ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ ៥:១-១៤

  • លោក​យេស៊ូ​ខ្ពង់​ខ្ពស់​ជាង​សម្ដេច​សង្ឃ​ជា​មនុស្ស (​១​-​១០)

    • តាម​របៀប​ដូច​ម៉េលគីសេដិក (​, ១០)

    • រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​ដោយ​សារ​ការ​រង​ទុក្ខ (​)

    • ភារកិច្ច​ផ្ដល់​សេចក្ដី​សង្គ្រោះ​ដែល​គ្មាន​ទី​បញ្ចប់ (​)

  • ការ​ព្រមាន​កុំ​ឲ្យ​នៅ​ជា​កូន​ក្មេង​ទៀត (​១១​-​១៤)

 ព្រោះ​សម្ដេច​សង្ឃ​ម្នាក់​ៗ​ដែល​បាន​ត្រូវ​ជ្រើស​រើស​ពី​ចំណោម​មនុស្ស គាត់​ទទួល​ការ​តែង​តាំង​ដើម្បី​បំពេញ​កិច្ច​បម្រើ​របស់​ព្រះ​ជា​ប្រយោជន៍​ដល់​មនុស្ស+ ដើម្បី​ជូន​ជំនូន​និង​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង។+ ២  គាត់​អាច​ប្រព្រឹត្ត​ដោយ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​ពួក​អ្នក​ដែល​ធ្វើ​ខុស​ដោយ​សារ​គ្មាន​ការ​យល់​ដឹង ពី​ព្រោះ​រូប​គាត់​ផ្ទាល់​ក៏​មាន​ភាព​ទន់​ខ្សោយ​ដែរ។ ៣  ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ត្រូវ​ជូន​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង​របស់​ខ្លួន ដូច​ដែល​គាត់​បាន​ធ្វើ​សម្រាប់​បណ្ដា​ជន​ដែរ។+ ៤  មនុស្ស​មិន​អាច​តែង​តាំង​ខ្លួន​ឯង​ឲ្យ​មាន​កិត្តិយស​នេះ​បាន​ទេ លុះ​ត្រា​តែ​ព្រះ​តែង​តាំង​អ្នក​នោះ ដូច​លោក​បាន​តែង​តាំង​អេរ៉ុន។+ ៥  ដូច​គ្នា​ដែរ គ្រិស្ត​មិន​បាន​តម្កើង​ខ្លួន+ឲ្យ​មាន​ឋានៈ​ជា​សម្ដេច​សង្ឃ​ទេ ប៉ុន្តែ​លោក​បាន​ត្រូវ​តម្កើង​ដោយ​ព្រះ​ដែល​បាន​មាន​ប្រសាសន៍​ទៅ​លោក​ថា​៖ ​«​អ្នក​ជា​បុត្រ​របស់​ខ្ញុំ ហើយ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ខ្ញុំ​ជា​បិតា​របស់​អ្នក​»។+ ៦  ម្យ៉ាង​ទៀត ព្រះ​មាន​ប្រសាសន៍​នៅ​បទ​គម្ពីរ​មួយ​ផ្សេង​ទៀត​ថា​៖ ​«​អ្នក​ជា​សង្ឃ​ជា​រៀង​រហូត តាម​របៀប​ដូច​ម៉េលគីសេដិក​»។+ ៧  ពេល​ដែល​គ្រិស្ត​រស់​នៅ​ផែនដី លោក​បាន​ធ្វើ​សំណូម​ពរ​និង​អង្វរ​ទាំង​ទឹក​ភ្នែក ព្រម​ទាំង​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង+ទៅ​ព្រះ​ដែល​មាន​សមត្ថភាព​សង្គ្រោះ​លោក​ពី​សេចក្ដី​ស្លាប់ ហើយ​ព្រះ​បាន​ទទួល​សំណូម​ពរ​របស់​លោក ដោយ​សារ​លោក​កោត​ខ្លាច​ព្រះ។ ៨  ទោះ​ជា​លោក​ជា​បុត្រ​របស់​ព្រះ​ក៏​ដោយ លោក​បាន​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​ព្រះ ដោយ​សារ​អ្វី​ៗ​ដែល​លោក​បាន​រង​ទុក្ខ។+ ៩  ក្រោយ​ពី​លោក​មាន​គុណ​សម្បត្តិ​ពេញ​លេញ*ហើយ+ លោក​បាន​ទទួល​ភារកិច្ច​ផ្ដល់​សេចក្ដី​សង្គ្រោះ​ដែល​គ្មាន​ទី​បញ្ចប់​ដល់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​លោក+ ១០  ពី​ព្រោះ​ព្រះ​បាន​ជ្រើស​រើស​លោក​ឲ្យ​ធ្វើ​ជា​សម្ដេច​សង្ឃ​តាម​របៀប​ដូច​ម៉េលគីសេដិក។+ ១១  យើង​មាន​អ្វី​ជា​ច្រើន​ដែល​ត្រូវ​និយាយ​អំពី​លោក ប៉ុន្តែ​អ្វី​ទាំង​នោះ​គឺ​ពិបាក​ពន្យល់ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ទៅ​ជា​មនុស្ស​ដែល​ក្រ​នឹង​យល់។* ១២  ព្រោះ​តាម​ការ​ពិត បើ​គិត​អំពី​គ្រា​នេះ អ្នក​រាល់​គ្នា​គួរ​ធ្វើ​ជា​អ្នក​បង្រៀន​គេ តែ​អ្នក​រាល់​គ្នា​ត្រូវ​ការ​ឲ្យ​គេ​បង្រៀន​អ្នក​រាល់​គ្នា​ម្ដង​ទៀត​អំពី​បឋម​សេចក្ដី+នៃ​ប្រសាសន៍​ដ៏​ពិសិដ្ឋ​របស់ព្រះ។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ជា​អ្នក​ដែល​ត្រូវ​ការ​ទឹក​ដោះ មិន​មែន​អាហារ​រឹង​ទេ។ ១៣  ព្រោះ​អ្នក​ណា​ដែល​បន្ត​ទទួល​ទាន​តែ​ទឹក​ដោះ​ប៉ុណ្ណោះ អ្នក​នោះ​មិន​ស្គាល់​បណ្ដាំ​នៃ​សេចក្ដី​សុចរិត​ទេ ពី​ព្រោះ​អ្នក​នោះ​ជា​កូន​ក្មេង។+ ១៤  ប៉ុន្តែ អាហារ​រឹង​គឺ​សម្រាប់​មនុស្ស​ពេញ​វ័យ*ដែល​តែង​តែ​ប្រើ​ប្រាស់​សមត្ថភាព​វែក​ញែក។* ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​បង្វឹក​បង្ហាត់​សមត្ថភាព​វែក​ញែក​របស់​ខ្លួន ដើម្បី​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។

កំណត់សម្គាល់

ន័យ​ត្រង់​«​បាន​ក្លាយ​ទៅ​ជា​ល្អ​ឥត​ខ្ចោះ​»​
ន័យ​ត្រង់​«​មនុស្ស​ធ្ងន់​ត្រចៀក​»​
ឬ​«​មាន​ភាព​ចាស់​ទុំ​»​
ឬ​«​សមត្ថភាព​យល់​ដឹង​»​