អេសាយ ៦១:១-១១

  • អ្នក​ដែល​ព្រះ​រើស​តាំង​ត្រូវ​ប្រកាស​ដំណឹង​ល្អ (​១​-​១១)

    • «​ឆ្នាំ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​ (​)

    • «​ដើម​ឈើ​ធំ​នៃ​សេចក្ដី​សុចរិត​»​ (​)

    • ជន​បរទេស​នឹង​ជួយ (​)

    • «​សង្ឃ​របស់​ព្រះ​យេហូវ៉ា​»​ (​)

៦១  ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត បាន​សណ្ឋិត​លើ​ខ្ញុំ+ ពី​ព្រោះ​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​ប្រកាស​ដំណឹង​ល្អ​ដល់​ជន​ដែល​មាន​ចិត្ត​សុភាព។+ លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​ដែល​សោកសៅហើយ​ឲ្យ​ប្រកាស​ប្រាប់​អ្នក​ដែល​ជាប់​ជា​ឈ្លើយ​អំពី​ការ​ដោះ​លែងនិង​ប្រាប់​អ្នក​ទោស​អំពី​ការ​មើល​ឃើញ​ឡើង​វិញ+  ២  ថែម​ទាំង​ផ្សព្វ​ផ្សាយ​អំពី​ឆ្នាំ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្តនិង​អំពី​ថ្ងៃ​សង​សឹក​របស់​ព្រះ​នៃ​យើង+ហើយ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​កាន់​ទុក្ខ+  ៣  ព្រម​ទាំង​ថែ​រក្សា​ពួក​អ្នក​ដែល​ទួញ​យំ​នឹង​ក្រុង​ស៊ីយ៉ូនហើយ​បំពាក់​គ្រឿង​លម្អ​នៅ​លើ​ក្បាល ជំនួស​ការ​ដាក់​ផេះនិង​ចាក់​ប្រេង​នៃ​សេចក្ដី​ត្រេក​អរ ជំនួស​ការ​កើត​ទុក្ខហើយ​ឲ្យ​សម្លៀក​បំពាក់​នៃ​ការ​សរសើរ ជំនួស​ការ​សោកសង្រេង។ ពួក​គេ​នឹង​ត្រូវ​ហៅ​ថា​ដើម​ឈើ​ធំ​នៃ​សេចក្ដី​សុចរិតជា​ដើម​ឈើ​ដែល​ព្រះ​យេហូវ៉ា​បាន​ដាំ ដើម្បី​ជា​សិរី​រុង​រឿង​ដល់​លោក។+  ៤  ពួក​គេ​នឹង​សង់​សំណង់​បាក់​បែក​ពី​បុរាណ​ឡើង​វិញព្រម​ទាំង​ស្ថាបនា​កន្លែង​ដែល​គេ​បោះ​បង់​ចោល​នៅ​សម័យ​មុន+ហើយ​ស្ដារ​បណ្ដា​ក្រុង​ដែល​គេ​បំផ្លាញ​ចោល​ឲ្យ​មាន​ស្ថានភាព​ល្អ​ឡើង​វិញ+ពោល​គឺ​ទី​កន្លែង​ដែល​គេ​ទុក​ចោល​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។+  ៥  ​«​ជន​ជាតិ​ដទៃ​នឹង​ឈរ​ឃ្វាល​ហ្វូង​សត្វ​ឲ្យ​អ្នកជន​បរទេស+នឹង​មើល​ចម្ការ​របស់​អ្នក ហើយ​ថែ​ទាំ​ចម្ការ​ទំពាំង​បាយ​ជូរ​ឲ្យ​អ្នក។+  ៦  ចំណែក​អ្នក​វិញ គេ​នឹង​ហៅ​អ្នក​ថា​ជា​សង្ឃ​របស់​ព្រះ​យេហូវ៉ា+និង​ជា​អ្នក​បម្រើ​របស់​ព្រះ​នៃ​យើង។ អ្នក​នឹង​បរិភោគ​ភោគ​ផល​របស់​ប្រជា​ជាតិ​នា​នា+ហើយ​នឹង​និយាយ​អំពី​ភាព​រុង​រឿង​របស់​ពួក​គេ​ដោយ​មាន​មោទនភាព។  ៧  រាស្ត្រ​ខ្ញុំ​នឹង​ទទួល​ចំណែក​មត៌ក​មួយ​ជា​ពីរ ជា​ជាង​ទទួល​សេចក្ដី​ខ្មាសហើយ​ពួក​គេ​នឹង​ស្រែក​អបអរ​ចំពោះ​ចំណែក​របស់​ខ្លួន​ជា​ជាង​ទទួល​ការ​អាម៉ាស់​មុខ។ ពួក​គេ​នឹង​បាន​ចំណែក​ដី​ធ្លី​មួយ​ជា​ពីរ​ក្នុង​ស្រុក​របស់​ខ្លួន+ហើយ​ពួក​គេ​នឹង​មាន​អំណរ​ជា​រៀង​រហូត។+  ៨  ព្រោះ​ខ្ញុំ​គឺ​យេហូវ៉ា ខ្ញុំ​ស្រឡាញ់​យុត្តិធម៌+ខ្ញុំ​ស្អប់​ការ​លួច​ប្លន់​និង​អំពើ​ទុច្ចរិត​ខ្លាំង​ណាស់។+ ខ្ញុំ​នឹង​ឲ្យ​រង្វាន់​ដល់​ពួក​គេ​ជា​មិន​ខានថែម​ទាំង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ដ៏​ស្ថិត​ស្ថេរ​ជា​មួយ​នឹង​ពួក​គេ​ផង​ដែរ។+  ៩  ឯ​កូន​ចៅ​របស់​ពួក​គេ នឹង​មាន​ឈ្មោះ​ល្បី​រន្ទឺ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា+ហើយ​ពូជ​ពង្ស​របស់​ពួក​គេ​នឹង​មាន​ឈ្មោះ​ល្បី​ល្បាញ​ក្នុង​ចំណោម​ជន​ជាតិ​ដទៃ។ អស់​អ្នក​ដែល​ឃើញ​រាស្ត្រ​របស់​ខ្ញុំ​នឹង​ទទួល​ស្គាល់​ថាពួក​គេ​ជា​ពូជ​ពង្ស​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​»។+ ១០  ខ្ញុំ​នឹង​មាន​អំណរ​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ារូប​កាយ​ខ្ញុំ​នឹង​ត្រេក​អរ​ក្រៃ​លែង​ចំពោះ​ព្រះ​របស់​ខ្ញុំ។+ ព្រោះ​លោក​បាន​បំពាក់​ខ្ញុំ​ដោយ​សម្លៀក​បំពាក់​នៃ​សេចក្ដី​សង្គ្រោះ+ហើយ​បាន​ដណ្ដប់​ខ្ញុំ​ដោយ​អាវ​ក្រៅ*នៃ​សេចក្ដី​សុចរិត។ ខ្ញុំ​ដូច​ជា​កូន​កំលោះ​ដែល​ពាក់​ឈ្នួត​សង្ឃ*+និង​ដូច​ជា​កូន​ក្រមុំ​ដែល​តុបតែង​ដោយ​គ្រឿង​លម្អ​ខ្លួន។ ១១  ព្រោះ​ដូច​ដី​ធ្វើ​ឲ្យ​រុក្ខជាតិ​ដុះ​ឡើងនិង​ដូច​គ្រាប់​ពូជ​ដុះ​លូត​លាស់​ឡើង​ក្នុង​សួន​ច្បារ​យ៉ាង​ណានោះ​ព្រះ​យេហូវ៉ា​ដែល​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុតនឹង​បណ្ដាល​ឲ្យ​សេចក្ដី​សុចរិត+និង​សេចក្ដី​សរសើរ​រីក​សុសសាយ+​នៅ​ចំពោះ​ប្រជា​ជាតិ​ទាំង​ឡាយ​យ៉ាង​នោះ​ដែរ។

កំណត់សម្គាល់

ឬ​«​អាវ​វែង​ដែល​ឥត​ដៃ​»​
ន័យ​ត្រង់​«​ឈ្នួត​ដែល​មាន​រាង​ដូច​ឈ្នួត​របស់​សង្ឃ​»​