សុភាសិត ២៤:១-៣៤

  • កុំ​ច្រណែន​មនុស្ស​អាក្រក់ (​)

  • ផ្ទះ​សង់​ឡើង​បាន​ដោយ​សារ​ប្រាជ្ញា (​)

  • មនុស្ស​សុចរិត​អាច​ដួល តែ​គាត់​នឹង​ក្រោក​ឡើង​វិញ​បាន (​១៦)

  • កុំ​សង​សឹក (​២៩)

  • ការ​ខ្ជិល​នាំ​ឲ្យ​ក្រី​ក្រ (​៣៣, ៣៤)

២៤  កុំ​ច្រណែន​មនុស្ស​អាក្រក់ហើយ​កុំ​គិត​ចង់​ធ្វើ​ជា​មិត្ត​នឹង​ពួក​គេ​ឲ្យ​សោះ+  ២  ព្រោះ​ចិត្ត​របស់​ពួក​គេ​គិត​តែ​ពី​អំពើ​ឃោរឃៅហើយ​មាត់​របស់​ពួក​គេ​និយាយ​តែ​ពី​អំពើ​អាក្រក់។  ៣  ផ្ទះ*សង់​ឡើង​បាន​ដោយ​សារ​ប្រាជ្ញា+ហើយ​ផ្ទះ​នៅ​រឹង​មាំ​ស្ថិត​ស្ថេរ​ដោយ​សារ​សមត្ថភាព​វែក​ញែក។  ៤  ដោយ​សារ​ចំណេះ បន្ទប់​ក្នុង​ផ្ទះ​ពេញ​ទៅ​ដោយទ្រព្យ​សម្បត្តិ​និង​វត្ថុ​មាន​តម្លៃ​គ្រប់​ប្រភេទ។+  ៥  មនុស្ស​ដែល​មាន​ប្រាជ្ញា​មាន​អំណាច+ហើយ​មនុស្ស​ដែល​មាន​ចំណេះ​ក៏​បង្កើន​អំណាច​របស់​ខ្លួន​ដែរ។  ៦  បើ​មាន​ការ​ណែនាំ​ពី​អ្នក​ដែល​ឈ្លាស​វៃ នោះ​ការ​ធ្វើ​សង្គ្រាម​នឹង​បាន​ជោគ​ជ័យ+ហើយ​បើ​មាន​មនុស្ស​ច្រើន​នាក់​ឲ្យ​យោបល់ នោះ​នឹង​បាន​ជ័យ​ជម្នះ។*+  ៧  មនុស្ស​ល្ងង់​ខ្លៅ*មិន​អាច​ឈោង​ដល់​ប្រាជ្ញា​ពិត​បាន​ទេ+គាត់​គ្មាន​ពាក្យ​និយាយ​នៅ​ឯ​ទ្វារ​កំពែង​ក្រុង​ឡើយ។  ៨  អ្នក​ណា​ដែល​រៀប​ផែន​ការ​អាក្រក់អ្នក​នោះ​នឹង​មាន​ឈ្មោះ​ថា​ជា​អ្នក​ជំនាញ​ខាង​រៀប​ឧបាយ​កល។+  ៩  គម្រោង​ការ​របស់​មនុស្ស​ល្ងង់​ខ្លៅ*នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គងហើយ​មនុស្ស​ក៏​ស្អប់​អ្នក​ដែល​ចូល​ចិត្ត​មើល​ងាយ​គេ​ដែរ។+ ១០  ប្រសិន​បើ​អ្នក​ធ្លាក់​ទឹក​ចិត្ត​ក្នុង​ថ្ងៃ​ដែល​មាន​ទុក្ខ​លំបាកនោះ​កម្លាំង​របស់​អ្នក​នឹង​ចុះ​ខ្សោយ។ ១១  ចូរ​សង្គ្រោះ​ពួក​អ្នក​ដែល​ត្រូវ​នាំ​យក​ទៅ​សម្លាប់ចូរ​ឃាត់​ពួក​អ្នក​ដែល​កំពុង​ដើរ​ទ្រេត​ទ្រោត​ទៅ​រក​សេចក្ដី​ស្លាប់។+ ១២  បើ​អ្នក​និយាយ​ថា​៖ ​«​តែ​ពួក​យើង​មិន​ដឹង​អំពី​រឿង​នេះ​ទេ​»។ តើ​ព្រះ​ដែល​ពិនិត្យ​មើល​ចិត្ត លោក​មិន​ដឹង​អ្វី​ដែល​អ្នក​គិត​ទេ​ឬ?