លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ទី​៨

តើព្រះធ្វើឲ្យមនុស្សរងទុក្ខវេទនាឬ?

​«គឺ​មិន​អាច​ទៅ​រួច​ឡើយ​ដែល​ព្រះ​ដ៏​ពិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​មិន​ធ្វើ​ខុស​ជា​ដាច់​ខាត!​»។

យ៉ូប ៣៤:១០

​«ពេល​ដែល​ជួប​ទុក្ខ​លំបាក កុំ​ឲ្យ​អ្នក​ណា​និយាយ​ថា​៖ ‹ព្រះ​កំពុង​ល្បង​ល​ខ្ញុំ›។ ព្រោះ​គ្មាន​អ្នក​ណា​អាច​ល្បង​ល​ព្រះ​ដោយ​សេចក្ដី​អាក្រក់​ឡើយ ហើយ​ព្រះ​ក៏​មិន​ល្បង​ល​អ្នក​ណា​ដោយ​សេចក្ដី​អាក្រក់​ដែរ​»។

យ៉ាកុប ១:១៣

​«[ចូរ]​ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ​ព្រះ ពី​ព្រោះ​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា»។

ពេត្រុស​ទី​១ ៥:៧

​«ព្រះ​យេហូវ៉ា​មិន​យឺត​ក្នុង​ការ​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក ដូច​មនុស្ស​ខ្លះ​គិត​ថា​យឺត​នោះ​ទេ។ ប៉ុន្តែ លោក​អត់​ធ្មត់​នឹង​អ្នក​រាល់​គ្នា ពី​ព្រោះ​លោក​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​បំផ្លាញ​ចោល​ឡើយ តែ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ឱកាស​ប្រែ​ចិត្ត​»។

ពេត្រុស​ទី​២ ៣:៩