មីកា ៥:១-១៥

  • អ្នក​គ្រប់​គ្រង​ម្នាក់​នឹង​មាន​អំណាច​ឧត្តុង្គ​ឧត្តម​នៅ​លើ​ផែនដី​ទាំង​មូល (​១​-​៦)

    • អ្នក​គ្រប់​គ្រង​នោះ​មក​ពី​បេថ្លេហិម (​)

  • ពួក​អ្នក​សេស​សល់​ប្រៀប​ដូច​ជា​ទឹក​សន្សើម​និង​ដូច​ជា​សត្វ​តោ (​៧​-​៩)

  • ស្រុក​ទាំង​មូល​បាន​ត្រូវ​សម្អាត (​១០​-​១៥)

 ​«​ឱ​កូន​ស្រី​ដែល​រង​ការ​វាយ​ប្រហារ​អើយ! ឥឡូវ​អ្នក​កំពុង​ឆូត​សាច់​ខ្លួន។ មើល! ពួក​សត្រូវ​បាន​មក​ឡោម​ព័ទ្ធ​យើង​ហើយ+ពួក​គេ​យក​ដំបង​វាយ​ថ្ពាល់​ចៅ​ក្រម​នៃ​អ៊ីស្រាអែល។+  ២  ចំណែក​អ្នក​វិញ ឱ​បេថ្លេហិម​អេប្រាតា​អើយ!+ អ្នក​តូច​ណាស់ អ្នក​មិន​បាន​ត្រូវ​រាប់​ក្នុង​ចំណោម​ក្រុង​ទាំង​ប៉ុន្មាន​នៃ​យូដា​ទេតែ​នឹង​មាន​បុគ្គល​ម្នាក់​កើត​ចេញ​ពី​អ្នក គាត់​នឹង​គ្រប់​គ្រង​លើ​អ៊ីស្រាអែល​តាង​នាម​ខ្ញុំ។+ បុគ្គល​នោះ​មាន​ដើម​កំណើត​ពី​ចាស់​បុរាណ គឺ​ពី​យូរ​លង់​មក​ហើយ។  ៣  គាត់​នឹង​បោះ​បង់​ពួក​គេ​ចោលរហូត​ដល់​វេលា​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​សម្រាល​កូន។ ឯ​បង​ប្អូន​របស់​គាត់​ដែល​នៅ​សេស​សល់ ពួក​គេ​នឹង​វិល​មក​ឯ​បណ្ដា​ជន​អ៊ីស្រាអែល​វិញ។  ៤  គាត់​នឹង​ក្រោក​ឡើង​ធ្វើ​ជា​គង្វាល ដោយ​ទទួល​កម្លាំង​ពី​ព្រះ​យេហូវ៉ា+និង​ដោយ​នូវ​នាម​ដ៏​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​គាត់។ ពួក​គេ​នឹង​រស់​នៅ​ដោយ​សុខ​សាន្ត+ព្រោះ​អំណាច​ឧត្តុង្គ​ឧត្តម​របស់​គាត់​មាន​រហូត​ដល់​ចុង​ផែនដី។+  ៥  គាត់​នឹង​នាំ​ឲ្យ​មាន​សន្តិភាព។+ បើ​ពួក​អាស៊ីរី​ឈ្លានពាន​ទឹក​ដី​យើង ហើយ​វាយលុក​ប៉ម​រឹង​មាំ​របស់​យើង+នោះ​យើង​នឹង​តែង​តាំង​គង្វាល​៧​នាក់​ឲ្យ​ត​ទល់​នឹង​ពួក​គេពោល​គឺ​អ្នក​គ្រប់​គ្រង*៨​នាក់​ពី​មនុស្សជាតិ។  ៦  ពួក​គេ​នឹង​លើក​ដាវ​ទាស់​នឹង​ពួក​អាស៊ីរី+ហើយ​ទាស់​នឹង​ស្រុក​នីមរ៉ុឌ+នៅ​ត្រង់​ច្រក​ចូល។ ពេល​ពួក​អាស៊ីរី​ឈ្លានពាន​ទឹក​ដី​យើង