ្វី​ទាំង​នោះ​ក៏​កើត​មក។+ យ៉ាង​នោះ លោក​ធ្វើ​ឲ្យ​មាន​អ្វី​ថ្មី​ៗ​កើត​ឡើង​នៅ​ផែនដី។ ៣១  សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូតព្រះ​យេហូវ៉ា​នឹង​រីករាយ​ចំពោះ​ស្នា​ដៃ​របស់​លោក។+ ៣២  ពេល​លោក​សម្លឹង​មើល​ផែនដី នោះ​ផែនដី​ក៏​ភ័យ​ញ័រពេល​លោក​ប៉ះ​ភ្នំ នោះ​ភ្នំ​ក៏​ហុយ​ផ្សែង​ចេញ​មក។+ ៣៣  ខ្ញុំ​នឹង​ច្រៀង​តម្កើង​ព្រះ​យេហូវ៉ា+អស់​មួយ​ជីវិត។ ដរាប​ណា​ខ្ញុំ​នៅ​រស់ ខ្ញុំ​នឹង​ច្រៀង*សរសើរ​ព្រះ​របស់​ខ្ញុំ។+ ៣៤  សូម​ឲ្យ​អ្វី​ដែល​ខ្ញុំ​គិត ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។*ខ្ញុំ​នឹង​ត្រេក​អរ​ដោយ​សារ​ព្រះ​យេហូវ៉ា។ ៣៥  មនុស្ស​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​វិនាស​បាត់​ពី​ផែនដីហើយ​មនុស្ស​ទុច្ចរិត​នឹង​លែង​មាន​ទៀត។+ សូម​ឲ្យ​ខ្ញុំ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា។ សូម​សរសើរ​តម្កើង​យ៉ា!*

កំណត់សម្គាល់

ន័យ​ត្រង់​«​លោក​ធ្វើ​ឲ្យ​ពួក​ទេវតា​របស់​លោក​ទៅ​ជា​វិញ្ញាណ​»​
ន័យ​ត្រង់​«​លេវ៉ាយអាថាន​»។ មើល​និយម​ន័យ​ពាក្យ​«​លេវ៉ាយអាថាន​»​
ឬ​«​លេង​ភ្លេង​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​សូម​ឲ្យ​ការ​ដែល​ខ្ញុំ​រំពឹង​គិត​អំពី​ព្រះ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​រីករាយ​»​
ឬ​«​ហាឡេលូយ៉ា!​»។ ​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា