សុភាសិត ១៧:១-២៨

  • កុំ​ធ្វើ​អាក្រក់​ស្នង​នឹង​ការ​ល្អ (​១៣)

  • មុន​នឹង​ផ្ទុះ​ជម្លោះ ចូរ​ដក​ខ្លួន​ចេញ​ពី​ទី​នោះ (​១៤)

  • មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា (​១៧)

  • «​ចិត្ត​រីករាយ​ជា​ថ្នាំ​វិសេស​»​ (​២២)

  • អ្នក​ដែល​មាន​ចំណេះ​ចេះ​ទប់​មាត់​របស់​ខ្លួន (​២៧)

១៧  បរិភោគ​នំ​ប៉័ង​ក្រៀម​មួយ​ដុំ​នៅ​កន្លែង​ដែល​មាន​សន្តិភាព*+នោះ​ប្រសើរ​ជាង​នៅ​ផ្ទះ​ដែល​មាន​ពិធី​ជប់​លៀង* តែ​មាន​ការ​ទាស់​ទែង​គ្នា។+  ២  បើ​កូន​របស់​ចៅហ្វាយ​មាន​ការ​ប្រព្រឹត្ត​គួរ​ឲ្យ​ខ្មាស អ្នក​បម្រើ​ដែល​យល់​ធ្លុះ​ជ្រៅ​នឹង​គ្រប់​គ្រង​លើ​កូន​នោះ។ អ្នក​បម្រើ​នោះ​នឹង​បាន​មត៌ក​ដូច​កូន​ៗ​របស់​ចៅហ្វាយ​ដែរ។  ៣  មាន​ឆ្នាំង​ទុក​សម្រាំង​ប្រាក់ ក៏​មាន​ឡ​ទុក​បន្សុទ្ធ​មាស​ដែរ+ប៉ុន្តែ ព្រះ​យេហូវ៉ា​ជា​អ្នក​ពិនិត្យ​មើល​ចិត្ត​វិញ។+  ៤  មនុស្ស​ទុច្ចរិត​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​សម្ដី​ដែល​ធ្វើ​ឲ្យ​ឈឺ​ចិត្តហើយ​មនុស្ស​បោក​បញ្ឆោត​ស្ដាប់​អណ្ដាត​ព្យាបាទ។+  ៥  អ្នក​ណា​ដែល​សើច​ចំអក​ឲ្យ​ជន​ក្រី​ក្រ អ្នក​នោះ​មើល​ងាយ​ព្រះ​ដែល​ជា​អ្នក​បង្កើត+ហើយ​អ្នក​ណា​ដែល​អរ​សប្បាយ​ពេល​ឃើញ​អ្នក​ឯ​ទៀត​ជួប​អន្តរាយ អ្នក​នោះ​នឹង​ជៀស​មិន​ផុត​ពី​ការ​ដាក់​ទោស​ឡើយ។+  ៦  កូន​ចៅ*ប្រៀប​ដូច​ជា​មកុដ​សម្រាប់​មនុស្ស​ចាស់ហើយ​កូន​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ដោយ​សារ​ឪពុក។*  ៧  បើ​មនុស្ស​ល្ងង់​ខ្លៅ*មិន​សម​និយាយ​សម្ដី​ទៀង​ត្រង់*ទៅ​ហើយ+ទម្រាំ​តែ​មេ​ដឹក​នាំ* ពួក​គេ​ច្បាស់​ជា​មិន​សម​និយាយ​ពាក្យ​បោក​បញ្ឆោត​ជាង​នោះ​ទៅ​ទៀត!