សុភាសិត ១៩:១-២៩

  • មនុស្ស​ដែល​យល់​ធ្លុះ​ជ្រៅ​មិន​ឆាប់​ខឹង (​១១)

  • ប្រពន្ធ​ដែល​ចូល​ចិត្ត​រក​រឿង ប្រៀប​ដូច​ជា​ដំបូល​ដែល​លិច​ទឹក (​១៣)

  • ប្រពន្ធ​ដែល​ចេះ​គិត​ពិចារណា​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា (​១៤)

  • ចូរ​ប្រៀន​ប្រដៅ​កូន​កាល​ដែល​នៅ​មាន​ឱកាស (​១៨)

  • ការ​ស្ដាប់​ពាក្យ​ទូន្មាន​ជា​ការ​ប្រកប​ដោយ​ប្រាជ្ញា (​២០)

១៩  ក្រី​ក្រ តែ​ប្រព្រឹត្ត​ដោយ​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ជា​និច្ច+នោះ​ប្រសើរ​ជាង​ល្ងី​ល្ងើ ហើយ​ភូត​ភរ។+  ២  បើ​មនុស្ស​គ្មាន​ចំណេះ នោះ​មិន​ល្អ​ទេ+ហើយ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា អ្នក​នោះ​កំពុង​ធ្វើ​ខុស។  ៣  ភាព​ល្ងង់​ខ្លៅ*របស់​មនុស្ស​នាំ​ឲ្យ​គាត់​ដើរ​ផ្លូវ​ខុសហើយ​គាត់​បែរ​ជា​ខឹង​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង។  ៤  អ្នក​មាន​សម្បូរ​មិត្ត​ភក្ដិ​ណាស់តែ​អ្នក​ក្រ​ត្រូវ​មិត្ត​ភក្ដិ​បោះ​បង់​ចោល​វិញ។+  ៥  សាក្សី​ក្លែង​ក្លាយ​នឹង​មិន​រួច​ពី​ការ​ដាក់​ទោស​ឡើយ+ហើយ​អ្នក​ដែល​តែង​តែ​និយាយ​កុហក​នឹង​មិន​រួច​ខ្លួន​ទេ។+  ៦  មនុស្ស​ជា​ច្រើន​ខំ​ផ្គាប់​ផ្គុន​អ្នក​មាន​ឋានៈ​ខ្ពស់*ហើយ​អ្នក​ណា​ៗ​ក៏​ចង់​ធ្វើ​ជា​មិត្ត​របស់​អ្នក​ដែល​ឲ្យ​អំណោយ​ដែរ។  ៧  ចំណែក​ឯ​អ្នក​ក្រ​វិញ បង​ប្អូន​ទាំង​អស់​របស់​គាត់​ស្អប់​គាត់+ទម្រាំ​តែ​មិត្ត​ភក្ដិ​របស់​គាត់​ច្បាស់​ជា​មិន​រាប់​រក​គាត់​ជាង​នោះ​ទៅ​ទៀត!+ គាត់​ខំ​អង្វរករ​ពួក​គេ តែ​គ្មាន​នរណា​អើពើ​នឹង​គាត់​ទេ។  ៨  អ្នក​ណា​ខំ​ឲ្យ​បាន​ប្រាជ្ញា អ្នក​នោះ​ស្រឡាញ់​ជីវិត​ខ្លួន+អ្នក​ណា​រមែង​ប្រើ​សមត្ថភាព​វែក​ញែក អ្នក​នោះ​នឹង​បាន​ជោគ​ជ័យ។+  ៩  សាក្សី​ក្លែង​ក្លាយ​នឹង​មិន​រួច​ពី​ការ​ដាក់​ទោស​ឡើយហើយ​អ្នក​ដែល​តែង​តែ​និយាយ​កុហក​នឹង​វិនាស​ជា​មិន​ខាន។+ ១០  មិន​សម​ឲ្យ​មនុស្ស​ល្ងង់​ខ្លៅ*រស់​នៅ​យ៉ាង​សម្បូរ​សប្បាយ​ឡើយទម្រាំ​តែ​អ្នក​បម្រើ ពួក​គេ​ច្បាស់​ជា​មិន​សម​ត្រួត​ត្រា​លើ​មេ​ដឹក​នាំ​ជាង​នោះ​ទៅ​ទៀត!+ ១១  មនុស្ស​ដែល​យល់​ធ្លុះ​ជ្រៅ​មិន​ឆាប់​ខឹង+ហើយ​គាត់​នឹង​ទទួល​ការ​សរសើរ បើ​គាត់​មិន​ប្រកាន់​ទោស។*+ ១២  កំហឹង​របស់​ស្ដេច​ប្រៀប​ដូច​ជា​សំឡេង​គ្រហឹម​របស់​តោ​ស្ទាវ+តែ​ការ​ពេញ​ចិត្ត​ពី​ស្ដេច​ប្រៀប​បាន​នឹង​សន្សើម​លើ​រុក្ខជាតិ។ ១៣  កូន​ល្ងី​ល្ងើ​នាំ​បញ្ហា​ឲ្យ​ឪពុក+ហើយ​ប្រពន្ធ​ដែល​ចូល​ចិត្ត​រក​រឿង*​ប្រៀប​ដូច​ជា​ដំបូល​ដែល​លិច​ទឹក​ឥត​ឈប់​ឈរ។+ ១៤  ផ្ទះ​សម្បែង​និង​ទ្រព្យ​សម្បត្តិ​ជា​មត៌ក​ពី​ឪពុកប៉ុន្តែ ប្រពន្ធ​ដែល​ចេះ​គិត​ពិចារណា​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា។+ ១៥  