សកម្មភាពរបស់ពួកសាវ័ក ៤:១-៣៧

  • ពេត្រុស​និង​យ៉ូហាន​បាន​ត្រូវ​ចាប់​ខ្លួន (​១​-​៤)

    • ចំនួន​បុរស​ដែល​បាន​ជឿ​មាន​៥.០០០​នាក់ (​)

  • ការ​កាត់​ក្ដី​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ (​៥​-​២២)

    • ‹យើង​មិន​អាច​ឈប់​និយាយ​បាន​ទេ› (​២០)

  • អធិដ្ឋាន​សុំ​ចិត្ត​ក្លាហាន (​២៣​-​៣១)

  • ពួក​អ្នក​កាន់​តាម​ចែក​រំលែក​ទ្រព្យ​សម្បត្តិ (​៣២​-​៣៧)

 កាល​ដែល​ពួក​គាត់​ទាំង​ពីរ​នាក់​កំពុង​និយាយ​នៅ​ឡើយ ពួក​សង្ឃ មេ​កង​រក្សា​វិហារ និង​ពួក​សាឌូស៊ី+ បាន​មក​រក​ពួក​គាត់។ ២  ពួក​គេ​មួម៉ៅ ពី​ព្រោះ​ពួក​សាវ័ក​កំពុង​បង្រៀន​បណ្ដា​ជន ទាំង​ប្រកាស​ជា​ចំហ​អំពី​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ។+ ៣  ដូច្នេះ អ្នក​ទាំង​នោះ​បាន​ចាប់​ពួក​គាត់ ហើយ​ឃុំ​ទុក+រហូត​ដល់​ថ្ងៃ​ស្អែក ព្រោះ​ល្ងាច​ហើយ។ ៤  ប៉ុន្តែ មនុស្ស​ជា​ច្រើន​ដែល​បាន​ស្ដាប់​ពួក​គាត់​និយាយ ក៏​បាន​ជឿ រួច​ចំនួន​បុរស​បាន​កើន​ឡើង​ប្រហែល​៥.០០០​នាក់។+ ៥  លុះ​ស្អែក​ឡើង ពួក​អ្នក​គ្រប់​គ្រង ពួក​បុរស​ចាស់​ទុំ និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ បាន​ជួប​ជុំ​គ្នា​នៅ​ក្រុង​យេរូសាឡិម ៦  មាន​ទាំង​អេណាស+ដែល​ជា​សង្ឃនាយក កៃផាស+ យ៉ូហាន អាឡិចសង់ និង​អស់​អ្នក​ដែល​ជា​សាច់​ញាតិ​របស់​សង្ឃនាយក។ ៧  ពួក​គេ​បាន​ឲ្យ​ពេត្រុស​និង​យ៉ូហាន​មក​ឈរ​នៅ​កណ្ដាល​ពួក​គេ ហើយ​ចាប់​ផ្ដើម​សួរ​ថា​៖ ​«​តើ​អ្នក​បាន​ធ្វើ​ការ​នេះ​ដោយ​អាង​អំណាច​អ្វី ឬ​ដោយ​អាង​ឈ្មោះ​របស់​អ្នក​ណា?​»។ ៨  បន្ទាប់​មក ពេត្រុស​បាន​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ+ ហើយ​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​ពួក​អ្នក​គ្រប់​គ្រង​បណ្ដា​ជន និង​ពួក​បុរស​ចាស់​ទុំ​អើយ ៩  ប្រសិន​បើ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​សួរ​ចម្លើយ​យើង​អំពី​ការ​ប្រព្រឹត្ត​ល្អ​ដែល​យើង​បាន​ធ្វើ​ដល់​បុរស​ពិការ​ម្នាក់+ ព្រោះ​ចង់​ដឹង​ថា​គាត់​បាន​ជា​ដោយ​សារ​អ្នក​ណា ១០  នោះ​សូម​អ្នក​ទាំង​អស់​គ្នា និង​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​ឡាយ​ជ្រាប​ថា