ចម្រៀងសរសើរព្រះ ៣៦:១-១២

  • សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​វិសេស​ខ្លាំង​ណាស់

    • ជន​ទុច្ចរិត​មិន​កោត​ខ្លាច​ព្រះ​ទាល់​តែ​សោះ (​)

    • ព្រះ​ជា​ប្រភព​នៃ​ជីវិត (​)

    • «​តាម​រយៈ​ពន្លឺ​របស់​លោក យើង​អាច​ឃើញ​ពន្លឺ​»​ (​)

ជូន​ចំពោះ​មេ​ភ្លេង។ ទំនុក​របស់​ដាវីឌ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ ៣៦  អ្វី​ដែល​អាក្រក់​ជំរុញ​ចិត្ត​របស់​ជន​ទុច្ចរិតគេ​មិន​កោត​ខ្លាច​ព្រះ​ទាល់​តែ​សោះ។+  ២  ព្រោះ​គេ​បញ្ឆោត​ចិត្ត​ខ្លួន​ឯងរហូត​ដល់​គេ​មិន​អាច​ឃើញ​ឬ​ស្អប់​កំហុស​របស់​ខ្លួន។+  ៣  គេ​ពោល​ពាក្យ​បញ្ឈឺ​ចិត្ត​និង​បោក​បញ្ឆោតគេ​លែង​ចេះ​ធ្វើ​អំពើ​ល្អ​ទៀត។  ៤  សូម្បី​តែ​ពេល​គេ​ដេក​លើ​គ្រែក៏​គេ​គិត​រៀប​ផែន​ការ​អាក្រក់​ដែរគេ​ដើរ​ផ្លូវ​មិន​ល្អ គេ​មិន​បដិសេធ​អ្វី​ដែល​អាក្រក់​ទេ។  ៥  ឱ​ព្រះ​យេហូវ៉ា សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ខ្ពស់​ដល់​មេឃ+សេចក្ដី​ស្មោះ​ត្រង់​របស់​លោក​ខ្ពស់​ដល់​ពពក។  ៦  សេចក្ដី​សុចរិត​របស់​លោក ប្រៀប​ដូច​ជា​ភ្នំ​ធំ​ខ្ពស់​មាំ*+ការ​វិនិច្ឆ័យ​របស់​លោក ប្រៀប​ដូច​ជា​មហា​សមុទ្រ​ដ៏​សែន​ជ្រៅ+ឱ​ព្រះ​យេហូវ៉ា លោក​ថែ​រក្សា*ជីវិត​មនុស្ស​និង​សត្វ។+  ៧  ឱ​ព្រះ​របស់​ខ្ញុំ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​វិសេស​ខ្លាំង​ណាស់!+ មនុស្ស​ចូល​ទៅ​ពឹង​ជ្រក​ក្រោម​ម្លប់​ស្លាប​របស់​លោក។+  ៨  ពួក​គេ​ពិសា​របស់​ល្អ​ៗ​*ក្នុង​វិហារ​លោក​រហូត​ដល់​ឆ្អែត​ស្កប់​ស្កល់+ហើយ​លោក​ឲ្យ​ពួក​គេ​ផឹក​ពី​ជ្រោះ​នៃ​សេចក្ដី​ល្អ​របស់​លោក។+  ៩  លោក​ជា​ប្រភព​នៃ​ជីវិត+តាម​រយៈ​ពន្លឺ​របស់​លោក យើង​អាច​ឃើញ​ពន្លឺ។+ ១០  សូម​លោក​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដល់​អ្នក​ដែល​ស្គាល់​លោក+ហើយ​សូម​លោក​បង្ហាញ​សេចក្ដី​សុចរិត​របស់​លោក​ដល់​មនុស្ស​ទៀង​ត្រង់​រហូត​ត​ទៅ។+ ១១  កុំ​ឲ្យ​ជើង​របស់​មនុស្ស​ក្រអឺត​ក្រទម​ជាន់​ឈ្លី​ខ្ញុំកុំ​ឲ្យ​ដៃ​របស់​ជន​ទុច្ចរិត​បណ្ដេញ​ខ្ញុំ​ចេញ​ឡើយ។ ១២  អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់​បាន​ដួល​ចុះពួក​គេ​បាន​ត្រូវ​ផ្ដួល ហើយ​មិន​អាច​ក្រោក​ឡើង​វិញ​ទេ។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ភ្នំ​របស់​ព្រះ​»​
ឬ​«​សង្គ្រោះ​»​
ន័យ​ត្រង់​«​ខ្លាញ់​»​