លោតទៅអត្ថបទ

ហេតុអ្វីសាសនារបស់អ្នករាល់គ្នាហៅថា សាក្សីព្រះយេហូវ៉ា?

ហេតុអ្វីសាសនារបស់អ្នករាល់គ្នាហៅថា សាក្សីព្រះយេហូវ៉ា?

 ព្រះ​យេហូវ៉ា​ជា​នាម​របស់​ព្រះ ដូច​គម្ពីរ​បរិសុទ្ធ​បញ្ជាក់។ (និក្ខមនំ ៦​:​៣​; ទំនុក​តម្កើង ៨៣​:​១៨) សាក្សី​ម្នាក់​គឺ​ជា​អ្នក​ដែល​ប្រកាស​ប្រាប់​អំពី​ទស្សនៈ​ឬ​ការ​ពិត​ដែល​ខ្លួន​ជឿ​ជាក់។

 ដូច្នេះ​ឈ្មោះ​របស់​យើង សាក្សី​ព្រះ​យេហូវ៉ា បញ្ជាក់​ថា​យើង​ជា​ក្រុម​គ្រិស្ត​សាសនិក​ដែល​ប្រកាស​ប្រាប់​ការ​ពិត​អំពី​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​អ្វីៗទាំង​អស់។ (ការ​បើក​បង្ហាញ[វិវរណៈ] ៤​:​១១) យើង​ធ្វើ​ជា​សាក្សី​បញ្ជាក់​ការ​ពិត​ដោយ​របៀប​រស់​នៅ​របស់​យើង និង​ដោយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​យើង​បាន​រៀន​ពី​គម្ពីរ។—អេសាយ ៤៣​:​១០​-​១២​; ពេត្រុស​ទី១ ២​:​១២