ចម្រៀងសរសើរព្រះ ៧៧:១-២០

  • សេចក្ដី​អធិដ្ឋាន​ក្នុង​គ្រា​រង​ទុក្ខ​វេទនា

    • រំពឹង​គិត​អំពី​ស្នា​ដៃ​របស់​ព្រះ (​១១, ១២)

    • ‹ឱ​ព្រះ តើ​មាន​ព្រះ​ណា​ដែល​អស្ចារ្យ​ដូច​លោក?› (​១៣)

ជូន​ចំពោះ​មេ​ភ្លេង សូម​លេង​តាម​បែប​យេឌូថិន។* ទំនុក​របស់​អេសាភ។+ ៧៧  ខ្ញុំ​នឹង​បន្លឺ​សំឡេង​ស្រែក​រក​ព្រះខ្ញុំ​នឹង​ស្រែក​ហៅ​ព្រះ ហើយ​លោក​នឹង​ឮ​ខ្ញុំ។+  ២  ក្នុង​គ្រា​ដែល​ខ្ញុំ​រង​ទុក្ខ​វេទនា ខ្ញុំ​ស្វែង​រក​ព្រះ​យេហូវ៉ា+នៅ​ពេល​យប់ ខ្ញុំ​លើក​ដៃ​អធិដ្ឋាន​ទៅ​លោក​ឥត​ឈប់តែ​ចិត្ត​របស់​ខ្ញុំ​មិន​បាន​ធូរ​ស្បើយ​ឡើយ។  ៣  ពេល​ខ្ញុំ​នឹក​ដល់​ព្រះ ខ្ញុំ​ក៏​ថ្ងួច​ថ្ងូរ+ខ្ញុំ​កើត​ទុក្ខ​រហូត​ដល់​លែង​មាន​កម្លាំង​ទៀត។+ (​ស៊ីឡា​)  ៤  លោក​មិន​ឲ្យ​ខ្ញុំ​បិទ​ភ្នែក​ទេ។ខ្ញុំ​ជ្រួល​ច្របល់​ក្នុង​ចិត្ត ហើយ​និយាយ​មិន​ចេញ។  ៥  ខ្ញុំ​គិត​ទៅ​ដល់​គ្រា​ដ៏​យូរ​លង់+គឺ​អស់​ជា​ច្រើន​ឆ្នាំ​ដែល​កន្លង​ផុត​ទៅ។  ៦  នៅ​វេលា​យប់ ខ្ញុំ​នឹក​ចាំ​ចម្រៀង​របស់​ខ្ញុំ+ខ្ញុំ​រំពឹង​គិត​ក្នុង​ចិត្ត+ហើយ​ខ្ញុំ​ខំ​ប្រឹង​ស្រាវ​ជ្រាវ​យ៉ាង​ហ្មត់​ចត់​ដើម្បី​ដឹង​ចម្លើយ។  ៧  តើ​ព្រះ​យេហូវ៉ា​នឹង​បោះ​បង់​ចោល​យើង​រហូត​ឬ?+ តើ​លោក​នឹង​មិន​មេត្តា​ចំពោះ​យើង​ម្ដង​ទៀត​ទេ​ឬ?+  ៨  តើ​លោក​ឈប់​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​ដរាប​ឬ? តើ​មនុស្ស​គ្រប់​ជំនាន់​នឹង​មិន​បាន​ឃើញ​សេចក្ដី​សន្យា​របស់​លោក​​ក្លាយ​ជា​ការ​ពិត​ទេ​ឬ?  ៩  តើ​ព្រះ​ភ្លេច​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ឬ​ទេ?+ ហើយ​តើ​កំហឹង​របស់​លោក​បណ្ដាល​ឲ្យ​លោក​លែង​មាន​សេចក្ដី​មេត្តា​ករុណា​ទៀត​ឬ​ទេ? (​ស៊ីឡា​) ១០  តើ​ខ្ញុំ​ត្រូវ​និយាយ​ត​ទៅ​ទៀត​ឬ ថា​៖ ​«​ខ្ញុំ​ពិបាក​ចិត្ត​យ៉ាង​នេះ+ព្រោះ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ឈប់​ជួយ​យើង​ទៀត​»​? ១១  ខ្ញុំ​នឹង​មិន​ភ្លេច​កិច្ច​ការ​របស់​យ៉ា​ឡើយខ្ញុំ​នឹង​ចង​ចាំ​ការ​អស្ចារ្យ​ដែល​លោក​បាន​ធ្វើ​តាំង​ពី​យូរ​មក​ហើយ។ ១២  ខ្ញុំ​នឹង​រំពឹង​គិត​អំពី​កិច្ចការ​ទាំង​អស់​ដែល​លោក​បាន​ធ្វើហើយ​ខ្ញុំ​នឹង​ជញ្ជឹង​គិត​អំពី​ស្នា​ដៃ​របស់​លោក។+ ១៣  ឱ​ព្រះ ផ្លូវ​របស់​លោក​គឺ​បរិសុទ្ធឱ​ព្រះ​របស់​យើង តើ​មាន​ព្រះ​ណា​ដែល​អស្ចារ្យ​ដូច​លោក?+ ១៤  លោក​ជា​ព្រះ​ពិត ជា​ព្រះ​ដែល​ធ្វើ​ការ​អស្ចារ្យ​ផ្សេង​ៗ​+លោក​បាន​បង្ហាញ​ឫទ្ធានុភាព​របស់​លោក​ឲ្យ​ជន​ជាតិ​នា​នា​ឃើញ។+ ១៥  លោក​បាន​សង្គ្រោះ​រាស្ត្រ​របស់​លោក​ដោយ​ឫទ្ធានុភាព*+គឺ​លោក​បាន​សង្គ្រោះ*កូន​ចៅ​យ៉ាកុប​និង​កូន​ចៅ​យ៉ូសែប។ (​ស៊ីឡា​) ១៦  ឱ​ព្រះ​អើយ ទឹក​ទាំង​ឡាយ​បាន​ឃើញ​លោកពេល​ឃើញ​លោក ទឹក​ក៏​រំពើក​ញាប់​ញ័រ+ហើយ​ទឹក​ជ្រៅ​កញ្ជ្រោល​បក់​បោក។ ១៧  ពពក​ខ្មៅ​បង្អុរ​ភ្លៀង​យ៉ាង​ខ្លាំងមេឃ​ងងឹត​ក្រាស់​បញ្ចេញ​សូរ​គ្រាំ​គ្រេងហើយ​ផ្លេក​បន្ទោរ​របស់​លោក​បាញ់​ទៅ​នេះ​បាញ់​ទៅ​នោះ ដូច​គេ​បាញ់​ព្រួញ។+ ១៨  សំឡេង​ផ្គរ​លាន់​របស់​លោក+ប្រៀប​ដូច​ជា​សំឡេង​សន្ធឹក​កង់​រទេះ​ចម្បាំងផ្លេក​បន្ទោរ​ភ្លឺ​ឆ្វាច​ពេញ​ផែន​ដី+ហើយ​ផែន​ដី​ក៏​កក្រើក​រញ្ជួយ។+ ១៩  ផ្លូវ​របស់​លោក​កាត់​បាត​សមុទ្រ+មាគ៌ា​របស់​លោក​កាត់​ទឹក​ដ៏​សែន​ជ្រៅប៉ុន្តែ គ្មាន​អ្នក​ណា​បាន​ឃើញ​លំ​អាន​ជើង​របស់​លោក​ឡើយ។ ២០  លោក​ដឹក​នាំ​រាស្ត្រ​របស់​លោក ដូច​ដឹក​នាំ​ហ្វូង​ចៀម+ដោយ​ឲ្យ​ម៉ូសេ​និង​អេរ៉ុន​ថែ​រក្សា​ពួក​គេ។+

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​យេឌូថិន​»​
ន័យ​ត្រង់​«​ដោយ​ដៃ​»​
ន័យ​ត្រង់​«​លោះ​»​