ហើយ​ជាន់​ឈ្លី​ស្រុក​របស់​យើងគាត់​នឹង​សង្គ្រោះ​យើង​ពី​ពួក​គេ។+  ៧  រីឯ​ពួក​អ្នក​ដែល​នៅ​សេស​សល់​ពី​ពូជ​ពង្ស​យ៉ាកុប​វិញ ពួក​គេ​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នាដូច​ទឹក​សន្សើម​ពី​ព្រះ​យេហូវ៉ា និង​ដូច​ទឹក​ភ្លៀង​ស្រោច​ស្រព​ទៅ​លើ​រុក្ខជាតិ។ អ្វី​ទាំង​នោះ​មិន​មាន​ដោយ​សារ​មនុស្សជាតិ​ណា​ម្នាក់ឬ​អាស្រ័យ​ទៅ​លើ​មនុស្ស​ឡើយ។  ៨  ពួក​អ្នក​សេស​សល់​នៃ​យ៉ាកុប នឹង​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នាគឺ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើនដូច​តោ​នៅ​ក្នុង​ចំណោម​សត្វ​ព្រៃ ដូច​តោ​ស្ទាវ​នៅ​កណ្ដាល​ហ្វូង​ចៀម។ វា​ដើរ​ឆ្លង​កាត់ រួច​ត្របាក់​ហែក​ស៊ី​ចំណីគ្មាន​អ្នក​ណា​អាច​ជួយ​ឲ្យ​រួច​ពី​ក្រញាំ​វា​បាន​ឡើយ។  ៩  អ្នក​នឹង​វាយ​ឈ្នះ​ពួក​សត្រូវ ហើយ​អ្នក​នឹង​បំផ្លាញ​គូ​វិវាទ​ទាំង​អស់​ចោល​»។ ១០  ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​នៅ​គ្រា​នោះខ្ញុំ​នឹង​ប្រហារ​សេះ​របស់​អ្នក ថែម​ទាំង​កម្ទេច​រទេះ​ចម្បាំង​ទៀត​ផង។ ១១  ខ្ញុំ​នឹង​បំផ្លាញ​ក្រុង​ទាំង​ឡាយ​ក្នុង​ស្រុក​អ្នកហើយ​ផ្ដួល​រំលំ​ទី​រឹង​មាំ​ទាំង​អស់។ ១២  ខ្ញុំ​នឹង​បំបាត់​អំពើ​ធ្មប់​របស់​អ្នកហើយ​បំផ្លាញ​ពួក​អ្នក​ប្រើ​វេទមន្ត​ចេញ​ឲ្យ​អស់​ពី​ចំណោម​អ្នក។+ ១៣  ខ្ញុំ​នឹង​បំផ្លាញ​រូប​ចម្លាក់​នា​នា ព្រម​ទាំង​កម្ទេច​បង្គោល​ថ្ម​ចេញ​ពី​ចំណោម​អ្នកហើយ​អ្នក​នឹង​លែង​ក្រាប​គោរព​ដល់​ស្នា​ដៃ​របស់​ខ្លួន​ទៀត​ហើយ។+ ១៤  ខ្ញុំ​នឹង​ដក​រំលើង​បង្គោល​ឈើ​ពិសិដ្ឋ*+របស់​អ្នកហើយ​បំផ្លាញ​ក្រុង​ទាំង​អស់​របស់​អ្នក។ ១៥  ដោយ​កំហឹង​និង​ដោយ​សេ​ច​ក្ដី​ក្រោធខ្ញុំ​នឹង​សង​សឹក​ប្រជា​ជាតិ​នា​នា​ដែល​មិន​ស្ដាប់​បង្គាប់​ខ្ញុំ​»។

កំណត់សម្គាល់

ឬ​«​មេ​ដឹក​នាំ​»​
មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​