ចម្រៀងសរសើរព្រះ ៤៦:១-១១

  • ‹ព្រះ​ជា​ទី​ពឹង​ជ្រក​របស់​យើង›

    • កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ (​)

    • ព្រះ​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​លែង​មាន​សង្គ្រាម​ទៀត (​)

ជូន​ចំពោះ​មេ​ភ្លេង។ ចម្រៀង​របស់​កូន​ចៅ​កូរ៉ា+ លេង​តាម​បែប​អាឡាម៉ូត។* ៤៦  ព្រះ​ជា​ទី​ពឹង​ជ្រក​និង​ជា​កម្លាំង​របស់​យើង+លោក​រមែង​ជួយ​យើង​ក្នុង​គ្រា​មាន​ទុក្ខ​លំបាក។+  ២  ហេតុ​នេះ យើង​នឹង​មិន​ភ័យ​ខ្លាច​ឡើយ ទោះ​ជា​ផែនដី​ប្រែ​ប្រួល​ទៅហើយ​ភ្នំ​រលំ​បាក់​ទៅ​ក្នុង​សមុទ្រ​ជ្រៅ​យ៉ាង​ណា​ក្ដី+  ៣  ទោះ​ជា​សមុទ្រ​បញ្ចេញ​សំឡេង​គ្រាំ​គ្រេង​រហូត​ដល់​បែក​ពពុះ+ឬ​ភ្នំ​កក្រើក​រញ្ជួយ​ដោយ​សារ​សមុទ្រ​ក៏​ដោយ។ (​ស៊ីឡា​)  ៤  មាន​ទន្លេ​មួយ​ហូរ​បែក​សាខា​នាំ​សេចក្ដី​រីករាយ​ទៅ​ដល់​ក្រុង​របស់​ព្រះ+គឺ​ត្រសាល​ឧត្ដម​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត។  ៥  ព្រះ​នៅ​ក្នុង​ក្រុង​នោះ។+ ដូច្នេះ ក្រុង​នោះ​មិន​អាច​រលំ​រលាយ​បាន​ឡើយព្រះ​នឹង​មក​ជួយ​ក្រុង​នោះ​នៅ​ពេល​ថ្ងៃ​រះ។+  ៦  ប្រជា​ជាតិ​នា​នា​កើត​ចលាចល រីឯ​រាជាណាចក្រ​ទាំង​ឡាយ​ដួល​រលំ។ ពេល​លោក​បន្លឺ​សំឡេង ផែនដី​ក៏​រលាយ​បាត់​ទៅ។+  ៧  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​នៅ​ជា​មួយ​នឹង​យើង+ព្រះ​របស់​យ៉ាកុប​ជា​ទី​ពឹង​ជ្រក​ដ៏​មាន​សុវត្ថិភាព​សម្រាប់​យើង។ (​ស៊ីឡា​)  ៨  ចូរ​នាំ​គ្នា​មក​មើល​ស្នា​ដៃ​របស់​ព្រះ​យេហូវ៉ាគឺ​មើល​អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​លោក​បាន​ធ្វើ​នៅ​ផែនដី។  ៩  លោក​នឹង​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល​លែង​មាន​សង្គ្រាម​ទៀត+លោក​បំបាក់​ធ្នូ ហើយ​កម្ទេច​លំពែងលោក​ដុត​រទេះ​ចម្បាំង*ចោល​ទាំង​អស់។ ១០  លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ទទួល​ស្គាល់ ហើយ​ដឹង​ថា​ខ្ញុំ​ជា​ព្រះ។ ប្រជា​ជាតិ​នា​នា​នឹង​លើក​តម្កើង​ខ្ញុំ+មនុស្ស​ទូទាំង​លោកា​​នឹង​សរសើរ​តម្កើង​ខ្ញុំ​»។+ ១១  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​នៅ​ជា​មួយ​នឹង​យើង+ព្រះ​របស់​យ៉ាកុប​ជា​ទី​ជ្រក​ដ៏​មាន​សុវត្ថិភាព​សម្រាប់​យើង។+ (​ស៊ីឡា​)

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​អាឡាម៉ូត​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដុត​ខែល​»​