លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ទី​១

តើព្រះពិតជានរណា?

​«សូម​ឲ្យ​មនុស្ស​ទាំង​ឡាយ​ដឹង​ថា លោក​ដែល​មាន​នាម​យេហូវ៉ា ជា​ព្រះ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ខ្ពង់​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល​»។

ចម្រៀង​សរសើរ​ព្រះ ៨៣:១៨

​«ចូរ​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ លោក​ជា​អ្នក​បង្កើត​យើង ហើយ​យើង​ជា​របស់​លោក​»។

ចម្រៀង​សរសើរ​ព្រះ ១០០:៣

​«ខ្ញុំ​ជា​យេហូវ៉ា នេះ​ហើយ​ជា​នាម​របស់​ខ្ញុំ។ ខ្ញុំ​មិន​ប្រគល់​សិរី​រុង​រឿង​របស់​ខ្ញុំ​ដល់​អ្នក​ណា​ឡើយ ហើយ​ក៏​មិន​ចែក​រំលែក​ការ​សរសើរ​របស់​ខ្ញុំ​ដល់​រូប​ឆ្លាក់​ដែរ​»។

អេសាយ ៤២:៨

​«អស់​អ្នក​ណា​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​សង្គ្រោះ​»។

រ៉ូម ១០:១៣

​«ពិត​មែន​តែ​ផ្ទះ​ទាំង​អស់​មាន​អ្នក​សង់ ប៉ុន្តែ​អ្នក​ដែល​បាន​សង់​អ្វី​ៗ​ទាំង​អស់​គឺ​ព្រះ​»។

ហេប្រឺ ៣:៤

​«ចូរ​ងើយ​ទៅ​លើ​មេឃ ហើយ​សម្លឹង​មើល​ចុះ តើ​អ្នក​ណា​បាន​បង្កើត​អ្វី​ៗ​ទាំង​នោះ? គឺ​ជា​លោក​ដែល​បាន​នាំ​អ្វី​ទាំង​នោះ​ចេញ​មក​តាម​ចំនួន​ដូច​ជា​កង​ទ័ព លោក​ហៅ​អ្វី​ទាំង​នោះ​តាម​ឈ្មោះ​នីមួយ​ៗ។ ដោយ​សារ​ថាមពល​ដែល​គ្មាន​កម្រិត និង​ដោយ​សារ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា និង​គួរ​ឲ្យ​ស្ញប់​ស្ញែង​របស់​លោក គឺ​គ្មាន​ណា​មួយ​បាត់​ឡើយ​»។

អេសាយ ៤០:២៦