+ ព្រះ​ដែល​ចាំ​មើល​អ្នក លោក​ជ្រាប​ទាំង​អស់ហើយ​លោក​នឹង​សង​ដល់​មនុស្ស​ម្នាក់​ៗ​តាម​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។+ ១៣  ឱ​កូន​របស់​ខ្ញុំ​អើយ ចូរ​បរិភោគ​ទឹក​ឃ្មុំ​ចុះ ព្រោះ​នោះ​ល្អ​សម្រាប់​កូន។ ទឹក​ឃ្មុំ​សុទ្ធ​មាន​ឱ​ជា​រស​ផ្អែម​ឆ្ងាញ់។ ១៤  ចូរ​ដឹង​ថា​ប្រាជ្ញា​ក៏​ល្អ​សម្រាប់​កូន​ដែរ។+ បើ​កូន​រក​ឃើញ​ប្រាជ្ញា នោះ​កូន​នឹង​មាន​អនាគត​ល្អហើយ​សេចក្ដី​សង្ឃឹម​របស់​កូន​នឹង​មិន​ត្រូវ​កាត់​ផ្ដាច់​ឡើយ។+ ១៥  កុំ​ធ្វើ​ជា​ជន​ទុច្ចរិត​ដែល​ពួន​ចាំ​នៅ​ក្បែរ​ផ្ទះ​របស់​មនុស្ស​សុចរិត។ កុំ​បំផ្លិច​បំផ្លាញ​កន្លែង​សម្រាក​របស់​គេ​ឡើយ។ ១៦  ទោះ​ជា​មនុស្ស​សុចរិត​ដួល​៧​ដង​ក៏​ដោយ គង់​តែ​គាត់​នឹង​ក្រោក​ឡើង​វិញ​បាន។+ ប៉ុន្តែ​ជន​ទុច្ចរិត​នឹង​ត្រូវ​ផ្ដួល​ដោយ​អន្តរាយ ហើយ​ក្រោក​ឡើង​វិញ​មិន​បាន​ឡើយ។+ ១៧  កុំ​ត្រេក​អរ​ពេល​សត្រូវ​របស់​អ្នក​ដួល​ចុះហើយ​កុំ​សប្បាយ​ចិត្ត​ពេល​គេ​ជំពប់​ដួល។+ ១៨  បើ​មិន​ដូច្នោះ​ទេ ព្រះ​យេហូវ៉ា​នឹង​ឃើញ ហើយ​មិន​ពេញ​ចិត្ត​ទេរួច​លោក​នឹង​បង្វែរ​កំហឹង​ចេញ​ពី​គាត់*វិញ។+ ១៩  កុំ​ខឹង​ដោយ​សារ​តែ​មនុស្ស​អាក្រក់កុំ​ច្រណែន​មនុស្ស​ទុច្ចរិត​ឡើយ ២០  ព្រោះ​មនុស្ស​អាក្រក់​គ្មាន​អនាគត​ទេ។+ ចំណែក​ឯ​ចង្កៀង​របស់​មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​ពន្លត់។+ ២១  កូន​អើយ ចូរ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​និង​ស្ដេច+ហើយ​កុំ​សេព​គប់​មនុស្ស​ដែល​ចូល​ចិត្ត​ប្រឆាំង​តវ៉ា+ ២២  ព្រោះ​ពួក​គេ​នឹង​ជួប​អន្តរាយ​ភ្លាម​មួយ​រំពេច។+ មិន​មាន​អ្នក​ណា​ដឹង​ថា​លោក​ទាំង​ពីរ*នឹង​បំផ្លាញ​ពួក​គេ​យ៉ាង​ណា​ទេ។+ ២៣  មនុស្ស​មាន​ប្រាជ្ញា​ក៏​ពោល​ពាក្យ​ទាំង​នេះ​ដែរ​ថា​៖ការ​វិនិច្ឆ័យ​ដោយ​លម្អៀង នោះ​មិន​ល្អ​ទេ។+ ២៤  អ្នក​ណា​ដែល​និយាយ​ទៅ​កាន់​ជន​ទុច្ចរិត​ថា​៖ ​«​អ្នក​ជា​មនុស្ស​សុចរិត​»​+អ្នក​នោះ​នឹង​ត្រូវ​ប្រជារាស្ត្រ​ដាក់​បណ្ដា​សា