សុភាសិត ៨:១-៣៦

  • ប្រាជ្ញា​កំពុង​ស្រែក​ហៅ (​១​-​៣៦)

    • «​ខ្ញុំ​ជា​ស្នា​ដៃ​ដំបូង​បង្អស់​ដែល​លោក​បាន​សូន​ឡើង​»​ (​២២)

    • «​នៅ​ជិត​លោក​ក្នុង​នាម​ជា​មេ​ជាង​ដ៏​ជំនាញ​ម្នាក់​»​ (​៣០)

    • ‹ខ្ញុំ​ពេញ​ចិត្ត​នឹង​មនុស្សជាតិ› (​៣១)

 ប្រាជ្ញា​កំពុង​ស្រែក​ហៅសមត្ថភាព​វែក​ញែក​កំពុង​បន្លឺ​សំឡេង។+  ២  ប្រាជ្ញា​នៅ​លើ​ទី​ខ្ពស់+តាម​ដង​ផ្លូវហើយ​នៅ​ត្រង់​ផ្លូវ​បំបែក។  ៣  បន្ទាប់​មក ប្រាជ្ញា​បន្ត​ស្រែក​នៅ​ផ្លូវ​ចូល​ទៅ​ឯ​ទ្វារ​ក្រុងនិង​តាម​ខ្លោង​ទ្វារ​ចេញ​ចូល​ក្រុង ដោយ​ប្រកាស​ថា​៖+  ៤  ​«​ឱ​បណ្ដា​ជន​ទាំង​ឡាយ​អើយ ខ្ញុំ​ស្រែក​ហៅ​អ្នក​រាល់​គ្នាខ្ញុំ​បញ្ចេញ​សំឡេង​ទៅ​រក​មនុស្ស​គ្រប់​រូប។  ៥  ពួក​អ្នក​ដែល​ខ្វះ​បទ​ពិសោធន៍​អើយ ចូរ​រៀន​ឲ្យ​ឈ្លាស​វៃ​ឡើង។+ ពួក​អ្នក​ដែល​ល្ងី​ល្ងើ​អើយ ចូរ​ខំ​ឲ្យ​បាន​ការ​យល់​ដឹង។*  ៦  សូម​ស្ដាប់​ចុះ ព្រោះ​ខ្ញុំ​កំពុង​ប្រាប់​រឿង​សំខាន់បបូរ​មាត់​ខ្ញុំ​និយាយ​អ្វី​ដែល​ត្រឹម​ត្រូវ។  ៧  ខ្ញុំ​ពោល​ប្រាប់​តែ​ពាក្យ​ពិតហើយ​មាត់​របស់​ខ្ញុំ​ស្អប់​ខ្ពើម​អ្វី​ដែល​ទុច្ចរិត។  ៨  គ្រប់​ពាក្យ​ពេចន៍​របស់​ខ្ញុំ​សុទ្ធ​តែ​សុចរិតខ្ញុំ​មិន​ធ្លាប់​និយាយ​វៀច​វេរ​ឬ​បោក​បញ្ឆោត​ឡើយ។  ៩  ពាក្យ​សម្ដី​ទាំង​អស់​នោះ​ច្បាស់​លាស់​ចំពោះ​អស់​អ្នក​ដែល​ចេះ​គិត​ពិចារណានិង​ត្រឹម​ត្រូវ​ចំពោះ​អស់​អ្នក​ដែល​រក​បាន​ចំណេះ។ ១០  ចូរ​ទទួល​យក​ការ​ប្រៀន​ប្រដៅ​របស់​ខ្ញុំ​ជា​ជាង​ទទួល​យក​ប្រាក់និង​ទទួល​យក​ចំណេះ​ជា​ជាង​ទទួល​យក​មាស​សុទ្ធ។+ ១១  ព្រោះ​ប្រាជ្ញា​គឺ​ប្រសើរ​ជាង​ត្បូង*ថ្លៃ​ៗ។ អ្វី​ៗ​ទាំង​អស់​ដែល​មនុស្ស​ប្រាថ្នា​ចង់​បាន មិន​អាច​ប្រៀប​ផ្ទឹម​នឹង​ប្រាជ្ញា​បាន​ឡើយ។ ១២  ខ្ញុំ​ជា​ប្រាជ្ញា ខ្ញុំ​នៅ​ជាប់​ជា​មួយ​នឹង​ភាព​ឈ្លាស​វៃខ្ញុំ​បាន​រក​ឃើញ​ចំណេះ​និង​សមត្ថភាព​រិះ​គិត។+ ១៣  ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​មាន​ន័យ​ថា​ស្អប់​អំពើ​អាក្រក់។+ ខ្ញុំ​ស្អប់​ការ​លើក​តម្កើង​ខ្លួន ការ​មាន​អំណួត+ ការ​ធ្វើ​អាក្រក់​និង​ការ​និយាយ​វៀច​វេរ។+ ១៤  ខ្ញុំ​មាន​ឱវាទ​និង​ដំបូន្មាន​ល្អ​ៗ​+ការ​យល់​ដឹង+និង​អំណាច+សុទ្ធ​តែ​ជា​របស់​ខ្ញុំ។ ១៥  ស្ដេច​ទាំង​ឡាយ​បន្ត​គ្រង​រាជ្យ​បាន ដោយ​សារ​តែ​ខ្ញុំហើយ​មន្ត្រី​ជាន់​ខ្ពស់​អាច​តែង​ច្បាប់​ដោយ​សុចរិត ក៏​ព្រោះ​តែ​ខ្ញុំ។+ ១៦  ពួក​អ្នក​ដឹក​នាំ​នៅ​តែ​អាច​គ្រប់​គ្រង​បាន ដោយ​សារ​តែ​ខ្ញុំហើយ​ពួក​មាន​ឋានៈ​ខ្ពស់​អាច​វិនិច្ឆ័យ​ក្ដី​ដោយ​សុចរិត ក៏​ព្រោះ​តែ​ខ្ញុំ។ ១៧  ខ្ញុំ​ស្រឡាញ់​ពួក​អ្នក​ដែល​ស្រឡាញ់​ខ្ញុំហើយ​ពួក​អ្នក​ដែល​ស្វែង​រក​ខ្ញុំ នឹង​រក​ខ្ញុំ​ឃើញ​ជាក់​ជា​មិន​ខាន។+ ១៨  ខ្ញុំ​មាន​ទ្រព្យ​សម្បត្តិ​ដែល​នៅ​គង់​វង្ស* និង​មាន​សេចក្ដី​សុចរិតហើយ​វត្ថុ​ទ្រព្យ​និង​ភាព​ចម្រុង​ចម្រើន​នៅ​ជា​មួយ​នឹង​ខ្ញុំ។ ១៩  ផល​ផ្លែ​របស់​ខ្ញុំ​ប្រសើរ​ជាង​មាស​សុទ្ធហើយ​អ្វី​ៗ​ដែល​ខ្ញុំ​ឲ្យ​គឺ​ល្អ​ជាង​ប្រាក់​សុទ្ធ​ទៅ​ទៀត។+ ២០  ខ្ញុំ​ដើរ​នៅ​ក្នុង​ផ្លូវ​សុចរិតហើយ​ដើរ​នៅ​កណ្ដាល​ផ្លូវ​យុត្តិធម៌។ ២១  ខ្ញុំ​ឲ្យ​មត៌ក​ដ៏​មាន​តម្លៃ​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ខ្ញុំហើយ​ខ្ញុំ​ធ្វើ​ឲ្យ​ជង្រុក​របស់​ពួក​គេ​បាន​ពេញ​បរិបូរ។ ២២  ព្រះ​យេហូវ៉ា​បាន​បង្កើត​ខ្ញុំ​មុន​អ្វី​ៗ​ទាំង​អស់។+ តាំង​ពី​យូរ​មក​ហើយ ខ្ញុំ​ជា​ស្នា​ដៃ​ដំបូង​បង្អស់​ដែល​លោក​បាន​សូន​ឡើង។+ ២៣  ចាប់​ពី​បុរាណកាល​មក ខ្ញុំ​បាន​ត្រូវ​តែង​តាំង​រួច​ហើយ+គឺ​តាំង​ពី​ដើម​រៀង​មក មុន​ពេល​មាន​ផែនដី​ទៅ​ទៀត។+ ២៤  ខ្ញុំ​បាន​កើត​មក កាល​ដែល​មិន​ទាន់​មាន​ទឹក​ជ្រៅ។+ នៅ​ពេល​ដែល​មិន​ទាន់​មាន​ទឹក​ហូរ​ចេញ​ពី​ប្រភព​ទឹក​នៅ​ឡើយ គឺ​មាន​ខ្ញុំ​ហើយ។ ២៥  ខ្ញុំ​បាន​កើត​មុន​ភ្នំ​នា​នា​បាន​លេច​មកនិង​មុន​ភ្នំ​តូច​ៗ​បាន​ផុស​ឡើង។ ២៦  ខ្ញុំ​បាន​កើត​មុន​ពេល​ដែល​ព្រះ​បាន​បង្កើត​ផែនដី​និង​វាល​ស្មៅគឺ​ក្នុង​គ្រា​ដែល​មិន​ទាន់​មាន​ដី​សូម្បី​តែ​មួយ​ដុំ។ ២៧  ខ្ញុំ​បាន​នៅ​ទី​នោះ ពេល​លោក​រៀបចំ​មេឃ+និង​ក្នុង​កាល​ដែល​លោក​បាន​កំណត់​ជើង​មេឃ*នៅ​លើ​ផ្ទៃ​ទឹក+ ២៨  ក្នុង​វេលា​ដែល​លោក​ដាក់​ពពក​នៅ​លើ​អាកាសពេល​ដែល​លោក​បាន​សាង​សមុទ្រ​ជ្រៅ ២៩  កាល​ដែល​លោក​បាន​ចេញ​ច្បាប់​សម្រាប់​សមុទ្រដើម្បី​ខណ្ឌ​ទឹក​កុំ​ឲ្យ​ហូរ​ឆ្លង​ហួស​ព្រំ​ប្រទល់+និង​ពេល​ដែល​លោក​បាន​តាំង​គ្រឹះ​ផែនដី ៣០  នៅ​គ្រា​នោះ ខ្ញុំ​បាន​នៅ​ជិត​លោក​ក្នុង​នាម​ជា​មេ​ជាង​ដ៏​ជំនាញ​ម្នាក់។+ ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ធ្វើ​ឲ្យ​លោក​រីករាយ​ក្រៃ​លែង។+ គ្រប់​ពេល​វេលា​ដែល​ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​លោក ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់។+ ៣១  ខ្ញុំ​ត្រេក​អរ ព្រោះ​លោក​បាន​បង្កើត​ផែនដី​ឲ្យ​មនុស្ស​រស់​នៅហើយ​ខ្ញុំ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​នឹង​មនុស្សជាតិ។ ៣២  ឥឡូវ កូន​ៗ​អើយ ចូរ​ស្ដាប់​ខ្ញុំអ្នក​ណា​ដែល​ធ្វើ​តាម​ខ្ញុំ អ្នក​នោះ​នឹង​មាន​សុភមង្គល។ ៣៣  ចូរ​ស្ដាប់​ការ​ប្រៀន​ប្រដៅ+ នោះ​កូន​នឹង​មាន​ប្រាជ្ញាចូរ​កូន​កុំ​ភ្លេច​ឲ្យ​សោះ។ ៣៤  មាន​សុភមង្គល​ហើយ អ្នក​ណា​ដែល​ស្ដាប់​ខ្ញុំ។ អ្នក​នោះ​មក​ទ្វារ​ផ្ទះ​របស់​ខ្ញុំ​រៀង​រាល់​ព្រឹក​ព្រលឹមនិង​មក​រង់​ចាំ​នៅ​ច្រក​ចូល​ផ្ទះ​របស់​ខ្ញុំ។ ៣៥  ពី​ព្រោះ​អ្នក​ណា​ដែល​ស្វែង​រក​ខ្ញុំ អ្នក​នោះ​នឹង​បាន​ជីវិត+ហើយ​គាត់​នឹង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ ៣៦  ប៉ុន្តែ អ្នក​ណា​ដែល​ព្រងើយ​កន្តើយ​ចំពោះ​ខ្ញុំ អ្នក​នោះ​ធ្វើ​បាប​ខ្លួន​ឯងហើយ​អ្នក​ណា​ដែល​ស្អប់​ខ្ញុំ អ្នក​នោះ​ស្រឡាញ់​សេចក្ដី​ស្លាប់​»។+

កំណត់សម្គាល់

ឬ​«​ចូរ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​មាន​ការ​យល់​ដឹង​»​
ន័យ​ត្រង់​«​ផ្កា​ថ្ម​»។ មើល​និយម​ន័យ​ពាក្យ​«​ផ្កា​ថ្ម​»​
ឬ​«​ខ្ញុំ​មាន​កេរ​មត៌ក​»​
ន័យ​ត្រង់​«​រង្វង់​»​