ចម្រៀងសរសើរព្រះ ១១៥:១-១៨

  • ព្រះ​តែ​មួយ​ប៉ុណ្ណោះ​សម​នឹង​ទទួល​ការ​សរសើរ

    • រូប​ព្រះ​ឥត​ជីវិត (​៤​-​៨)

    • ផែនដី​បាន​ត្រូវ​ប្រគល់​ឲ្យ​មនុស្សជាតិ (​១៦)

    • «​មនុស្ស​ស្លាប់​មិន​អាច​សរសើរ​យ៉ា​បាន​ឡើយ​»​ (​១៧)

១១៥  ឱ​ព្រះ​យេហូវ៉ា យើង​មិន​សម​ទទួល​អ្វី​ទាំង​អស់ យើង​មិន​សម​ទទួល​អ្វី​ទាំង​អស់តែ​នាម​លោក​សម​ទទួល​ការ​សរសើរ​តម្កើង+ដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់*និង​សេចក្ដី​ស្មោះ​ត្រង់។+  ២  យ៉ាង​នេះ ជន​ជាតិ​ផ្សេង​ៗ​មិន​អាច​និយាយ​ថា​៖​«​តើ​ព្រះ​របស់​ពួក​គេ​នៅ​ឯ​ណា?​»។+  ៣  ព្រះ​របស់​យើង​នៅ​ស្ថាន​សួគ៌លោក​ធ្វើ​អ្វី​តាម​ដែល​លោក​ពេញ​ចិត្ត។  ៤  រូប​ព្រះ​របស់​ពួក​គេ​ធ្វើ​ពី​ប្រាក់​និង​មាសសុទ្ធ​តែ​ជា​ស្នា​ដៃ​របស់​មនុស្ស។+  ៥  រូប​ព្រះ​ទាំង​នោះ​មាន​មាត់ តែ​មិន​អាច​និយាយ+មាន​ភ្នែក តែ​មើល​មិន​ឃើញ  ៦  មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮមាន​ច្រមុះ តែ​មិន​អាច​ដឹង​ក្លិន  ៧  មាន​ដៃ តែ​មិន​អាច​ចាប់​កាន់មាន​ជើង តែ​ដើរ​មិន​រួច+មាន​បំពង់​ក តែ​មិន​អាច​បញ្ចេញ​សំឡេង​បាន។+  ៨  មនុស្ស​ដែល​ធ្វើ​រូប​ព្រះ​ទាំង​នោះ និង​អស់​អ្នក​ដែល​ទុក​ចិត្ត​រូប​ទាំង​នោះ+នឹង​បាន​ដូច​ជា​រូប​ទាំង​នោះ​ដែរ។+  ៩  ឱ​អ៊ីស្រាអែល​អើយ ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា+លោក​ជា​អ្នក​ជួយ​និង​ជា​ខែល​របស់​អ្នក។+ ១០  ឱ​កូន​ចៅ​អេរ៉ុន​អើយ+ ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ាលោក​ជា​អ្នក​ជួយ​និង​ជា​ខែល​របស់​អ្នក។ ១១  ឱ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា+លោក​ជា​អ្នក​ជួយ​និង​ជា​ខែល​របស់​អ្នក។+ ១២  ព្រះ​យេហូវ៉ា​ចង​ចាំ​យើង ហើយ​លោក​នឹង​ឲ្យ​ពរ​យើងលោក​នឹង​ឲ្យ​ពរ​ដល់​ពូជ​ពង្ស​អ៊ីស្រាអែល+លោក​នឹង​ឲ្យ​ពរ​ដល់​កូន​ចៅ​អេរ៉ុន។ ១៣  ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​លោកគឺ​ដល់​អ្នក​តូច​និង​ដល់​អ្នក​ធំ។ ១៤  ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​និង​កូន​ចៅ*របស់​អ្នកចម្រើន​កាន់​តែ​ច្រើន​ឡើង។+ ១៥  សូម​ឲ្យ​អ្នក​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា+ជា​ព្រះ​ដែល​បាន​បង្កើត​មេឃ*និង​ផែនដី។+ ១៦  ស្ថាន​សួគ៌​ជា​របស់​ព្រះ​យេហូវ៉ា+តែ​លោក​បាន​ប្រគល់​ផែនដី​ឲ្យ​មនុស្សជាតិ។+ ១៧  មនុស្ស​ស្លាប់​មិន​អាច​សរសើរ​យ៉ា​បាន​ឡើយ+ហើយ​អ្នក​ដែល​នៅ​ក្នុង​ផ្នូរ​ក៏​ដូច្នោះ​ដែរ។+ ១៨  ប៉ុន្តែ យើង​នឹង​សរសើរ​យ៉ាចាប់​ពី​ឥឡូវ​និង​រហូត​ត​ទៅ។ ចូរ​សរសើរ​យ៉ា!*

កំណត់សម្គាល់

ឬ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​
ន័យ​ត្រង់​«​កូន​ប្រុស​»​
ឬ​«​ស្ថាន​សួគ៌​»​
ឬ​«​ហាឡេលូយ៉ា!​»។ ​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា