អេសាយ ៣៥:១-១០

  • សួន​ឧទ្យាន​ត្រូវ​ស្ថាបនា​ឡើង​វិញ (​១​-​៧)

    • មនុស្ស​ងងឹត​ភ្នែក​នឹង​មើល​ឃើញ។ មនុស្ស​ថ្លង់​នឹង​ស្ដាប់​ឮ (​)

  • ផ្លូវ​បរិសុទ្ធ​សម្រាប់​ពួក​អ្នក​ដែល​បាន​ត្រូវ​លោះ (​៨​-​១០)

៣៥  តំបន់​ស្ងាត់​ជ្រងំ​និង​តំបន់​ហួត​ហែង​នឹង​អរ​សប្បាយ+វាល​រហោស្ថាន​នឹង​ត្រេក​អរ ហើយ​មាន​ផ្កា*រីក​ស្គុសស្គាយ។+  ២  តំបន់​នោះ​នឹង​ពោរ​ពេញ​ទៅ​ដោយ​រុក្ខជាតិ​ស្រស់បំព្រង+ហើយ​ពោរ​ពេញ​ទៅ​ដោយ​អំណរ​ក្រៃ​លែង។ សូម្បី​តែ​សោភ័ណ​ភាព​នៅ​តំបន់​ភ្នំ​លីបង់ ក៏​មិន​អាច​ប្រៀប​ផ្ទឹម​បាន​ដែរ+គឺ​ស្អាត​ជាង​ភ្នំ​កើមែល+ និង​វាល​សារ៉ុន​ទៅ​ទៀត។+ គេ​នឹង​ឃើញ​សិរី​រុង​រឿង​របស់​ព្រះ​យេហូវ៉ា គឺ​ភាព​ឧត្តុង្គ​ឧត្តម​របស់​ព្រះ​នៃ​យើង។  ៣  ចូរ​ចម្រើន​កម្លាំង​ដល់​ដៃ​ដែល​ខ្សោយ ហើយ​ពង្រឹង​ជង្គង់​ដែល​ញ័រ​ឲ្យ​មាំ។+  ៤  ចូរ​និយាយ​ទៅ​កាន់​អស់​អ្នក​ដែល​ខ្វល់​ចិត្ត​ថា​៖ ​«​ចូរ​ខ្លាំង​ក្លា​ឡើង ហើយ​កុំ​ភ័យ​ខ្លាច​ឡើយ។ មើល! ព្រះ​របស់​អ្នក​នឹង​មក​សង​សឹក​ជំនួស​អ្នកលោក​នឹង​មក​ជម្រះ​បញ្ជី​ពួក​គេ+ គឺ​លោក​នឹង​មក ហើយ​ជួយ​សង្គ្រោះ​អ្នក​»។+  ៥  នៅ​គ្រា​នោះ ភ្នែក​របស់​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ+ហើយ​ត្រចៀក​របស់​មនុស្ស​ថ្លង់​នឹង​ស្ដាប់​ឮ។+  ៦  គ្រា​នោះ មនុស្ស​ខ្វិន​នឹង​លោត​ដូច​ប្រើស+ហើយ​អណ្ដាត​របស់​មនុស្ស​គ​នឹង​ស្រែក​ឡើង​ដោយ​អំណរ។+ ឯ​តំបន់​ស្ងាត់​ជ្រងំ​នឹង​មាន​ទឹក​ផុស​ឡើងហើយ​តំបន់​វាល​ទំនាប​នឹង​មាន​ផ្លូវ​ទឹក​ហូរ​ខ្វាត់​ខ្វែង។  ៧  ដី​ដែល​ហួត​ហែង​នឹង​ក្លាយ​ទៅ​ជា​បឹងដី​ដែល​ប្រេះ​ក្រហែង​នឹង​ប្រែ​ទៅ​ជា​ប្រភព​ទឹក។+ ឯ​កន្លែង​ដែល​ឆ្កែ​ព្រៃ​អាស្រ័យ​នៅ+នឹង​ដុះ​ស្មៅ​ខៀវ​ខ្ចី ថែម​ទាំង​មាន​ដើម​កក់ និង​ដើម​ត្រែង​ផង​ដែរ។  ៨  នៅ​ទី​នោះ​នឹង​មាន​ផ្លូវ​ធំ​មួយ+ គឺ​ជា​ផ្លូវ​ដែល​គេ​ហៅ​ថា​ផ្លូវ​បរិសុទ្ធមនុស្ស​មិន​ស្អាត​បរិសុទ្ធ​នឹង​មិន​អាច​ដើរ​លើ​ផ្លូវ​នោះ​ទេ។+ ផ្លូវ​នោះ​ទុក​សម្រាប់​តែ​មនុស្ស​ដែល​ទទួល​ការ​អនុញ្ញាត​ប៉ុណ្ណោះហើយ​មនុស្ស​ល្ងី​ល្ងើ​មិន​អាច​ដើរ​លើ​ផ្លូវ​នោះ​បាន​ឡើយ។  ៩  លើ​ផ្លូវ​នោះ​នឹង​គ្មាន​សត្វ​តោ ឬ​សត្វ​សាហាវ​ឆ្លង​កាត់​ទេគឺ​គ្មាន​ពួក​វា​ទាល់​តែ​សោះ+មាន​តែ​អស់​អ្នក​ដែល​បាន​ត្រូវ​លោះ​ប៉ុណ្ណោះ ដែល​នឹង​ដើរ​លើ​ផ្លូវ​នោះ។+ ១០  អស់​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ នឹង​ត្រឡប់​មក+ក្រុង​ស៊ីយ៉ូន​វិញ​ទាំង​ស្រែក​អបអរ។+ ពួក​គេ​នឹង​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​រៀង​រហូត+ពោល​គឺ​ពួក​គេ​មាន​ចិត្ត​ត្រេក​អរ​និង​អំណរ​ជា​ដរាបហើយ​ពួក​គេ​នឹង​លែង​មាន​ទុក្ខ​ព្រួយ ឬ​ស្រែក​ថ្ងូរ​ទៀត​ហើយ។+

កំណត់សម្គាល់

ឬ​«​ផ្កា​សាហ្វ្រុន​»​