ការបើកបង្ហាញចំពោះយ៉ូហាន ១២:១-១៧

  • ស្ត្រី កូន​ប្រុស និង​នាគ (​១​-​៦)

  • មីកែល​ច្បាំង​នឹង​នាគ (​៧​-​១២)

    • នាគ​បាន​ត្រូវ​បោះ​ទម្លាក់​ទៅ​ផែនដី (​)

    • មេកំណាច​ដឹង​ថា​វា​មាន​ពេល​តែ​បន្តិច​ទេ (​១២)

  • នាគ​បៀត​បៀន​ស្ត្រី (​១៣​-​១៧)

១២  រួច​មក ខ្ញុំ​បាន​ឃើញ​និមិត្ត​រូប​ដ៏​សំខាន់​មួយ​នៅ​លើ​មេឃ* គឺ​ស្ត្រី​មួយ​រូប+ដណ្ដប់​ដួង​អាទិត្យ ហើយ​មាន​ដួង​ខែ​នៅ​ខាង​ក្រោម​ជើង​របស់​នាង ឯ​ក្បាល​របស់​នាង​មាន​ផ្កាយ​១២​ជា​មកុដ។  នាង​មាន​ផ្ទៃ​ពោះ ហើយ​ក្នុង​កាល​ដែល​នាង​កំពុង​កើត​កូន នាង​ស្រែក​ឡើង​ដោយ​ក្ដី​ឈឺ​ចាប់ និង​ដោយ​កើត​ទុក្ខ​យ៉ាង​ខ្លាំង។  ខ្ញុំ​បាន​ឃើញ​និមិត្ត​រូប​មួយ​ទៀត​នៅ​លើ​មេឃ។* មើល! មាន​នាគ​ដ៏​ធំ​មួយ​ដែល​មាន​សម្បុរ​ក្រហម​ដូច​ភ្លើង+ មាន​ក្បាល​៧​និង​ស្នែង​១០ ហើយ​ក្បាល​របស់​វា​មាន​មកុដ​៧។  កន្ទុយ​របស់​វា​ទាញ​១​ភាគ​៣​នៃ​ផ្កាយ+លើ​មេឃ ហើយ​បោះ​ទៅផែនដី។+ នាគ​នោះ​បន្ត​ឈរ​នៅ​មុខ​ស្ត្រី+ដែល​កំពុង​កើត​កូន ដើម្បី​វា​អាច​លេប​ត្របាក់​កូន​របស់​នាង កាល​ណា​នាង​កើត​កូន​ចេញ​មក។  បន្ទាប់​មក នាង​កើត​បាន​កូន​ប្រុស​មួយ+ ជា​អ្នក​ដែល​ត្រូវ​ឃ្វាល​ប្រជាជាតិ​ទាំង​ឡាយ​ដោយ​ដំបង​ដែក។+ ឯ​កូន​របស់​នាង​បាន​ត្រូវ​កញ្ឆក់​យក​ទៅ​ឯ​ព្រះ​និង​បល្ល័ង្ក​របស់​លោក។  រួច​ស្ត្រី​នោះ​បាន​រត់​ទៅ​តំបន់​ស្ងាត់​ជ្រងំ ជា​កន្លែង​ដែល​ព្រះ​បាន​រៀបចំ​សម្រាប់​នាង ដើម្បី​នាង​អាច​ទទួល​អាហារ​បរិភោគ​នៅ​ទី​នោះ​អស់​១.២៦០​ថ្ងៃ។+  សង្គ្រាម​បាន​ផ្ទុះ​ឡើង​នៅ​ស្ថាន​សួគ៌​គឺ មីកែល*+និង​បណ្ដា​ទេវតា​របស់​លោក​បាន​ច្បាំង​នឹង​នាគ ព្រម​ទាំង​ច្បាំង​នឹង​បណ្ដា​ទេវតា​របស់​វា។  ប៉ុន្តែ ពួក​វា​មិន​បាន​ឈ្នះ​ទេ* ហើយ​ក៏​មិន​មាន​កន្លែង​សម្រាប់​ពួក​វា​នៅ​ស្ថាន​សួគ៌​ទៀត​ដែរ។  ដូច្នេះ នាគ​ដ៏​ធំ+បាន​ត្រូវ​បោះ​ទម្លាក់ គឺ​ពស់​ដំបូង​បង្អស់+ដែល​ហៅ​ថា​មេកំណាច+និង​សាថាន*+ វា​ជា​អ្នក​ដែល​កំពុង​បំភាន់​ពិភព​លោក​ទាំង​មូល។+ វា​បាន​ត្រូវ​បោះ​ទម្លាក់​ទៅ​ផែនដី+ ហើយ​បណ្ដា​ទេវតា​របស់​វា​ក៏​បាន​ត្រូវ​បោះ​ទម្លាក់​ទៅ​ជា​មួយ​នឹង​វា​ដែរ។ ១០  រួច​មក ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ឡើង​យ៉ាង​ខ្លាំង​ពី​លើ​មេឃ*ថា​៖ ​«​មើល! ព្រះ​បាន​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ!