លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

១ តើ​ព្រះ​ជា​អ្នក​បណ្ដាល​ឲ្យ​យើង​មាន​ទុក្ខ​វេទនា​ឬ?

១ តើ​ព្រះ​ជា​អ្នក​បណ្ដាល​ឲ្យ​យើង​មាន​ទុក្ខ​វេទនា​ឬ?

ហេតុ​អ្វី​សំណួរ​នេះ​គឺ​សំខាន់?

មនុស្ស​ជា​ច្រើន​បដិសេធ​ព្រះ ដោយ​សារ​ពួក​គេ​គិត​ថា​លោក​ជា​អ្នក​ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា។

សូម​គិត​ពិចារណា

សាសនា​ជា​ច្រើន​បាន​បង្រៀន​ថា ព្រះ​ជា​អ្នក​បណ្ដាល​ឲ្យ​យើង​រង​ទុក្ខ។ ជា​ឧទាហរណ៍ សាសនា​ខ្លះ​ថា​៖

  • គ្រោះ​មហន្តរាយ​ធម្មជាតិ​ជា​ការ​ដាក់​ទោស​ពី​ព្រះ។

  • កូន​ក្មេង​ស្លាប់ ដោយ​សារ​ព្រះ​ចង់​បាន​ទេវតា​ថែម​ទៀត​នៅ​ស្ថាន​សួគ៌។

  • មាន​ទុក្ខ​វេទនា​ជា​ច្រើន​ដោយ​សារ​តែ​ព្រះ​ចូល​រួម​ធ្វើ​សង្គ្រាម។

ប៉ុន្តែ តើ​អាច​ទៅ​រួច​ទេ បើ​អ្វី​ដែល​អ្នក​ដឹក​នាំ​សាសនា​កំពុង​បង្រៀន​អំពី​ព្រះ​គឺ​ខុស? តើ​ព្រះ​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​ឬ​ទេ?

សូម​រៀន​ថែម​ទៀត

សូម​ទស្សនា​វីដេអូ ហេតុអ្វីគួររៀនគម្ពីរ? តាមរយៈគេហទំព័រ​jw.org/km។

អ្វី​ដែល​គម្ពីរ​ចែង

ព្រះ​មិន​មែន​ជា​ដើម​ហេតុ​ដែល​បណ្ដាល​ឲ្យ​យើង​មាន​ទុក្ខ​វេទនា​នោះ​ទេ។

បើ​លោក​ធ្វើ​ដូច្នេះ គឺ​ផ្ទុយ​ពី​គុណ​សម្បត្តិ​របស់​លោក​ដូច​ដែល​បាន​រៀប​រាប់​ក្នុង​គម្ពីរ។ ជា​ឧទាហរណ៍​គម្ពីរ​ចែង​ថា​៖

​«​អស់​ទាំង​ផ្លូវ​[​របស់​ព្រះ​]​សុទ្ធតែ​ប្រកប​ដោយ​យុត្តិធម៌ . . . ទ្រង់​ក៏​ត្រឹម​ត្រូវ ហើយ​ទៀង​ត្រង់​»។ចោទិយកថា ៣២:៤

​«​កុំ​ឲ្យ​យើង​ថា​ព្រះ​ទ្រង់​ធ្វើ​អាក្រក់ ឬ​ថា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ទុច្ចរិត​នោះ​ឡើយ​»។យ៉ូប ៣៤:១០

​«​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​ទ្រង់​នឹង​មិន​បង្វែរ​សេចក្ដី​យុត្តិធម៌​»។យ៉ូប ៣៤:១២

ព្រះ​បដិសេធ​សាសនា​ណា​ដែល​បង្រៀន​មិន​ពិត​អំពី​លោក។

នេះ​រួម​បញ្ចូល​សាសនា​ដែល​បង្រៀន​ថា​ព្រះ​ជា​អ្នក​បណ្ដាល​ឲ្យ​មាន​ទុក្ខ​វេទនា និង​សាសនា​ដែល​ចូល​រួម​ឬ​គាំ​ទ្រ​សង្គ្រាម​និង​អំពើ​ហិង្សា។

​«​ពួក​ហោរា​គេ​ទាយ​កុហក​ដោយ​នូវ​ឈ្មោះ​អញ​[​ព្រះ​]​ទេ អញ​មិន​បាន​ចាត់​ប្រើ​គេ​ឡើយ ក៏​មិន​បាន​បង្គាប់​គេ ឬ​និយាយ​នឹង​គេ​ដែរ គេ​ទាយ​ប្រាប់​ឯង​រាល់​គ្នា​ពី​ការ​ជាក់​ស្ដែង​ដែល​មិន​ពិត . . . ហើយ​ជា​សេចក្ដី​បញ្ឆោត​នៃ​ចិត្ត​ខ្លួន​គេ​វិញ​»។យេរេមា ១៤:១៤

លោក​យេស៊ូ​បាន​ផ្ដន្ទា​ទោស​ដល់​សាសនា​ដែល​លាក់​ពុត។

​«​មិន​មែន​អស់​អ្នក​ដែល​និយាយ​មក​ខ្ញុំ​ថា​៖ ‹លោក​ម្ចាស់! លោក​ម្ចាស់!› នឹង​ចូល​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ តែ​គឺ​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​នៃ​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​វិញ។ នៅ​ថ្ងៃ​នោះ មនុស្ស​ជា​ច្រើន​នឹង​និយាយ​មក​ខ្ញុំ​ថា​៖ ‹លោក​ម្ចាស់! លោក​ម្ចាស់! តើ​យើង​មិន​បាន​ប្រកាស​ទំនាយ​តាង​នាម​លោក ហើយ​បណ្ដេញ​វិញ្ញាណ​កំណាច​តាង​នាម​លោក ថែម​ទាំង​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ជា​ច្រើន​តាង​នាម​លោក​ទេ​ឬ?›។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ខ្ញុំ​នឹង​ប្រកាស​ប្រាប់​ពួក​គេ​ជា​សាធារណៈ​នៅ​ពេល​នោះ​ថា​៖ នែ! មនុស្ស​ប្រព្រឹត្ត​ប្រឆាំង​ច្បាប់! ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​រាល់​គ្នា​ទេ! ចូរទៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!​»។ម៉ាថាយ ៧:២១​-​២៣