+  ៨  អំណោយ​ប្រៀប​ដូច​ជា​ត្បូង​ថ្លៃ​វិសេស​ចំពោះ​ម្ចាស់​អំណោយ+ទោះ​ជា​គាត់​ទៅ​កន្លែង​ណា​ក៏​ដោយ ក៏​អំណោយ​នាំ​ឲ្យ​គាត់​ទទួល​ជោគ​ជ័យ​ដែរ។+  ៩  អ្នក​ណា​ដែល​អភ័យ​ទោស​ចំពោះ​ការ​រំលង អ្នក​នោះ​បង្ហាញ​សេចក្ដី​ស្រឡាញ់+តែ​អ្នក​ណា​ដែល​ចេះ​តែ​រំលើក​អំពី​រឿង​នោះ អ្នក​នោះ​ធ្វើ​ឲ្យ​មិត្ត​សម្លាញ់​បែក​បាក់​គ្នា។+ ១០  អ្នក​ដែល​មាន​ការ​យល់​ដឹង​ត្រូវ​គេ​ស្ដី​បន្ទោស​ម្ដង+តែ​គាត់​ទទួល​មេ​រៀន​ច្រើន​ជាង​មនុស្ស​ល្ងី​ល្ងើ​ដែល​ត្រូវ​គេ​វាយ​១០០​រំពាត់​ទៅ​ទៀត។+ ១១  មនុស្ស​អាក្រក់​គិត​តែ​អំពី​ការ​បះ​បោរ​ប្រឆាំងតែ​ទូត​ឃោរ​ឃៅ​នឹង​ត្រូវ​ចាត់​ឲ្យ​ទៅ​ដាក់​ទោស​អ្នក​នោះ។+ ១២  បើ​ជួប​ខ្លា​ឃ្មុំ​ដែល​បាត់​កូននោះ​ប្រសើរ​ជាង​ជួប​មនុស្ស​ល្ងី​ល្ងើ​ដែល​ប្រព្រឹត្ត​អំពើ​ល្ងង់​ខ្លៅ។+ ១៣  ប្រសិន​បើ​អ្នក​ណា​ធ្វើ​អាក្រក់​ស្នង​នឹង​ការ​ល្អនោះ​រឿង​អាក្រក់​នឹង​កើត​មាន​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ជា​និច្ច។+ ១៤  ការ​បង្ក​ទំនាស់​ប្រៀប​ដូច​ជា​ការ​បើក​ទំនប់​ទឹកមុន​នឹង​ជម្លោះ​ផ្ទុះ​ឡើង ចូរ​ដក​ខ្លួន​ចេញ។+ ១៥  ព្រះ​យេហូវ៉ា​ស្អប់​ខ្ពើម​អ្នក​ណា​ដែល​លើក​លែង​ទោស​ឲ្យ​មនុស្ស​ទុច្ចរិតហើយ​លោក​ក៏​ស្អប់​ខ្ពើម​អ្នក​ណា​ដែល​ផ្ដន្ទា​ទោស​មនុស្ស​សុចរិត​ដែរ។+ ១៦  ទោះ​ជា​មនុស្ស​ល្ងី​ល្ងើ​ស្គាល់​វិធី​ស្វែង​រក​ប្រាជ្ញា​ក៏​ដោយ តើ​នោះ​មាន​ប្រយោជន៍​អ្វី​ដល់​គាត់? ព្រោះ​គាត់​គ្មាន​ចិត្ត​ចង់​បាន​ប្រាជ្ញា​ទេ។*+ ១៧  មិត្ត​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​គ្រប់​ពេល​វេលា+ហើយ​គាត់​ប្រៀប​ដូច​ជា​បង​ប្អូន​ដែល​កើត​មក​ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក។+ ១៨  មនុស្ស​ខ្វះ​ការ​ពិចារណា​ចាប់​ដៃ​ព្រម​ព្រៀងដើម្បី​ជួយ​ធានា​រ៉ាប់​រង​នៅ​ចំពោះ​មុខ​អ្នក​ជិត​ខាង​ខ្លួន។+ ១៩  អ្នក​ណា​ដែល​ស្រឡាញ់​ជម្លោះ អ្នក​នោះ​ស្រឡាញ់​ការ​រំលង+អ្នក​ណា​ដែល​ធ្វើ​ឲ្យ​ច្រក​ទ្វារ​របស់​ខ្លួន​ខ្ពស់ អ្នក​នោះ​នាំ​អន្តរាយ​ដល់​ខ្លួន។+ ២០  អ្នក​ណា​ដែល​មាន​ចិត្ត​វៀច​វេរ​នឹង​មិន​បាន​ជោគ​ជ័យ​ទេ*+ហើយ​អ្នក​ណា​ដែល​និយាយ​បោក​បញ្ឆោត​នឹង​វិនាស​អន្តរាយ។ ២១  ឪពុក​ដែល​មាន​កូន​ល្ងី​ល្ងើ​នឹង​ជួប​ទុក្ខ​ព្រួយហើយ​ឪពុក​ដែល​មាន​កូន​មិន​ចេះ​ពិចារណា​នឹង​គ្មាន​អំណរ​ឡើយ។+ ២២  ចិត្ត​រីករាយ​ជា​ថ្នាំ​វិសេស+តែ​ចិត្ត​ខ្ទេច​ខ្ទាំ​ធ្វើ​ឲ្យ​អស់​កម្លាំង​រលីង។*+ ២៣  មនុស្ស​ទុច្ចរិត​នឹង​ទទួល​សំណូក​ដោយ​លួច​លាក់​ដើម្បី​បង្ខូច​យុត្តិធម៌។+ ២៤  មនុស្ស​ដែល​មាន​សមត្ថភាព​វែក​ញែក​ផ្ដោត​អារម្មណ៍​លើ​ប្រាជ្ញា​ជា​និច្ចតែ​មនុស្ស​ល្ងី​ល្ងើ​ចេះ​តែ​ស្រមើ​ស្រមៃ​ពី​នេះ​ពី​នោះ​ឥត​ឈប់។+ ២៥  កូន​ល្ងី​ល្ងើ​នាំ​ឲ្យ​ឪពុក​កើត​ទុក្ខហើយ​ធ្វើ​ឲ្យ​ម្ដាយ​គ្រាំ​គ្រា​ចិត្ត។+ ២៦  ការ​ដាក់​ទោស​មនុស្ស​សុចរិត​មិន​មែន​ជា​ការ​ល្អ​ទេហើយ​ការ​វាយ​មនុស្ស​ដែល​មាន​កិត្តិយស​ក៏​មិន​មែន​ជា​ការ​ត្រឹម​ត្រូវ​ដែរ។ ២៧  អ្នក​ដែល​មាន​ចំណេះ​ចេះ​ទប់​មាត់​របស់​ខ្លួន+ហើយ​មនុស្ស​ដែល​មាន​សមត្ថភាព​វែក​ញែក​នឹង​នៅ​ស្ងៀម។+ ២៨  សូម្បី​តែ​មនុស្ស​ល្ងង់​ខ្លៅ* បើ​គាត់​នៅ​ស្ងៀម​ស្ងាត់​គេ​នឹង​ចាត់​ទុក​ថា​គាត់​មាន​ប្រាជ្ញា។ រីឯ​អ្នក​ដែល​មិន​និយាយ គេ​នឹង​ចាត់​ទុក​ថា​គាត់​មាន​សមត្ថភាព​វែក​ញែក។

កំណត់សម្គាល់

ន័យ​ត្រង់​«​មាន​គ្រឿង​បូជា​»​
ឬ​«​កន្លែង​ដែល​ស្ងប់​ស្ងាត់​»​
ឬ​«​ចៅ​ប្រុស​ៗ​»​
ឬ​«​ឪពុក​ម្ដាយ​»​
ឬ​«​អ្នក​មាន​ឋានៈ​ខ្ពស់​»​
ឬ​«​សម្ដី​ល្អ​»​
ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា
ឬ​«​គាត់​មិន​ចេះ​គិត​ពិចារណា​ទេ​»​
ន័យ​ត្រង់​«​នឹង​មិន​បាន​ល្អ​ទេ​»​
ឬ​«​ធ្វើ​ឲ្យ​ឆ្អឹង​ស្ងួត​អស់​»​
ក្នុង​គម្ពីរ​ពាក្យ​«​ល្ងង់​ខ្លៅ​»​សំដៅ​លើ​អ្នក​ដែល​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​ដោយ​ចេតនា