+ ឫទ្ធានុភាព​របស់​លោក​បាន​ទទួល​ជ័យ​ជម្នះ! រាជាណាចក្រ​របស់​លោក+បាន​ត្រូវ​ស្ថាបនា​ឡើង! គ្រិស្ត​របស់​លោក​ចាប់​ផ្ដើម​កាន់​អំណាច​ហើយ! ពី​ព្រោះ​អ្នក​ដែល​ចោទ​ប្រកាន់​បង​ប្អូន​របស់​យើង​បាន​ត្រូវ​បោះ​ទម្លាក់​ទៅ គឺ​ជា​អ្នក​ដែល​ចោទ​ប្រកាន់​ពួក​គេ​នៅ​ចំពោះ​មុខ​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ!+ ១១  ពួក​គេ​បាន​ឈ្នះ​អ្នក​នោះ+ ដោយ​សារ​ឈាម​របស់​កូន​ចៀម+ និង​ដោយ​សារ​ដំណឹង​ដែល​ពួក​គេ​ប្រកាស។+ ទោះ​ជា​ពួក​គេ​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់​ក៏​ដោយ ពួក​គេ​សុខ​ចិត្ត​លះ​បង់​ជីវិត*ខ្លួន។+ ១២  ហេតុ​នេះ ស្ថាន​សួគ៌​និង​អស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​អើយ ចូរ​រីករាយ​ចុះ! តែ​វេទនា​ដល់​ផែនដី​និង​សមុទ្រ​វិញ+ ពី​ព្រោះ​មេកំណាច​បាន​ចុះ​ទៅ​ឯ​អ្នក​រាល់​គ្នា​ទាំង​មាន​កំហឹង​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា​វា​មាន​ពេល​តែ​បន្តិច​បន្តួច​ទេ​»។+ ១៣  ពេល​ដែល​នាគ​ឃើញ​ថា​វា​បាន​ត្រូវ​បោះ​ទម្លាក់​ទៅ​ផែនដី+ នោះ​វា​បៀត​បៀន​ស្ត្រី+ដែល​បាន​កើត​កូន​ប្រុស​នោះ។ ១៤  ប៉ុន្តែ ស្ត្រី​នោះ​បាន​ទទួល​ស្លាប​ឥន្ទ្រី​ដ៏​ធំ​ពីរ+ ដើម្បី​នាង​អាច​ហោះ​ទៅ​តំបន់​ស្ងាត់​ជ្រងំ​ជា​កន្លែង​ដែល​បាន​ត្រូវ​រៀបចំ​សម្រាប់​នាង។ នៅ​ទី​នោះ នាង​នៅ​ឆ្ងាយ​ពី​មុខ​របស់​ពស់+ ហើយ​នាង​នឹង​បាន​ទទួល​អាហារ​បរិភោគ​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា។*+ ១៥  ពស់​នោះ​បញ្ចេញ​ទឹក​ពី​មាត់​យ៉ាង​ច្រើន​ដូច​ទន្លេ​ឲ្យ​ហូរ​តាម​ស្ត្រី​នោះ ដើម្បី​ធ្វើ​ឲ្យ​នាង​លង់។ ១៦  ប៉ុន្តែ ផែនដី​បាន​មក​ជួយ​នាង ហើយ​ផែនដី​ហា​មាត់​លេប​ទឹក​ទន្លេ​ដែល​នាគ​នោះ​បាន​បញ្ចេញ​ពី​មាត់​វា។ ១៧  ដូច្នេះ នាគ​ក៏​ខឹង​ស្ត្រី​នោះ ហើយ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​អ្នក​ដែល​នៅ​សល់​ពី​ពូជ​របស់​នាង+ ជា​អ្នក​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះ និង​ជា​អ្នក​ដែល​មាន​កិច្ច​ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​យេស៊ូ។+

កំណត់សម្គាល់

ឬ​«​ស្ថាន​សួគ៌​»​
ឬ​«​ស្ថាន​សួគ៌​»​
មាន​ន័យ​ថា​«​តើ​អ្នក​ណា​ឲ្យ​ដូច​ព្រះ?​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ប៉ុន្តែ វា​[​គឺ​នាគ​]​បាន​ចាញ់​»​
ន័យ​ត្រង់​«​ឌីអាបូឡូស​(​អ្នក​បង្កាច់​បង្ខូច​) និង​សាថាណាស​(​អ្នក​ប្រឆាំង​)​»​
ឬ​«​ស្ថាន​សួគ៌​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
នេះ​គឺ​បី​គ្រា​កន្លះ