ហើយ​នឹង​ត្រូវ​ប្រជា​ជាតិ​នា​នា​ថ្កោល​ទោស។ ២៥  ប៉ុន្តែ ពួក​អ្នក​ដែល​ប្រដៅ​តម្រង់​ជន​ទុច្ចរិត​នឹង​បាន​សេចក្ដី​ល្អ+ហើយ​ពួក​គេ​នឹង​បាន​ទទួល​ពរ​ជា​ច្រើន។+ ២៦  បណ្ដា​ជន​នឹង​ថើប​អ្នក​ដែល​តប​ឆ្លើយ​ដោយ​ស្មោះ​ត្រង់។*+ ២៧  ចូរ​ត្រៀម​កិច្ច​ការ​នៅ​ខាង​ក្រៅ ហើយ​ចូរ​រៀបចំ​អ្វី​ៗ​ទាំង​អស់​នៅ​ឯ​វាល​ឲ្យ​រួច​ជា​ស្រេច។រួច​មក ចូរ​សង់​ផ្ទះ*របស់​អ្នក​ចុះ។ ២៨  កុំ​ធ្វើ​ជា​សាក្សី​ទាស់​នឹង​អ្នក​ជិត​ខាង​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ+កុំ​និយាយ​បោក​បញ្ឆោត​អ្នក​ឯ​ទៀត។+ ២៩  កុំ​ពោល​ថា​៖ ​«​ខ្ញុំ​នឹង​ធ្វើ​ចំពោះ​គាត់ ដូច​គាត់​បាន​ធ្វើ​ចំពោះ​ខ្ញុំខ្ញុំ​នឹង​តប​ស្នង​ដល់​គាត់​តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​»។+ ៣០  ខ្ញុំ​បាន​ដើរ​កាត់​ជិត​ដី​វាល​របស់​មនុស្ស​កម្ជិល+ហើយ​បាន​ដើរ​កាត់​ជិត​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​មនុស្ស​ដែល​ឥត​ចេះ​គិត​ពិចារណា។ ៣១  ខ្ញុំ​បាន​ឃើញ​ស្មៅ​ដុះ​ពេញ​ដីហើយ​មាន​បន្លា​ដុះ​គ្រប​ពី​លើរួម​ទាំង​មាន​របង​ថ្ម​បាក់​បែក​នៅ​ទី​នោះ​ផង។+ ៣២  ខ្ញុំ​បាន​សង្កេត​មើល ហើយ​គិត​ពិចារណា​ក្នុង​ចិត្តគឺ​ខ្ញុំ​បាន​ឃើញ ហើយ​ទាញ​មេ​រៀន​ថា​៖ ៣៣  ដេក​បន្តិច ងុយ​ងោក​បន្តិចឱប​ដៃ​ទម្រេត​ខ្លួន​បន្តិច ៣៤  នោះ​ភាព​ក្រី​ក្រ​នឹង​មក​រក​អ្នក​ដូច​ជា​ចោរ​ប្លន់ហើយ​ភាព​តោកយ៉ាក​នឹង​មក​រក​អ្នក​ដូច​ជា​ជន​ប្រដាប់​អាវុធ។+

កំណត់សម្គាល់

ឬ​«​ក្រុម​គ្រួសារ​»​
ឬ​«​បាន​សម្រេច​»​ ឬ​«​សេចក្ដី​សង្គ្រោះ​»​
ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា
ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា
នេះ​សំដៅ​លើ​សត្រូវ
នេះ​សំដៅ​លើ​ព្រះ​យេហូវ៉ា​និង​ស្ដេច
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ការ​តប​ឆ្លើយ​ចំ​ៗ គឺ​ប្រៀប​ដូច​ជា​ការ​ថើប​»​
ឬ​«​សាង​ក្រុម​គ្រួសារ​»​