អ្នកទូន្មាន ១:១-១៨

  • អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​អសារ​ឥត​ការ (​១​-​១១)

    • ផែនដី​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត (​)

    • វដ្ដ​ធម្មជាតិ​បន្ត​ឥត​ឈប់ (​៥​-​៧)

    • មិន​មាន​អ្វី​ថ្មី​សោះ​នៅ​ក្រោម​ថ្ងៃ (​)

  • ប្រាជ្ញា​របស់​មនុស្ស​មាន​កម្រិត (​១២​-​១៨)

    • ការ​ដេញ​ចាប់​ខ្យល់ (​១៤)

 នេះ​ជា​ពាក្យ​ពេចន៍​របស់​អ្នក​ទូន្មាន។*+ គាត់​ជា​កូន​ប្រុស​របស់​ដាវីឌនិង​ជា​ស្ដេច​នៅ​ក្រុង​យេរូសាឡិម។*+  ២  អ្នក​ទូន្មាន​ពោល​ថា​៖ ​«​អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​អសារ​ឥត​ការ! សុទ្ធ​តែ​អសារ​ឥត​ការ! សុទ្ធ​តែ​អសារ​ឥត​ការ!​»។+  ៣  តើ​មនុស្ស​ទទួល​បាន​អ្វី​ពី​ការ​ខំ​ប្រឹង​យ៉ាង​នឿយ​ហត់និង​ការ​លំបាក​លំបិន​នៅ​ក្រោម​ថ្ងៃ?+  ៤  ជំនាន់​មួយ​កន្លង​ទៅ ជំនាន់​មួយ​ទៀត​ក៏​ចូល​មក​ដល់ប៉ុន្តែ ផែនដី​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។+  ៥  ថ្ងៃ​រះ​ឡើង ហើយ​ក៏​លិច​ទៅ​វិញរួច​ប្រញាប់​វិល​មក​កន្លែង​ដើម ហើយ​រះ​ម្ដង​ទៀត។+  ៦  ខ្យល់​បក់​ទៅ​ទិស​ខាង​ត្បូង ហើយ​វិល​ទៅ​ទិស​ខាង​ជើងគឺ​វិល​ចុះ​វិល​ឡើង ត្រឡប់​ទៅ​ត្រឡប់​មក​តាម​គន្លង​ដដែល​ឥត​ឈប់។  ៧  ខ្សែ​ទឹក​ទាំង​អស់*ហូរ​ទៅ​ក្នុង​សមុទ្រ តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ។+ ខ្សែ​ទឹក​ទាំង​នោះ​ត្រឡប់​ទៅ​ហូរ​តាម​ផ្លូវ​មុន​វិញ រួច​ហូរ​សា​ជា​ថ្មី។+  ៨  គ្រប់​ទាំង​អ្វី​ៗ​សុទ្ធ​តែ​គួរ​ឲ្យ​នឿយ​ណាយគ្មាន​អ្នក​ណា​ម្នាក់​អាច​បរិយាយ​បាន​ទេ។ ទោះ​ជា​ភ្នែក​មើល​ឃើញ ត្រចៀក​ស្ដាប់​ឮ​ក៏​ដោយក៏​មិន​ស្កប់​ចិត្ត​ដែរ។  ៩  អ្វី​ដែល​បាន​កើត​ឡើង នឹង​កើត​ឡើង​ម្ដង​ទៀតហើយ​អ្វី​ដែល​ធ្លាប់​ធ្វើ​ពី​មុន ក៏​នឹង​ធ្វើ​ម្ដង​ទៀត​ដែរ។ មិន​មាន​អ្វី​ថ្មី​សោះ​នៅ​ក្រោម​ថ្ងៃ។+ ១០  តើ​មាន​អ្វី​ដែល​អ្នក​ណា​ម្នាក់​អាច​និយាយ​ថា​៖ ​«​មើល! នេះ​ជា​អ្វី​ដែល​ថ្មី​»​? តាម​ពិត​អ្វី​នោះ​មាន​តាំង​ពី​យូរ​មក​ហើយគឺ​មាន​មុន​សម័យ​យើង​ទៅ​ទៀត។ ១១  គ្មាន​អ្នក​ណា​នឹក​ចាំ​មនុស្ស​ជំនាន់​មុន​ទេក៏​គ្មាន​អ្នក​ណា​នឹង​នឹក​ចាំ​មនុស្ស​ជំនាន់​ក្រោយ​ដែរហើយ​គ្មាន​អ្នក​ណា​នឹង​នឹក​ចាំ​មនុស្ស​ដែល​កើត​មក​ក្រោយ​ៗ​ទៀត​ឡើយ។+ ១២  ខ្ញុំ​ជា​អ្នក​ទូន្មាន និង​ជា​ស្ដេច​គ្រប់​គ្រង​អ៊ីស្រាអែល​នៅ​ក្រុង​យេរូសាឡិម។+ ១៣  ខ្ញុំ​តាំង​ចិត្ត​សិក្សា ហើយ​ប្រើ​ប្រាជ្ញា+ស្រាវ​ជ្រាវ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​នៅ​ក្រោម​មេឃ+ ពោល​គឺ​កិច្ច​ការ​ដ៏​នឿយ​ណាយ​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​មនុស្សជាតិ។ ១៤  ខ្ញុំ​បាន​ឃើញ​អស់​ទាំង​កិច្ចការ​ដែល​មនុស្ស​បាន​ធ្វើ​នៅ​ក្រោម​ថ្ងៃហើយ​មើល! អ្វី​ៗ​ទាំង​អស់​សុទ្ធ​តែ​អសារ​ឥត​ការ​ប្រៀប​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់។+ ១៥  អ្វី​ដែល​ក្ងិច​ក្ងក់​មិន​អាច​ធ្វើ​ឲ្យ​ត្រង់​វិញ​បាន​ឡើយ ហើយ​អ្វី​ដែល​ចន្លោះ​ប្រហោង ក៏​មិន​អាច​រាប់​បាន​ដែរ។ ១៦  រួច​មក ខ្ញុំ​បាន​នឹក​គិត​ក្នុង​ចិត្ត​ថា​៖ ​«​មើល! ខ្ញុំ​មាន​ប្រាជ្ញា​លើស​អស់​អ្នក​ណា​ៗ​ដែល​នៅ​ក្រុង​យេរូសាឡិម​មុន​ខ្ញុំ+ ហើយ​ចិត្ត​របស់​ខ្ញុំ​ពោរ​ពេញ​ដោយ​ប្រាជ្ញា​និង​ចំណេះ​ដឹង​ច្រើន​ក្រៃ​លែង​»។+ ១៧  ខ្ញុំ​ព្យាយាម​សិក្សា​ឲ្យ​ស្គាល់​អំពី​ប្រាជ្ញា ភាព​ឆ្កួត​លីលា* និង​ភាព​ល្ងី​ល្ងើ។+ ប៉ុន្តែ ការ​ធ្វើ​ដូច្នេះ​ក៏​ដូច​ជា​ការ​ដេញ​ចាប់​ខ្យល់​ដែរ។ ១៨  ព្រោះ​ការ​មាន​ប្រាជ្ញា​ច្រើន នាំ​ឲ្យ​មាន​ការ​ខក​ចិត្ត​មួហ្មង​ច្រើនហើយ​អ្នក​ណា​ដែល​បង្កើន​ចំណេះ អ្នក​នោះ​ក៏​បង្កើន​ទុក្ខ​ព្រួយ​ដែរ។+

កំណត់សម្គាល់

ភាសា​ហេប្រឺ​ពាក្យ​នេះ​សំដៅ​លើ​អ្នក​ដែល​ប្រមូល​បណ្ដា​ជន​ឲ្យ​មក​ជួប​ជុំ​គ្នា
សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម
ឬ​«​ខ្សែ​ទឹក​តាម​រដូវ​»​
ឬ​«​ភាព​ល្ងី​ល្ងើ​បំផុត​»​