ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ ១០:១-៣៩

  • គ្រឿង​បូជា​ជា​សត្វ​គឺ​ឥត​បាន​ការ (​១​-​៤)

    • ច្បាប់​ជា​ស្រមោល (​)

  • គ្រឿង​បូជា​របស់​គ្រិស្ត​មួយ​ដង​ជា​ការ​ស្រេច (​៥​-​១៨)

  • ផ្លូវ​ថ្មី​និង​ផ្លូវ​ដែល​បើក​ឲ្យ​យើង​ចូល (​១៩​-​២៥)

    • មិន​ត្រូវ​គេច​វេះ​ពី​ការ​ប្រជុំ​គ្នា (​២៤, ២៥)

  • ការ​ព្រមាន​អំពី​អំពើ​ខុស​ឆ្គង​ដោយ​ចេតនា (​២៦​-​៣១)

  • ទំនុក​ចិត្ត​និង​ជំនឿ​ដើម្បី​ស៊ូ​ទ្រាំ (​៣២​-​៣៩)

១០  ច្បាប់​ជា​ស្រមោល+នៃ​ពរ​ដែល​នឹង​មក​ដល់+ តែ​មិន​មែន​ជា​រូប​ពិត​នោះ​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ច្បាប់*និង​គ្រឿង​បូជា​ដដែល​ៗ​ដែល​ពួក​គេ​ជូន​ជា​រៀង​រាល់​ឆ្នាំ មិន​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​ចូល​ទៅ​ជិត​ព្រះ​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ឡើយ។+ ២  បើ​គ្រឿង​បូជា​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​ល្អ​ឥត​ខ្ចោះ ពួក​គេ​នឹង​ឈប់​ជូន​គ្រឿង​បូជា​ទៀត ព្រោះ​អស់​អ្នក​ដែល​ជូន​គ្រឿង​បូជា*នឹង​លែង​ដឹង​អំពី​ការ​ខុស​ឆ្គង​របស់​ខ្លួន​ទៀត ដោយ​សារបាន​ទទួល​ការ​សម្អាត​មួយ​ដង​ជា​ការ​ស្រេច។ ៣  ផ្ទុយ​ទៅ​វិញ គ្រឿង​បូជា​ទាំង​នេះ​រំលឹក​ពួក​គេ​ជា​រៀង​រាល់​ឆ្នាំ​ថា​ពួក​គេ​មាន​ការ​ខុស​ឆ្គង+ ៤  ព្រោះ​ឈាម​គោ​ឈ្មោល​និង​ឈាម​ពពែ​មិន​អាច​ដក​ការ​ខុស​ឆ្គង​ចេញ​បាន​ឡើយ។ ៥  ដូច្នេះ ពេល​ដែល​គ្រិស្ត​មក​ក្នុង​ពិភព​លោក លោក​មាន​ប្រសាសន៍​ថា​៖ ​«​‹លោក​មិន​ត្រូវ​ការ​គ្រឿង​បូជា​និង​ជំនូន​ទេ តែ​លោក​បាន​រៀបចំ​រូប​កាយ​មួយ​សម្រាប់​ខ្ញុំ។ ៦  លោក​មិន​បាន​ពេញ​ចិត្ត​គ្រឿង​បូជា​ដុត* និង​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង​ឡើយ›។+ ៧  រួច​ខ្ញុំ​ក៏​និយាយ​ថា​៖ ‹មើល! ខ្ញុំ​មក​ហើយ (​បទ​គម្ពីរ​ចែង​អំពី​ខ្ញុំ​)។ ឱ​ព្រះ​អើយ! ខ្ញុំ​មក​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក›​»​។+ ៨  ក្រោយ​ពី​លោក​មាន​ប្រសាសន៍​ថា​៖ ​«​លោក​មិន​ចង់​បាន​គ្រឿង​បូជា ហើយ​ក៏​មិន​ពេញ​ចិត្ត​ជំនូន គ្រឿង​បូជា​ដុត និង​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង​»​ (​គ្រឿង​បូជា​ដែល​ច្បាប់​តម្រូវ​ឲ្យ​ជូន​) ៩  នោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​មក​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​»។+ លោក​បំបាត់​ចោល​របៀប​រៀបចំ​ចាស់ ដើម្បី​លោក​អាច​ស្ថាបនា​របៀប​រៀបចំ​ថ្មី។ ១០  ដោយ​សារ​«​បំណង​ប្រាថ្នា​»​នោះ+ យើង​បាន​ត្រូវ​ញែក​ចេញ​ជា​បរិសុទ្ធ​តាម​រយៈ​ការ​ប្រគល់​រូប​កាយ​របស់​លោក​យេស៊ូ​គ្រិស្ត មួយ​ដង​ជា​ការ​ស្រេច។+ ១១  ម្យ៉ាង​ទៀត សង្ឃ​ម្នាក់​ៗ​ចូល​ទៅ​ឈរ​នៅ​កន្លែង​របស់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បំពេញ​កិច្ច​បម្រើ​បរិសុទ្ធ*+ ហើយ​ជូន​គ្រឿង​បូជា​ដដែល​ៗ​ជា​ច្រើន​ដង+ តែ​គ្រឿង​បូជា​ទាំង​នោះ​មិន​អាច​ដក​ការ​ខុស​ឆ្គង​ចេញ​ទាំង​ស្រុង​បាន​ឡើយ។+  ១២  ចំណែក​លោក​វិញ លោក​បាន​ជូន​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង​មួយ​ដង​ជា​ការ​ស្រេច រួច​លោក​បាន​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះ។+ ១៣  ចាប់​ពី​ពេល​នោះ លោក​រង់​ចាំ​រហូត​ដល់​ពួក​សត្រូវ​របស់​លោក​បាន​ត្រូវ​ដាក់​ជា​កំណល់​កល់​ជើង​លោក។+ ១៤  តាម​រយៈ​គ្រឿង​បូជា​តែ​មួយ លោក​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ត្រូវ​ញែក​ជា​បរិសុទ្ធ ទៅ​ជា​ល្អ​ឥត​ខ្ចោះ+ជា​ដរាប។ ១៥  បន្ថែម​ទៀត ឫទ្ធានុភាព​បរិសុទ្ធ​ក៏​ធ្វើ​ជា​សាក្សី​បញ្ជាក់​ដល់​យើង​ដែរ ដោយ​ប្រាប់​ថា​៖ ១៦  ​«​ព្រះ​យេហូវ៉ា*មាន​ប្រសាសន៍​ថា​៖ ‹នេះ​ជា​កិច្ច​ព្រម​ព្រៀង​ដែល​ខ្ញុំ​នឹង​ធ្វើ​ជា​មួយ​នឹង​ពួក​គេ​ក្រោយ​ពី​គ្រា​នោះ។ ខ្ញុំ​នឹង​ដាក់​ច្បាប់​របស់​ខ្ញុំ​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ ហើយ​ខ្ញុំ​នឹង​ចារឹក​សេចក្ដី​នោះ​ក្នុង​គំនិត​របស់​ពួក​គេ›​»។+ ១៧  បន្ទាប់​មក ឫទ្ធានុភាព​ប្រាប់​ថា​៖ ​«​ខ្ញុំ​នឹង​មិន​នឹក​ចាំ​ការ​ប្រឆាំង​ច្បាប់​និង​ការ​ខុស​ឆ្គង​របស់​ពួក​គេ​ទៀត​ឡើយ​»។+ ១៨  ពេល​ដែល​ការ​ខុស​ឆ្គង​ទាំង​នោះ​បាន​ត្រូវ​អភ័យ​ទោស នោះ​លែង​ត្រូវ​ការ​គ្រឿង​បូជា​សម្រាប់​ការ​ខុស​ឆ្គង​ទៀត​ហើយ។ ១៩  ដូច្នេះ បង​ប្អូន​អើយ ដោយ​សារ​យើង​មាន​ចិត្ត​ក្លាហាន​ចូល​តាម​ផ្លូវ​ទៅ​ឯ​កន្លែង​បរិសុទ្ធ+តាម​រយៈ​ឈាម​របស់​លោក​យេស៊ូ ២០  ជា​ផ្លូវ​ថ្មី​ដែល​នាំ​ទៅ​ឯ​ជីវិត និង​ជា​ផ្លូវ​ដែល​លោក​បាន​បើក​ឲ្យ​យើង​ចូល​តាម​វាំងនន+ ពោល​គឺ​សាច់​ឈាម​របស់​លោក ២១  