លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ទី​១៨

តើអ្នកអាចមានភាពជិតស្និទ្ធជាមួយនឹងព្រះតាមរបៀបណា?

​«ឱ​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិដ្ឋាន មនុស្ស​គ្រប់​ប្រភេទ​នឹង​មក​ឯ​លោក​»។

ចម្រៀង​សរសើរ​ព្រះ ៦៥:២

​«ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ដួង​ចិត្ត កុំ​ពឹង​ផ្អែក​លើ​ការ​យល់​ដឹង​របស់​ខ្លួន​ឡើយ។ ទោះ​ជា​កូន​ធ្វើ​អ្វី​ក៏​ដោយ ចូរ​គិត​ដល់​លោក នោះ​លោក​នឹង​ធ្វើ​ឲ្យ​ផ្លូវ​ជីវិត​របស់​កូន​បាន​រលូន​»។

សុភាសិត ៣:៥, ៦

​«អស់​អ្នក​ដែល​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ និង​ត្រូវ​ស្គាល់​យេស៊ូ​គ្រិស្ត​ដែល​លោក​បាន​ចាត់​ឲ្យ​មក​»។

យ៉ូហាន ១៧:៣

​«តាម​ពិត [​ព្រះ​]​មិន​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់​ៗ​ទេ​»។

សកម្មភាព ១៧:២៧

​«ខ្ញុំ​បន្ត​អធិដ្ឋាន​សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង ព្រម​ជា​មួយ​នឹង​ចំណេះ​ត្រឹម​ត្រូវ​និង​សមត្ថភាព​វែក​ញែក​ដ៏​ពេញ​លេញ​»។

ភីលីព ១:៩

​«ប្រសិន​បើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ណា​ម្នាក់​ខ្វះ​ប្រាជ្ញា ចូរ​ឲ្យ​អ្នក​នោះ​សុំ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​ចុះ ព្រោះ​លោក​ឲ្យ​ដោយ​ចិត្ត​ទូលាយ​ដល់​មនុស្ស​ទាំង​អស់ ហើយ​លោក​មិន​ស្ដី​បន្ទោស​ឡើយ។ ធ្វើ​ដូច្នេះ អ្នក​នោះ​នឹង​ទទួល​ប្រាជ្ញា​មែន​»។

យ៉ាកុប ១:៥

​«ចូរ​ចូល​ទៅ​ជិត​ព្រះ នោះ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា។ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​អើយ ចូរ​សម្អាត​ដៃ​អ្នក​រាល់​គ្នា ហើយ​ពួក​អ្នក​ដែល​មាន​ចិត្ត​ពីរ​អើយ ចូរ​សម្អាត​ចិត្ត​អ្នក​រាល់​គ្នា​»។

យ៉ាកុប ៤:៨

​«ការ​ស្រឡាញ់​ព្រះ​មាន​ន័យ​ថា យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក ហើយ​បញ្ញត្ដិ​របស់​លោក​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ​»។

យ៉ូហាន​ទី​១ ៥:៣