ភាព​ខ្ជិល​ច្រអូស​នាំ​ឲ្យ​គេង​លង់​លក់ហើយ​មនុស្ស​មិន​ខ្នះ​ខ្នែង​នឹង​ត្រូវ​ស្រេក​ឃ្លាន។+ ១៦  អ្នក​ណា​ធ្វើ​តាម​បញ្ញត្តិ អ្នក​នោះ​នឹង​មាន​ជីវិត​ត​ទៅ​ទៀត+តែ​អ្នក​ណា​មិន​ប្រយ័ត្ន​ប្រយែង អ្នក​នោះ​នឹង​ស្លាប់។+ ១៧  អ្នក​ណា​អាណិត​មេត្តា​ដល់​មនុស្ស​ទន់​ទាប អ្នក​នោះ​ឲ្យ​ព្រះ​យេហូវ៉ា​ខ្ចី+ហើយ​លោក​នឹង​តប​ស្នង​គាត់*តាម​អ្វី​ដែល​គាត់​បាន​ធ្វើ។+ ១៨  ចូរ​ប្រៀន​ប្រដៅ​កូន​របស់​អ្នក​កាល​ដែល​នៅ​មាន​ឱកាស*+បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ទៅ​ជា​ដើម​ហេតុ​ដែល​នាំ​ឲ្យ​កូន​ស្លាប់។+ ១៩  មនុស្ស​ឆេវ​ឆាវ​នឹង​ទទួល​ទោស​ជា​មិន​ខានបើ​អ្នក​ខំ​ជួយ​គាត់​ឲ្យ​រួច​ពី​ទោស អ្នក​នឹង​ត្រូវ​ធ្វើ​ដូច្នេះ​ម្ដង​ហើយ​ម្ដង​ទៀត។+ ២០  ចូរ​ស្ដាប់​ពាក្យ​ទូន្មាន ហើយ​ទទួល​យក​ការ​ប្រៀន​ប្រដៅ​ចុះ+ដើម្បី​ឲ្យ​អ្នក​មាន​ប្រាជ្ញា​នៅ​ថ្ងៃ​មុខ។+ ២១  មនុស្ស​មាន​គោល​បំណង*ជា​ច្រើន​នៅ​ក្នុង​ចិត្តតែ​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​នឹង​ក្លាយ​ជា​ការ​ពិត។+ ២២  សម្រស់​របស់​មនុស្ស​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដែល​ពួក​គេ​បង្ហាញ​ចំពោះ​អ្នក​ឯ​ទៀត។+ បើ​ជា​មនុស្ស​ក្រី​ក្រ នោះ​ប្រសើរ​ជាង​ជា​មនុស្ស​ភូត​ភរ។ ២៣  ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​បាន​ជីវិត។+ អ្នក​ណា​ដែល​កោត​ខ្លាច​លោក អ្នក​នោះ​នឹង​បាន​សម្រាក​យ៉ាង​សុខ​ស្រួល គ្មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ។+ ២៤  មនុស្ស​កម្ជិល​លូក​ដៃ​ទៅ​ក្នុង​ចាន​អាហារតែ​គាត់​មិន​ខ្ចី​យក​ម្ហូប​មក​ដាក់​ក្នុង​មាត់​ទេ។+ ២៥  ចូរ​វាយ​អ្នក​ដែល​ប្រមាថ​មើល​ងាយ+ ដើម្បី​ឲ្យ​អ្នក​ដែល​ខ្វះ​បទ​ពិសោធន៍​មាន​ភាព​ឈ្លាស​វៃ+ហើយ​ចូរ​កែ​តម្រង់​អ្នក​ដែល​មាន​ការ​យល់​ដឹង​ប្រយោជន៍​ឲ្យ​គាត់​ចម្រើន​ចំណេះ។+ ២៦  អ្នក​ណា​ដែល​ធ្វើ​បាប​ឪពុក ហើយ​បណ្ដេញ​ម្ដាយអ្នក​នោះ​នាំ​ឲ្យ​ខ្លួន​អាម៉ាស់​មុខ​និង​អាប់​ឱន។+ ២៧  កូន​អើយ បើ​កូន​ឈប់​ស្ដាប់​ការ​ប្រៀន​ប្រដៅកូន​នឹង​វង្វេង​ចេញ​ពី​ប្រសាសន៍​ដែល​ផ្ដល់​ចំណេះ។ ២៨  សាក្សី​ឥត​បាន​ការ​មើល​ងាយ​យុត្តិធម៌+ហើយ​មនុស្ស​ទុច្ចរិត​សប្បាយ​ធ្វើ​អំពើ​អាក្រក់ ដូច​សប្បាយ​បរិភោគ​អាហារ។+ ២៩  អ្នក​ដែល​ប្រមាថ​មើល​ងាយ​នឹង​ត្រូវ​កាត់​ទោស+ហើយ​មនុស្ស​ល្ងី​ល្ងើ​នឹង​ត្រូវ​រំពាត់​វាយ​ខ្នង។+

កំណត់សម្គាល់

ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា
ឬ​«​អ្នក​មាន​ចិត្ត​ទូលាយ​»​
ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា
ឬ​«​មិន​ប្រកាន់​ការ​រំលង​»​
ឬ​«​ប្រពន្ធ​ដែល​ពូកែ​ត្អូញត្អែរ​»​
ឬ​«​នឹង​ឲ្យ​រង្វាន់​ដល់​គាត់​»​
ឬ​«​មាន​សង្ឃឹម​»​
ឬ​«​មាន​គម្រោង​»​