ហើយ​ដោយ​សារ​យើង​មាន​សម្ដេច​សង្ឃ​ឧត្ដុង្គ​ឧត្ដម​ដែល​ត្រួត​លើ​ពួក​អ្នក​ផ្ទះ​របស់​ព្រះ+ ២២  នោះ​ចូរ​យើង​ចូល​ទៅ​ជិត​ព្រះ​ដោយ​មាន​ចិត្ត​ស្មោះ​និង​ជំនឿ​រឹង​មាំ ហើយ​មាន​ចិត្ត​ដែល​បាន​ត្រូវ​សម្អាត*ពី​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ស្អាត​ស្អំ+ ព្រម​ទាំង​មាន​រូប​កាយ​ដែល​បាន​ត្រូវ​លាង​សម្អាត​ដោយ​ទឹក​ស្អាត។+ ២៣  ចូរ​យើង​ខំ​ព្យាយាម​ឥត​ឈប់​ដោយ​មិន​រួញ​រា​ក្នុង​ការ​ប្រកាស​ប្រាប់​សេចក្ដី​សង្ឃឹម​របស់​យើង​ដល់​មនុស្ស​ទាំង​អស់+ ពី​ព្រោះ​លោក​ដែល​បាន​សន្យា​គឺ​ស្មោះ​ត្រង់។ ២៤  ចូរ​យើង​គិត​អំពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​លើក​ទឹក​ចិត្ត​គ្នា​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ+ ២៥  មិន​មែន​ដោយ​គេច​វេះ​ការ​ប្រជុំ​គ្នា+ ដូច​អ្នក​ខ្លះ​មាន​ទម្លាប់​គេច​វេះ​នោះ​ទេ តែ​ដោយ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក+ឲ្យ​កាន់​តែ​ខ្លាំង​ឡើង ពេល​ដែល​អ្នក​រាល់​គ្នា​ឃើញ​ថ្ងៃ​នោះ​កាន់​តែ​ខិត​ចូល​មក​ដល់។+ ២៦  ព្រោះ​ប្រសិន​បើ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​ចេតនា​ក្រោយ​ពី​យើង​បាន​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​ហើយ+ នោះ​គ្មាន​គ្រឿង​បូជា​ណា​អាច​ត្រូវ​ជូន​សម្រាប់​ការ​ខុស​ឆ្គង​របស់​យើង​ឡើយ+ ២៧  មាន​តែ​រង់​ចាំ​ការ​វិនិច្ឆ័យ​ទោស​ដោយ​ភ័យ​ខ្លាច និង​សេចក្ដី​ក្រោធ​ខ្លាំង​ក្រៃ​លែង​របស់​ព្រះ​ដែល​នឹង​បំផ្លាញ​ពួក​អ្នក​ប្រឆាំង​លោក។+ ២៨  អ្នក​ណា​ដែល​បំពាន​លើ​ច្បាប់​ម៉ូសេ អ្នក​នោះ​នឹង​ត្រូវ​សម្លាប់​ចោល​ដោយ​ឥត​ត្រា​ប្រណី បើ​មាន​សាក្សី​ពីរ​ឬ​បី​នាក់​បញ្ជាក់​អំពី​ការ​បំពាន​នោះ។+ ២៩  ដូច្នេះ អ្នក​ណា​ដែល​បាន​ជាន់​ឈ្លី​បុត្រ​របស់​ព្រះ ហើយ​ចាត់​ទុក​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង+ដែល​បាន​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ​ថា​ជា​របស់​ធម្មតា ថែម​ទាំង​បាន​ប្រមាថ​មើល​ងាយ​យ៉ាង​ខ្លាំង​ចំពោះ​ឫទ្ធានុភាព​នៃ​គុណ​ដ៏​វិសេស​លើស​លប់ តើ​អ្នក​រាល់​គ្នា​គិត​ថា​អ្នក​នោះ​សម​នឹង​ទទួល​ទោស​ធ្ងន់​ដល់​កម្រិត​ណា?