ចម្រៀងសរសើរព្រះ ១០៣:១-២២

  • «​ខ្ញុំ​សូម​សរសើរ​ព្រះ​យេហូវ៉ា​»

    • ព្រះ​ដក​អំពើ​រំលង​របស់​យើង​ចេញ​ឆ្ងាយ (​១២)

    • ព្រះ​ជា​បិតា​ដែល​មាន​សេចក្ដី​មេត្តា​ករុណា (​១៣)

    • ព្រះ​ចាំ​ថា​យើង​ជា​ធូលី​ដី (​១៤)

    • បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា​និង​ការ​គ្រប់​គ្រង​របស់​លោក (​១៩)

    • ទេវតា​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ (​២០)

ទំនុក​របស់​ដាវីឌ។ ១០៣  ខ្ញុំ​សូម​សរសើរ​ព្រះ​យេហូវ៉ាខ្ញុំ​សូម​លើក​តម្កើង​នាម​ដ៏​បរិសុទ្ធ​របស់​លោក​យ៉ាង​អស់​ពី​ដួង​ចិត្ត។  ២  ខ្ញុំ​សូម​សរសើរ​ព្រះ​យេហូវ៉ា។ ខ្ញុំ​មិន​ចង់​ភ្លេច​អ្វី​ៗ​ដែល​លោក​បាន​ធ្វើ​សម្រាប់​ខ្ញុំ​ឡើយ។+  ៣  លោក​អភ័យ​ទោស​រាល់​កំហុស​ឆ្គង​របស់​អ្នក+ហើយ​លោក​ធ្វើ​ឲ្យ​អ្នក​ជា​សះ​ស្បើយ​ពី​ការ​ឈឺ​ចាប់​សព្វ​បែប​យ៉ាង។+  ៤  លោក​សង្គ្រោះ​ជីវិត​អ្នក​ឲ្យ​រួច​ពី​ស្លាប់*+ហើយ​លោក​បង្ហាញ​សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក។+  ៥  លោក​ផ្ដល់​អ្វី​ល្អ​ៗ​យ៉ាង​បរិបូរ​ដល់​អ្នក+អស់​មួយ​ជីវិតដើម្បី​ឲ្យ​អ្នក​នៅ​តែ​មាន​កម្លាំង​ដូច​យុវវ័យ ហើយ​រឹង​មាំ​ស្វាហាប់​ដូច​ជា​ឥន្ទ្រី។+  ៦  ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ដោយ​សុចរិត+និង​ដោយ​យុត្តិធម៌ចំពោះ​អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់​សង្កិន។+  ៧  លោក​ធ្វើ​ឲ្យ​ម៉ូសេ​ស្គាល់​ផ្លូវ​របស់​លោក+ហើយ​ធ្វើ​ឲ្យ​កូន​ចៅ​អ៊ីស្រាអែល​ស្គាល់​ការ​ប្រព្រឹត្ត​របស់​លោក។+  ៨  ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​មេត្តា​ករុណា​និង​សេចក្តី​អាណិត​អាសូរ*+លោក​មិន​រហ័ស​ខឹង ហើយ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​បរិបូរ។+  ៩  លោក​នឹង​មិន​ចង​ចាំ​កំហុស​របស់​យើង​រហូត​ទេ+ហើយ​លោក​ក៏​នឹង​មិន​ខឹង​រហូត​ដែរ។+ ១០  លោក​មិន​បាន​ដាក់​ទោស​យើង​ឲ្យ​សម​នឹង​អំពើ​ខុស​ឆ្គង​របស់​យើង​ទេ+ហើយ​លោក​ក៏​មិន​តប​ស្នង​យើង​តាម​កំហុស​របស់​យើង​ដែរ។+ ១១  ព្រោះ​ដូច​កម្ពស់​ពី​ផែនដី​ទៅ​ស្ថាន​សួគ៌ មិន​អាច​វាស់​ស្ទង់​បាននោះ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង*ដែល​លោក​មាន​ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​លោក ក៏​មិន​អាច​វាស់​ស្ទង់​បាន​ដែរ។+ ១២  ដូច​ទិស​ខាង​លិច​ឆ្ងាយ​ពី​ទិស​ខាង​កើត​យ៉ាង​ណានោះ​លោក​ក៏​ដក​អំពើ​រំលង​របស់​យើង​ឲ្យ​ចេញ​ឆ្ងាយ​យ៉ាង​នោះ​ដែរ។+ ១៣  ដូច​ឪពុក​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ដល់​កូននោះ​ព្រះ​យេហូវ៉ា​ក៏​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​លោក​ដែរ។+ ១៤  ពី​ព្រោះ​លោក​ដឹង​ច្បាស់​អំពី​របៀប​ដែល​យើង​បាន​ត្រូវ​បង្កើត+ហើយ​ក៏​ចាំ​ថា​យើង​ជា​ធូលី​ដី។+ ១៥  ជីវិត​មនុស្ស​ប្រៀប​ដូច​ជា​ស្មៅ។+មនុស្ស​ប្រៀប​ដូច​ជា​ផ្កា​ដែល​នៅ​ឯ​វាល។+ ១៦  ប៉ុន្តែ ពេល​ខ្យល់​បក់​មកក៏​ផាត់​ទៅ​បាត់​ហាក់​ដូច​ជា​មិន​ធ្លាប់​មាន​ពី​មុន។ ១៧  ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​និច្ចចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​លោក+ហើយ​លោក​បង្ហាញ​សេចក្ដី​សុចរិត​ដល់​កូន​ចៅ​របស់​ពួក​គេ​រហូត​ត​ទៅ+ ១៨  រួម​ទាំង​អស់​អ្នក​ដែល​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​របស់​លោក+និង​អស់​អ្នក​ដែល​ធ្វើ​តាម​បង្គាប់​របស់​លោក​យ៉ាង​ដិត​ដល់។ ១៩  នៅ​ស្ថាន​សួគ៌ ព្រះ​យេហូវ៉ា​បាន​តាំង​បល្ល័ង្ក​របស់​លោក​ឲ្យ​នៅ​ខ្ជាប់​ខ្ជួន+ហើយ​លោក​គ្រប់​គ្រង​ជា​ស្ដេច​លើ​អ្វី​ៗ​ទាំង​អស់។+ ២០  ចូរ​សរសើរ​ព្រះ​យេហូវ៉ា ឱ​ទេវតា+ដ៏​ខ្លាំង​ក្លា​ទាំង​ឡាយ​អើយគឺ​បណ្ដា​ទេវតា​ដែល​ស្ដាប់​បង្គាប់​និង​ធ្វើ​តាម​ប្រសាសន៍​របស់​លោក។+ ២១  ចូរ​លើក​តម្កើង​ព្រះ​យេហូវ៉ា ឱ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ទាំង​អស់​អើយ+ជា​ពួក​អ្នក​បម្រើ​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។+ ២២  ឱ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​អើយ ចូរ​សរសើរ​តម្កើង​លោកនៅ​គ្រប់​កន្លែង​ដែល​លោក​គ្រប់​គ្រង។ ខ្ញុំ​សូម​លើក​តម្កើង​ព្រះ​យេហូវ៉ា​អស់​ពី​ដួង​ចិត្ត។

កំណត់សម្គាល់

ឬ​«​ពី​រណ្ដៅ​»​
ឬ​«​សេចក្ដី​សប្បុរស​»​
ឬ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​