ការបើកបង្ហាញចំពោះយ៉ូហាន ១:១-២០

  • ការ​បើក​បង្ហាញ​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត (​១​-​៣)

  • ការ​សួរ​សុខ​ទុក្ខ​ដល់​ក្រុម​ជំនុំ​ទាំង​៧ (​៤​-​៨)

    • «​ខ្ញុំ​ជា​អាលផា​និង​អូមេហ្គា​»​ (​)

  • ឫទ្ធានុភាព​របស់​ព្រះ​បាន​ឲ្យ​យ៉ូហាន​ឃើញ​ថ្ងៃ​របស់​លោក​ម្ចាស់ (​៩​-​១១)

  • ការ​បើក​បង្ហាញ​អំពី​លោក​យេស៊ូ​ដែល​មាន​សិរី​រុង​រឿង (​១២​-​២០)

 ការ​បើក​បង្ហាញ​ដោយ​លោក​យេស៊ូ​គ្រិស្ត ជា​អ្វី​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​លោក+ ដើម្បី​បង្ហាញ​ពួក​ខ្ញុំ​បម្រើ​របស់​លោក+ឲ្យ​ឃើញ​អ្វី​ដែល​ត្រូវ​កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ លោក​យេស៊ូ​បាន​ចាត់​ទេវតា​របស់​លោក ហើយ​តាមរយៈ​ទេវតា​នោះ លោក​ប្រើ​និមិត្ត​រូប​ដើម្បី​បើក​បង្ហាញ​ការ​ទាំង​នោះ​ដល់​យ៉ូហាន​ជា​ខ្ញុំ​បម្រើ​របស់​លោក+  ដែល​បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​បណ្ដាំ​របស់​ព្រះ និង​អំពី​សក្ខី​ភាព​របស់​លោក​យេស៊ូ​គ្រិស្ត គឺ​គាត់​បាន​បញ្ជាក់​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​ឃើញ។  អ្នក​ណា​ដែល​អាន​ទំនាយ​នេះ​ឲ្យ​អ្នក​ឯ​ទៀត​ស្ដាប់ និង​អ្នក​ណា​ដែល​ឮ រួច​ប្រព្រឹត្ត​តាម​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​ទំនាយ​នេះ អ្នក​ទាំង​នោះ​មាន​សុភមង្គល​ហើយ+ ពី​ព្រោះ​ពេល​កំណត់​គឺ​ជិត​ដល់​ហើយ។  ពី​ខ្ញុំ យ៉ូហាន ជូន​ចំពោះ​ក្រុម​ជំនុំ​ទាំង​៧+នៅ​ខេត្ត​អាស៊ី​៖* សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់ និង​សេចក្ដី​សុខ​សាន្ត​ពី​«​លោក​ដែល​មាន​ជីវិត​រស់​នៅ​កាល​ពី​មុន ដែល​មាន​ជីវិត​រស់​នៅ​ឥឡូវ​នេះ ហើយ​ដែល​នឹង​មក​ដល់​»​+ ព្រម​ទាំង​ពី​ឫទ្ធានុភាព​ទាំង​៧+ដែល​នៅ​មុខ​បល្ល័ង្ក​របស់​លោក  ហើយ​ពី​លោក​យេស៊ូ​គ្រិស្ត ដែល​ជា​«​សាក្សី​ដ៏​ស្មោះ​ត្រង់​»​+ ជា​«​បុត្រ​ច្បង​និង​ជា​អ្នក​ដែល​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​»​+ និង​ជា​«​អ្នក​គ្រប់​គ្រង​លើ​ស្ដេច​ទាំង​ឡាយ​នៅ​ផែនដី​»។+ លោក​ស្រឡាញ់​យើង+ ហើយ​បាន​រំដោះ​យើង​ពី​ភាព​ខុស​ឆ្គង*របស់​យើង​តាម​រយៈ​ឈាម​របស់​លោក​ផ្ទាល់។+  រួច​លោក​ធ្វើ​ឲ្យ​យើង​ទៅ​ជា​ស្ដេច*+និង​ជា​សង្ឃ+របស់​ព្រះ​ដែល​ជា​បិតា​របស់​លោក។ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សិរី​រុង​រឿង និង​កម្លាំង​ខ្លាំង​ក្លា​ជា​រៀង​រហូត។ អាមេន។  មើល! លោក​នឹង​មក​ជា​មួយ​នឹង​ពពក+ ហើយ​ភ្នែក​មនុស្ស​ទាំង​អស់​នឹង​ឃើញ​លោក រួម​ទាំង​ពួក​អ្នក​ដែល​បាន​ចាក់​លោក។ កុល​សម្ព័ន្ធ​ទាំង​អស់​នៅ​ផែនដី​នឹង​គក់​ទ្រូង​ដោយ​ក្ដី​ទុក្ខ​ព្រួយ ព្រោះ​តែ​លោក។+ មែន​ហើយ អាមេន។  ព្រះ​យេហូវ៉ា*ដែល​ជា​ព្រះ មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​អាលផា​និង​អូមេហ្គា*+ ជា​អ្នក​ដែល​មាន​ជីវិត​រស់​នៅ​កាល​ពី​មុន ដែល​មាន​ជីវិត​រស់​នៅ​ឥឡូវ​នេះ ហើយ​ដែល​នឹង​មក​ដល់ និង​ជា​អ្នក​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»។+  ខ្ញុំ យ៉ូហាន ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា​និង​ជា​អ្នក​រួម​ចំណែក​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ក្នុង​សេចក្ដី​វេទនា+ ក្នុង​រាជាណាចក្រ+ និង​ក្នុង​ការ​ស៊ូ​ទ្រាំ+ ព្រោះ​យើង​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។+ ខ្ញុំ​បាន​នៅ​កោះ​ហៅ​ថា​ប៉ាត់ម៉ុស ដោយ​សារ​ខ្ញុំ​និយាយ​អំពីព្រះ​និង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក​យេស៊ូ។ ១០  ដោយ​ឥទ្ធិពល​នៃ​ឫទ្ធានុភាព​របស់​ព្រះ ខ្ញុំ​បាន​នៅ​ក្នុង​ថ្ងៃ​របស់​លោក​ម្ចាស់ ហើយ​នៅ​ខាង​ក្រោយ​ខ្ញុំ ខ្ញុំ​ឮ​សំឡេង​មួយ​លាន់​ឮ​យ៉ាង​ខ្លាំង ដូច​សំឡេង​ត្រែ។ ១១  សំឡេង​នោះ​បន្លឺ​ឡើង​ថា​៖ ​«​អ្វី​ដែល​អ្នក​ឃើញ ចូរ​សរសេរ​ក្នុង​រមូរ​មួយ ហើយ​ផ្ញើ​ទៅ​ក្រុម​ជំនុំ​ទាំង​៧​គឺ ក្រុម​ជំនុំ​នៅ​ក្រុង​អេភេសូរ+ ក្រុង​ស្មៀរណា+ ក្រុង​ពើកាម៉ុម+ ក្រុង​ធាទេរ៉ា+ ក្រុង​សាដេស+ ក្រុង​ភីឡាដិលភា+ និង​ក្រុង​ឡៅឌីសេ​»។+ ១២  ខ្ញុំ​ក៏​បែរ​ទៅ​រក​សំឡេង​ដែល​កំពុង​បន្លឺ​មក​កាន់​ខ្ញុំ ហើយ​ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មាស​៧។+ ១៣  នៅ​កណ្ដាល​ជើង​ចង្កៀង​ទាំង​នោះ ខ្ញុំ​ឃើញ​មនុស្ស​ម្នាក់​ដូច​កូន​មនុស្ស+ ដែល​មាន​សម្លៀក​បំពាក់​វែង​ដល់​ជើង ហើយ​មាន​ខ្សែ​ក្រវាត់​មាសក្រវាត់​នៅ​ដើម​ទ្រូង។ ១៤  ម្យ៉ាង​ទៀត សក់​ក្បាល​របស់​លោក​ស​ស្គុស​ដូច​រោម​ចៀម ឯភ្នែក​របស់​លោក​ដូច​អណ្ដាត​ភ្លើង+ ១៥  ជើង​របស់​លោក​ដូច​ស្ពាន់​សុទ្ធ+ដែលកំពុង​ភ្លឺ​ក្នុង​ឡ ហើយ​សំឡេង​លោក​ដូច​សន្ធឹក​ទឹក​ហូរ។ ១៦  លោក​មាន​ផ្កាយ​៧​នៅ​ក្នុង​ដៃ​ស្ដាំ​របស់​លោក+ ហើយ​មាន​ដាវ​វែង​មួយ​យ៉ាង​មុត​ដែល​មាន​មុខ​ពីរ+ចេញ​ពី​មាត់​របស់​លោក ឯ​មុខ​របស់​លោក​ភ្លឺ​ដូច​ថ្ងៃ​ពេល​ដែល​កំពុង​ពេញ​កម្ដៅ។+ ១៧  ពេល​ដែល​ខ្ញុំ​ឃើញ​លោក ខ្ញុំ​ដួល​នៅ​ក្បែរ​ជើង​របស់​លោក ដូច​មនុស្ស​ស្លាប់។ រួច​លោក​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ហើយ​មាន​ប្រសាសន៍​ថា​«​កុំ​ខ្លាច​ឡើយ។ ខ្ញុំ​ជា​អ្នក​មុន​បង្អស់+ និង​ជា​អ្នក​ក្រោយ​បង្អស់+ ១៨  ហើយ​ជា​អ្នក​ដែល​មាន​ជីវិត​រស់​នៅ។+ ខ្ញុំ​បាន​ស្លាប់+ តែ​មើល! ខ្ញុំ​រស់​ជា​រៀង​រហូត+ ហើយ​ខ្ញុំ​មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់​និង​កូន​សោ​នៃ​ផ្នូរ។*+ ១៩  ដូច្នេះ ចូរ​សរសេរ​អ្វី​ៗ​ដែល​អ្នក​បាន​ឃើញ អ្វី​ៗ​ដែល​កំពុង​កើត​ឡើង និង​អ្វី​ៗ​ដែល​នឹង​កើត​ឡើង​បន្ទាប់​ពី​នេះ។ ២០  ចំណែក​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​អំពី​ផ្កាយ​៧​ដែល​អ្នក​បាន​ឃើញ​នៅ​ក្នុង​ដៃ​ស្ដាំ​របស់​ខ្ញុំ និង​អំពី​ជើង​ចង្កៀង​មាស​៧​នោះ​គឺ ផ្កាយ​ទាំង​៧​តំណាង​ពួក​ទេវតា​នៃ​ក្រុម​ជំនុំ​ទាំង​៧ ហើយ​ជើង​ចង្កៀង​ទាំង៧​តំណាង​ក្រុម​ជំនុំ​ទាំង​៧។+

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​អាស៊ី​»​
សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ
ន័យ​ត្រង់​«​ទៅ​ជា​រាជាណាចក្រ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
អាលផា​និង​អូមេហ្គា​ជា​តួ​អក្សរ​ទី​១​និង​តួ​អក្សរ​ចុង​ក្រោយ​គេ​បង្អស់​ក្នុង​ភាសា​ក្រិច
ឬ​«​ហាដេស​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​