បុរស​នេះ​ឈរ​នៅ​មុខ​អ្នក​រាល់​គ្នា​ទាំង​មាន​រូប​កាយ​មាំ​មួន ដោយ​សារ​នាម​របស់​លោក​យេស៊ូ​គ្រិស្ត​ពី​ក្រុង​ណាសារ៉ែត+ លោក​ជា​អ្នក​ដែល​អ្នក​រាល់​គ្នា​បាន​ប្រហារ​ជីវិត​លើ​បង្គោល​ឈើ+ តែ​ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ។+ ១១  លោក​យេស៊ូ​នេះ​ហើយ​ជា​‹ថ្ម​ដែល​អ្នក​សាង​សង់ បាន​ចាត់​ទុក​ថា​គ្មាន​ប្រយោជន៍ បាន​ទៅ​ជា​ថ្ម​ដ៏​សំខាន់​បំផុត›។*+ ១២  ម្យ៉ាង​ទៀត គ្មាន​សេចក្ដី​សង្គ្រោះ​តាម​រយៈ​អ្នក​ណា​ទៀត​ឡើយ ព្រោះ​នៅ​ក្រោម​មេឃ គ្មាន​នាម​ណា​ផ្សេង​ទៀត+ដែល​ព្រះ​បាន​ផ្ដល់​ក្នុង​ចំណោម​មនុស្សជាតិ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​ទទួល​សេចក្ដី​សង្គ្រោះ​ទេ​»។+ ១៣  ពេល​ដែល​ពួក​គេ​ឃើញ​ពេត្រុស​និង​យ៉ូហាន​និយាយ​ដោយ​ចិត្ត​ក្លាហាន នោះ​ពួក​គេ​ក៏​ភ្ញាក់​ផ្អើល ព្រោះ​យល់​ឃើញ​ថា​ពួក​គាត់​ជា​ជន​សាមញ្ញ+ ហើយ​មិន​បាន​រៀន​សូត្រ*ទេ។ រួច​មក ទើប​ពួក​គេ​ដឹង​ថា​ពួក​គាត់​ធ្លាប់​នៅ​ជា​មួយ​នឹង​លោក​យេស៊ូ។+ ១៤  កាល​ដែល​ពួក​គេ​មើល​បុរស​ដែល​បាន​ជា​នោះ​ឈរ​ជា​មួយ​នឹង​ពួក​គាត់+ នោះ​ពួក​គេ​គ្មាន​អ្វី​ឆ្លើយ​តប​ទេ។+ ១៥  ដូច្នេះ ពួក​គេ​បង្គាប់​ពួក​គាត់​ឲ្យ​ចេញ​ក្រៅ​សាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* រួច​ពួក​គេ​ចាប់​ផ្ដើម​ប្រឹក្សា​គ្នា​ថា​៖ ១៦  ​«​តើ​យើង​ត្រូវ​ធ្វើ​អ្វី​ចំពោះ​បុរស​ទាំង​នេះ?+ ពី​ព្រោះ​សញ្ញា​សម្គាល់​ដ៏​អស្ចារ្យ​មួយ​បាន​កើត​ឡើង​តាម​រយៈ​ពួក​គេ​ពិត​មែន ជា​សញ្ញា​សម្គាល់​ដែល​អ្នក​ក្រុង​យេរូសាឡិម​ទាំង​ឡាយ​បាន​ឃើញ​ជាក់​ស្ដែង+ ហើយ​យើង​មិន​អាច​បដិសេធ​បាន​ទេ។ ១៧  ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ចូរ​យើង​គំរាម​ពួក​គេ ហើយ​ប្រាប់​ថា​មិន​ត្រូវ​និយាយ​ដោយ​នូវ​ឈ្មោះ​នោះ​ដល់​អ្នក​ណាត​ទៅ​ទៀត​ឡើយ ដើម្បី​កុំ​ឲ្យ​ការ​នោះ​ឮ​សុសសាយ​ក្នុង​ចំណោម​បណ្ដា​ជន​»។+ ១៨  លុះ​និយាយ​ចប់ ពួក​គេ​ក៏​ហៅ​ពួក​គាត់​មក រួច​បង្គាប់​ពួក​គាត់​មិន​ឲ្យ​និយាយ​ឬ​បង្រៀន​ដោយ​នូវ​នាម​លោក​យេស៊ូ​ជា​ដាច់​ខាត។ ១៩  ប៉ុន្តែ ពេត្រុស​និង​យ៉ូហាន​តប​ទៅ​ពួក​គេ​ថា​៖ ​«​បើ​អ្នក​រាល់​គ្នា​គិត​ថា​ការ​ស្ដាប់​បង្គាប់​អ្នក​រាល់​គ្នា​ជា​ជាងស្ដាប់​បង្គាប់​ព្រះ ជា​អ្វី​ដែល​ព្រះ​ចាត់​ទុក​ជា​អំពើ​សុចរិត