ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ ២:១-១៨

  • ចូរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន​ជាង​ធម្មតា (​១​-​៤)

  • អ្វី​ៗ​ទាំង​អស់​ចុះ​ចូល​នឹង​លោក​យេស៊ូ (​៥​-​៩)

  • លោក​យេស៊ូ​និង​បង​ប្អូន​របស់​លោក (​១០​-​១៨)

    • មេ​ដឹក​នាំ​ផ្ដល់​សេចក្ដី​សង្គ្រោះ​ដល់​ពួក​គេ (​១០)

    • សម្ដេច​សង្ឃ​ដែល​មាន​សេចក្ដី​មេត្តា​ករុណា (​១៧)

 ហេតុ​នេះ យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ច្រើន​ជាង​ធម្មតា​ចំពោះ​អ្វី​ដែល​យើង​បាន​ឮ+ ដើម្បី​កុំ​ឲ្យ​យើង​រសាត់​ចេញ​ពី​ជំនឿ។+ ២  ព្រោះ​ប្រសិន​បើ​ប្រសាសន៍​របស់​ព្រះ​ដែល​បាន​ត្រូវ​ថ្លែង​ប្រាប់​តាម​រយៈ​ពួក​ទេវតា+ គឺ​ជា​ការ​ពិត ហើយ​បើ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​រំលង​និង​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់ បាន​ទទួល​ទោស​ស្រប​តាម​យុត្តិធម៌+ ៣  នោះ​តើ​យើង​អាច​គេច​ផុត​ពី​ទោស​យ៉ាង​ដូច​ម្ដេច ប្រសិន​បើ​យើង​មិន​អើពើ​ចំពោះ​សេចក្ដី​សង្គ្រោះ​ដ៏​អស្ចារ្យ​នេះ?+ ព្រោះ​លោក​ម្ចាស់​របស់​យើង​ជា​អ្នក​មាន​ប្រសាសន៍​មុន​គេ​អំពី​សេចក្ដី​សង្គ្រោះ​នោះ+ ហើយ​ពួក​អ្នក​ដែល​បាន​ឮ​ពី​លោក ក៏​បាន​បញ្ជាក់​ឲ្យ​យើង​ដឹង​ថា​ការ​នោះ​គឺ​ពិត​មែន ៤  ពេល​ដែល​ព្រះ​បាន​ចូល​រួម​ធ្វើ​ជា​សាក្សី​ដោយ​ធ្វើ​សញ្ញា​សម្គាល់ ការ​អស្ចារ្យ និង​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព+ ព្រម​ទាំង​ចែក​ចាយ​ឫទ្ធានុភាព​បរិសុទ្ធ​តាម​បំណង​ប្រាថ្នា​របស់​លោក។+ ៥  ព្រោះ​ព្រះ​មិន​បាន​ឲ្យ​ពួក​ទេវតា​គ្រប់​គ្រង​ពិភព​លោក*ដែល​នឹង​មក​នៅ​ថ្ងៃ​មុខ+ ដែល​យើង​កំពុង​រៀប​រាប់​ទេ។ ៦  ប៉ុន្តែ សាក្សី​ម្នាក់​បាន​សរសេរ​ថា​៖ ​«​តើ​មនុស្ស​ជា​អ្វី​បាន​ជា​លោក​ត្រូវ​គិត​ដល់? ហើយ​តើ​កូន​មនុស្ស​ជា​អ្នក​ណា​បាន​ជា​លោក​ត្រូវ​ថែ​រក្សា?+ ៧  លោក​បាន​ឲ្យ​គាត់​តូច​ទាប​ជាង​បណ្ដា​ទេវតា​តែ​បន្តិច​ប៉ុណ្ណោះ ថែម​ទាំង​ឲ្យ​គាត់​មាន​កិត្តិយស​និង​សិរី​រុង​រឿង​ទៀត​ផង ហើយ​លោក​បាន​តែង​តាំង​គាត់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ស្នា​ដៃ​របស់​លោក។ ៨  លោក​បាន​ដាក់​អ្វី​ៗ​ទាំង​អស់​ឲ្យ​ចុះ​ចូល​នៅ​ក្រោម​បាត​ជើង​គាត់​»។+ ដោយ​សារ​ព្រះ​ដាក់​អ្វី​ៗ​ទាំង​អស់​ឲ្យ​ចុះ​ចូល​នឹង​បុត្រ​លោក+ នោះ​គ្មាន​អ្វី​ដែល​មិន​ចុះ​ចូល​នឹង​បុត្រ​លោក​ឡើយ។+ ក៏​ប៉ុន្តែ ឥឡូវ​នេះ​យើង​មិន​ទាន់​ឃើញ​អ្វី​ៗ​ទាំង​អស់​ចុះ​ចូល​នឹង​បុត្រ​លោក​ទេ។+ ៩  ប៉ុន្តែ យើង​ឃើញ​លោក​យេស៊ូ ដែល​បាន​ត្រូវ​ធ្វើ​ឲ្យ​តូច​ទាប​ជាង​បណ្ដា​ទេវតា​បន្តិច+ ក៏​បាន​ទទួល​សិរី​រុង​រឿង​និង​កិត្តិយស​ទុក​ជា​មកុដ ពី​ព្រោះ​លោក​បាន​រង​ការ​ឈឺ​ចាប់​រហូត​ដល់​ស្លាប់+ ដើម្បី​លោក​អាច​ឆ្លង​កាត់​សេចក្ដី​ស្លាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​រូប ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​ព្រះ។+ ១០  អ្វី​ៗ​ទាំង​អស់​គឺ​មាន​នៅ​ដើម្បី​ព្រះ ហើយ​អ្វី​ៗ​ទាំង​អស់​គឺ​មាន​នៅ​ដោយ​សារ​ព្រះ។ ព្រះ​ចង់​ឲ្យ​កូន​ជា​ច្រើន​មាន​សិរី​រុង​រឿង+ ដូច្នេះ​ជា​ការ​សម​រម្យ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មេ​ដឹក​នាំ​រង​ទុក្ខ​លំបាក+ ដើម្បី​ឲ្យ​មេ​ដឹក​នាំ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ក្នុង​ការ​សង្គ្រោះ​ពួក​គេ។+ ១១  ព្រោះ​ទាំង​លោក​ដែល​ធ្វើ​ឲ្យ​បរិសុទ្ធ ទាំង​ពួក​អ្នកដែល​ទៅ​ជា​បរិសុទ្ធ+ មាន​បិតា​តែ​មួយ។+ ហេតុ​នេះ លោក​មិន​ខ្មាស​ក្នុង​ការ​ហៅ​ពួក​គាត់​ថាបង​ប្អូន​ទេ+ ១២  ដូច​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​ប្រកាស​ប្រាប់​បង​ប្អូន​ខ្ញុំ​ឲ្យ​ស្គាល់​នាម​របស់​លោក។ ខ្ញុំ​នឹង​ច្រៀង​សរសើរ​លោក​នៅ​ក្នុង​ក្រុម​ជំនុំ​»។+ ១៣  លោក​ក៏​មាន​ប្រសាសន៍​ដែរ​ថា​៖ ​«​ខ្ញុំ​នឹង​ទុក​ចិត្ត​លោក​»​+ ហើយ​មាន​ប្រសាសន៍​ទៀត​ថា​៖ ​«​មើល! ខ្ញុំ​និង​កូន​តូច​ៗ ដែល​ព្រះ​យេហូវ៉ា*បាន​ប្រគល់​ឲ្យ​ខ្ញុំ​»។+ ១៤  ដូច្នេះ ដោយ​សារ​«​កូន​តូច​ៗ​»​ជា​សាច់​ឈាម នោះ​លោក​ក៏​បាន​ក្លាយ​ទៅ​ជា​សាច់​ឈាម​ដែរ+ ដើម្បី​តាម​រយៈ​សេចក្ដី​ស្លាប់​របស់​លោក លោក​អាច​បំផ្លាញ​ចោល​អ្នក​ដែល​មាន​សមត្ថភាព​បណ្ដាល​ឲ្យ​ស្លាប់+ ពោល​គឺ​មេកំណាច*+ ១៥  ហើយ​ដើម្បី​លោក​អាច​រំដោះ​អស់​អ្នក​ដែល​ជា​ខ្ញុំ​បម្រើ​អស់​មួយ​ជីវិត​ដោយ​សារ​ខ្លាច​សេចក្ដី​ស្លាប់។+ ១៦  ព្រោះ​តាម​ការ​ពិត​លោក​មិន​មែន​ជួយ​ពួក​ទេវតា​ទេ តែ​លោក​កំពុង​ជួយ​កូន​ចៅ*របស់​អាប្រាហាំ។+ ១៧  ដូច្នេះ លោក​ត្រូវ​ក្លាយ​ទៅ​ជា​ដូច​«​បង​ប្អូន​»​របស់​លោក​ទាំង​ស្រុង+ ដើម្បី​លោក​អាច​ក្លាយ​ទៅ​ជា​សម្ដេច​សង្ឃ​ដែល​ស្មោះ​ត្រង់ និង​មាន​សេចក្ដី​មេត្តា​ករុណា​ក្នុង​កិច្ច​បម្រើ​ព្រះ ដើម្បី​ជូន​គ្រឿង​បូជា​សម្រាប់​ផ្សះ​ផ្សា​ចំណង​មិត្ត​ភាព​រវាង​មនុស្ស​និង​ព្រះ+ ព្រម​ទាំង​លោះ​មនុស្ស​ពី​ការ​ខុស​ឆ្គង​របស់​ពួក​គេ​ទៀត​ផង។+ ១៨  ដោយ​សារ​លោក​បាន​រង​ទុក្ខ​ពេល​ដែល​ទទួល​ការ​ល្បង​ល+ នោះ​លោក​ក៏​អាច​ចូល​មក​ជួយ​ពួក​អ្នក​ដែល​កំពុង​ទទួល​ការ​ល្បង​ល​ដែរ។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ទី​អាស្រ័យ​នៅ​ផែនដី​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​
ន័យ​ត្រង់​«​ពូជ​»​