+ ៣០  ព្រោះ​យើង​ស្គាល់​លោក​ដែល​មាន​ប្រសាសន៍​ថា​៖ ​«​ការ​សង​សឹក​ជា​របស់​ខ្ញុំ ខ្ញុំ​នឹង​សង​គេ​វិញ​»​ ហើយ​លោក​ក៏​មាន​ប្រសាសន៍​ដែរ​ថា​៖ ​«​ព្រះ​យេហូវ៉ា*នឹង​វិនិច្ឆ័យ​រាស្ដ្រ​របស់​លោក​»។+ ៣១  ការ​ធ្លាក់​ចូល​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ ជា​អ្វី​ដែល​គួរ​ឲ្យ​រន្ធត់​ណាស់។ ៣២  ក៏​ប៉ុន្តែ ចូរ​នឹក​ចាំ​អំ​ពី​គ្រា​មុន​ជា​និច្ច ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​ត្រូវ​បំភ្លឺ+ អ្នក​រាល់​គ្នា​បាន​ស៊ូ​ទ្រាំ​យ៉ាង​ខ្លាំង ទោះ​ជា​រង​ទុក្ខ​លំបាក​ផ្សេង​ៗ​ក៏​ដោយ។ ៣៣  ពេល​ខ្លះ​អ្នក​រាល់​គ្នា​ត្រូវ​គេ​ធ្វើ​បាប​និង​ជេរ​ប្រមាថ​ជា​សាធារណៈ ហើយ​ពេល​ខ្លះ​ទៀត អ្នករាល់​គ្នា​បាន​រួម​ទុក្ខ​ជា​មួយ​នឹង​អ្នក​ដែល​កំពុង​ជួប​ប្រទះ​ទុក្ខ​លំបាក​បែប​នេះ។ ៣៤  ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្ហាញ​ចិត្ត​អាណិត​អាសូរ​ចំពោះ​អ្នក​ដែល​ជាប់​គុក ក៏​បាន​ទ្រាំ​ទាំង​មាន​អំណរ​ពេល​ដែល​គេ​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា+ ដោយ​សារ​អ្នក​រាល់​គ្នា​ដឹង​ថា​ខ្លួន​មាន​ទ្រព្យ​ដែល​ប្រសើរ​ជាង និង​ជា​ទ្រព្យ​ដែល​ស្ថិត​ស្ថេរ។+ ៣៥  ដូច្នេះ ចូរ​បន្ត​មាន​ចិត្ត​ក្លាហាន* ព្រោះ​ការ​នោះ​នឹង​នាំ​ឲ្យ​បាន​រង្វាន់​យ៉ាង​ធំ។+ ៣៦  អ្នក​រាល់​គ្នា​ត្រូវ​ស៊ូ​ទ្រាំ+ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​តាម​សេចក្ដី​សន្យា ក្រោយ​ពី​បាន​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ ៣៧  ពី​ព្រោះ​នៅ​តែ​«​បន្តិច​ទៀត​»​+ នោះ​«​លោក​ដែល​ត្រូវ​មក នឹង​មក​ដល់ ហើយ​មិន​បង្អែ​បង្អង់​ឡើយ​»។+ ៣៨  ​«​ប៉ុន្តែ អ្នក​បម្រើ​សុចរិត​របស់​ខ្ញុំ​នឹង​រស់​ដោយ​សារ​ជំនឿ​»​+ ហើយ​«​ប្រសិន​បើ​គាត់​រា​ថយ ខ្ញុំ​មិន​ពេញ​ចិត្ត​គាត់​ទេ​»។+ ៣៩  ក៏​ប៉ុន្តែ យើង​មិន​មែន​ជា​មនុស្ស​ដែល​រា​ថយ​ឲ្យ​ត្រូវ​បំផ្លាញ​នោះ​ទេ+ តែ​យើង​ជា​មនុស្ស​ដែល​មាន​ជំនឿ​ដើម្បី​រក្សា​ជីវិត។

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​មនុស្ស​»​
ឬ​«​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​»​
គ្រឿង​បូជា​នេះ​បាន​ត្រូវ​ដុត​ទាំង​មូល
ឬ​«​កិច្ច​បម្រើ​សាធារណៈ​»​
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ន័យ​ត្រង់​«​ប្រោះ​»​សំដៅ​លើ​ការ​យក​ឈាម​របស់​គ្រិស្ត​មក​ប្រោះ
មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥
ន័យ​ត្រង់​«​បន្ត​និយាយ​ដោយ​ក្លាហាន​»​