លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

៥ តើ​ទុក្ខ​វេទនា​នឹង​មាន​រហូត​ឬ?

៥ តើ​ទុក្ខ​វេទនា​នឹង​មាន​រហូត​ឬ?

ហេតុ​អ្វី​សំណួរ​នេះ​គឺ​សំខាន់?

បើ​សិន​ជា​មាន​ហេតុ​ឲ្យ​យើង​ជឿ​ថា​ទុក្ខ​វេទនា​នឹង​លែង​មាន​ទៀត នេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​ទស្សនៈ​ល្អ​ប្រសើរ​ជាង​អំពី​ជីវិត ថែម​ទាំង​អំពី​ព្រះ​ផង​ដែរ។

សូម​គិត​ពិចារណា

មនុស្ស​ជា​ច្រើន​ចង់​បំបាត់​ចោល​ទុក្ខ​វេទនា ប៉ុន្តែ​ពួក​គេ​មិន​មាន​សមត្ថភាព​ធ្វើ​បាន​ទេ។ សូម​កត់​សម្គាល់​ចំណុច​បន្ត​បន្ទាប់​នេះ​៖

ទោះ​ជា​មាន​ថ្នាំ​ល្អ​ៗ​ក៏​ដោយ . . .

  • ជំងឺ​បេះ​ដូង​នៅ​តែ​ជា​ជំងឺ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ។

  • ជំងឺ​មហា​រីក​បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ។

  • វេជ្ជបណ្ឌិត​ម្នាក់​ឈ្មោះ ដេវីឌ​ប្លូម​បាន​សរសេរ​ថា​៖ ​«​ពិភព​លោក​នៅ​តែ​មាន​រោគ​រាត​ត្បាត​ដែល​មាន​តាំង​ពី​យូរ​មក​ហើយ រោគ​រាត​ត្បាត​ថ្មី​ៗ និង​រោគ​រាតត្បាត​ដែល​ធ្លាប់​មាន​ពី​មុន ហើយ​មាន​ម្ដង​ទៀត​ឡើង​វិញ​»។ (​Frontiers in Immunology​)

ទោះ​ជា​ប្រទេស​ខ្លះ​មាន​ភាព​ចម្រុង​ចម្រើន​ក៏​ដោយ . . .

  • ក្មេង​ៗ​រាប់​លាន​នាក់​បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ ជា​ពិសេស​ក្មេង​ៗ​ដែល​រស់​នៅ​ប្រទេស​ក្រី​ក្រ។

  • មនុស្ស​រាប់​ពាន់​លាន​នាក់​រស់​នៅ​ក្នុង​សភាព​ខ្វះ​អនាម័យ​ល្អ។

  • មនុស្ស​រាប់​រយ​លាន​នាក់​រស់​នៅ​ដោយ​មិន​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់។

ទោះ​ជា​មនុស្ស​កាន់​តែ​ច្រើន​ដឹង​ថា​ពួក​គេ​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក​ឯ​ទៀត​ក៏​ដោយ . . .

  • ការ​ជួញ​ដូរ​មនុស្ស​នៅ​តែ​បន្ត​មាន​ក្នុង​តំបន់​និង​ប្រទេស​ជា​ច្រើន ហើយ​យោង​តាម​សេចក្ដី​រាយ​ការណ៍​របស់​អង្គការ​សហប្រជាជាតិ បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​មិន​បាន​ទទួល​ការ​កាត់​ទោស​អ្វី​ឡើយ នេះ​ដោយ​សារ​តែ​អាជ្ញាធរ​«​មិន​ចង់​ដឹង​ឬ​ក៏​អាជ្ញាធរ​មិន​មាន​វិធានការ​គ្រប់​គ្រាន់​ដើម្បី​ដាក់​ទោស​អ្នក​ទាំង​នោះ​»។

    សូម​រៀន​ថែម​ទៀត

    សូម​ទស្សនា​វីដេអូ​តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី? នៅ​គេហទំព័រ​jw.org/km។

អ្វី​ដែល​គម្ពីរ​ចែង

ព្រះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។

លោក​ស្គាល់​និង​យល់​អំពី​ការ​ឈឺ​ចាប់​និង​ទុក្ខ​ព្រួយ​របស់​យើង។

​«​[​ព្រះ​]​មិន​បាន​មើល​ងាយ ឬ​ខ្ពើម​ឆ្អើម ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​មនុស្ស ដែល​គេ​រង​ទុក្ខ​នោះ​ឡើយ ក៏​មិន​បាន​លាក់​ព្រះ​ភក្ត្រ​នឹង​អ្នក​នោះ​ដែរ គឺ​កាល​អ្នក​នោះ​បាន​អំពាវ​នាវ​រក​ទ្រង់ នោះ​ទ្រង់​បាន​ស្ដាប់​តាម​»។ទំនុក​តម្កើង ២២:២៤

​«​[​ចូរ​]​ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ​ព្រះ ពី​ព្រោះ​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា​»។ពេត្រុស​ទី​១ ៥:៧

ទុក្ខ​វេទនា​នឹង​មិន​មាន​រហូត​ទេ។

គម្ពីរ​សន្យា​ថា ព្រះ​នឹង​សម្រេច​គោល​បំណង​របស់​លោក​ចំពោះ​មនុស្ស​យើង។

​«​ព្រះ . . . នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ​»។ការ​បើក​បង្ហាញ ២១:៣, ៤

ព្រះ​នឹង​បំបាត់​ចោល​នូវ​ដើម​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា។

លោក​នឹង​ធ្វើ​ដូច្នេះ​តាម​រយៈ​រាជាណាចក្រ​របស់​លោក ដែល​គម្ពីរ​រៀប​រាប់​ថា​ជា​រដ្ឋាភិបាល​ដ៏​ពិត​ប្រាកដ​មួយ។

​«​ព្រះ​នៃ​ស្ថាន​សួគ៌​ទ្រង់​នឹង​តាំង​នគរ​១​ឡើង ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ។ ហើយ​អំណាច​ហ្លួង​ក៏​មិន​ត្រូវ​ផ្ទេរ​ដល់​សាសន៍​ដទៃ​ណា​ដែរ . . . នគរ​នោះ​នឹង​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ជា​និច្ច​»។ដានីយ៉ែល ២:៤៤