នោះ​ស្រេច​លើ​អ្នក​រាល់គ្នាចុះ។ ២០  ប៉ុន្តែ​ចំណែក​យើង​វិញ យើង​មិន​អាច​ឈប់​និយាយ​អំពី​អ្វី​ដែល​យើង​បាន​ឃើញ​និង​បាន​ឮ​ទេ​»។+ ២១  ដូច្នេះ ពួក​គេ​បាន​គំរាម​ពួក​គាត់​ថែម​ទៀត រួច​ដោះ​លែង​ទៅ ដោយ​សារ​មិន​អាច​រក​ឃើញ​ហេតុ​ឲ្យ​ដាក់​ទោស​ពួក​គាត់​បាន និង​ដោយ​សារ​ខ្លាច​បណ្ដា​ជន+ ព្រោះ​បណ្ដា​ជន​ទាំង​ឡាយ​កំពុង​សរសើរ​តម្កើង​ព្រះ​អំពី​អ្វី​ដែល​បាន​កើត​ឡើង។ ២២  ចំណែក​បុរស​ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​ជា​ដោយ​អព្ភូតហេតុ* គាត់​មាន​អាយុ​ជាង​៤០​ឆ្នាំ​ហើយ។ ២៣  បន្ទាប់​ពី​បាន​ត្រូវ​ដោះ​លែង ពួក​គាត់​ក៏​ទៅ​ជួប​អ្នក​កាន់​តាម​ឯ​ទៀត ហើយ​រៀប​រាប់​អំពី​អ្វី​ដែល​ពួក​សង្ឃនាយក​និង​ពួក​បុរស​ចាស់​ទុំ​បាន​ប្រាប់​ពួក​គាត់។ ២៤  កាល​ដែល​ឮ​អ្វី​ៗ​ទាំង​នោះ ពួក​គាត់​ទាំង​អស់​គ្នា​បាន​បន្លឺ​សំឡេង​រួម​គ្នា​អធិដ្ឋាន​ទៅ​ព្រះ​ថា​៖ ​«​ឱ​ម្ចាស់​ដ៏​ឧត្ដម​បំផុត លោក​ជា​អ្នក​ដែល​បាន​បង្កើត​មេឃ ផែនដី សមុទ្រ និង​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ទី​នោះ។+ ២៥  លោក​បាន​មាន​ប្រសាសន៍​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក តាម​រយៈ​មាត់​របស់​ដាវីឌ​ជា​បុព្វ​បុរស​របស់​យើង+ និង​ជា​អ្នក​បម្រើ​របស់​លោក​ថា​៖ ‹ហេតុ​អ្វី​បាន​ជា​ប្រជា​ជាតិ​ទាំង​ឡាយ​ចាប់​ផ្ដើម​ជ្រួល​ច្របល់ ហើយ​ជន​ជាតិ​នា​នា​ជញ្ជឹង​គិត​អំពី​ការ​ឥត​ប្រយោជន៍? ២៦  ពួក​ស្ដេច​ផែនដី​បាន​ប្រុង​ប្រៀប​តតាំង ហើយ​ពួក​អ្នក​គ្រប់​គ្រង​បាន​រួម​គ្នា​ប្រឆាំង​ព្រះ​យេហូវ៉ា*និង​អ្នក​ដែល​លោក​បាន​រើស​តាំង›។*+ ២៧  នោះ​បាន​កើត​ឡើង​ពិត​មែន ព្រោះ​ទាំង​ហេរ៉ូឌ​ទាំង​ប៉ុនទាស​ពីឡាត+ ជា​មួយ​នឹង​ជន​ជាតិ​ផ្សេង​ៗ​និង​បណ្ដា​ជន​អ៊ីស្រាអែល បាន​ជួប​ជុំ​គ្នា​នៅ​ក្រុង​នេះ ដើម្បី​ប្រឆាំង​អ្នក​បម្រើ​បរិសុទ្ធ​របស់​លោក គឺ​លោក​យេស៊ូ​ដែល​លោក​បាន​រើស​តាំង។+ ២៨  ពួក​គេ​បាន​ជួប​ជុំ​គ្នា ហើយ​ធ្វើ​អ្វី​ដែល​លោក​បាន​ប្រកាស​ទុក​ជា​មុន។ លោក​បាន​ធ្វើ​ឲ្យ​ការ​នេះ​កើត​ឡើង​ដោយ​ឫទ្ធានុភាព​របស់​លោក ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក។+ ២៩  ឥឡូវ​នេះ ឱ​ព្រះ​យេហូវ៉ា*អើយ សូម​ស្ដាប់​ការ​គំរាម​របស់​ពួក​គេ ហើយ​សូម​ជួយ​ពួក​ខ្ញុំ​បម្រើ​របស់​លោក​ឲ្យ​បន្ត​ប្រកាស​បណ្ដាំ​របស់​លោក​ដោយ​ចិត្ត​ក្លាហាន ៣០  កាល​ដែល​លោក​លា​ដៃ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ ហើយ​កាល​ដែល​សញ្ញា​សម្គាល់​និង​ការ​អស្ចារ្យ​កើត​ឡើង+ដោយ​នូវ​នាម​អ្នក​បម្រើ​បរិសុទ្ធ​របស់​លោក គឺ​លោក​យេស៊ូ​»។+ ៣១  លុះ​ពួក​គាត់​បាន​អធិដ្ឋាន​អង្វរ*ចប់​ហើយ កន្លែង​ដែល​ពួក​គាត់​ជួប​ជុំ​គ្នា​ក៏​រញ្ជួយ ហើយ​ពួក​គាត់​ទាំង​អស់​គ្នា​បាន​ពេញ​ទៅ​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ+ រួច​ប្រកាស​បណ្ដាំ​របស់​ព្រះ​ដោយ​ចិត្ត​ក្លាហាន។+ ៣២  ម្យ៉ាង​ទៀត មនុស្ស​ជា​ច្រើន​ដែល​ជា​អ្នក​ជឿ​បាន​រួម​ចិត្ត​គំនិត​តែ​មួយ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​និយាយ​ថា​អ្វី​ដែល​ពួក​គាត់​មាន​ជា​របស់​ខ្លួន​ទេ តែ​ពួក​គាត់​ចែក​រំលែក​អ្វី​ៗ​ទាំង​អស់​ជា​មួយ​គ្នា។+ ៣៣  ពួក​សាវ័ក​បន្ត​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​មាន​ប្រសិទ្ធភាព​អំពី​ការ​ប្រោស​លោក​ម្ចាស់​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ+ ហើយ​ពួក​គាត់​ទាំង​អស់​គ្នា​បាន​ទទួល​គុណ​ដ៏​វិសេស​លើស​លប់​យ៉ាង​ច្រើន​ពី​ព្រះ។ ៣៤  ក្នុង​ចំណោម​ពួក​គាត់ គ្មាន​អ្នក​ណា​ម្នាក់​ខ្វះ​ខាត​ឡើយ+ ព្រោះ​អស់​អ្នក​ណា​ដែល​មាន​ស្រែ​ចម្ការ​ឬ​ផ្ទះ បាន​លក់​យក​ប្រាក់ ៣៥  មក​ឲ្យ​ពួក​សាវ័ក។+ រួច​ពួក​សាវ័ក​ក៏​ចែក​ដល់​ពួក​គាត់​ម្នាក់​ៗ​តាម​សេចក្ដី​ត្រូវ​ការ។+ ៣៦  រីឯ​យ៉ូសែប​ដែល​ពួក​សាវ័ក​ហៅ​ថា​បាណាបាស+ (​ដែល​មាន​ន័យ​ថា​«​កូន​នៃ​ការ​សម្រាល​ទុក្ខ​»​) និង​ជា​អ្នក​ក្រុង​គីប្រុស ពី​កុល​សម្ព័ន្ធ​លេវី ៣៧  គាត់​មាន​ដី ហើយ​បាន​លក់​ដី​យក​ប្រាក់​មក​ឲ្យ​ពួក​សាវ័ក។+

កំណត់សម្គាល់

សំដៅ​លើ​ដុំ​ថ្ម​ដែល​ដាក់​នៅ​ជំនួប​ជញ្ជាំង​ពីរ​នៅ​កែង​ឬ​ជ្រុង​សំណង់
នេះ​សំដៅ​លើ​ការ​មិន​បាន​រៀន​សូត្រ​នៅ​សាលា​សាសនា​របស់​ជន​ជាតិ​ហេប្រឺ
តុលាការ​កំពូល​របស់​ជនជាតិ​យូដា
ឬ​«​ការ​អស្ចារ្យ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ឬ​«​និង​គ្រិស្ត​របស់​លោក​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ឬ​«​អធិដ្ឋាន​អស់​ពី​ចិត្ត​»​