លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ឆ្វេង៖ Yasser Qudaih/Anadolu via Getty Images; ស្ដាំ៖ RONALDO SCHEMIDT/AFP via Getty Images

ចូរ​ចាំ​យាម!

តើ​ការ​ប្រយុទ្ធ​គ្នា​អាច​បញ្ចប់​ទេ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

តើ​ការ​ប្រយុទ្ធ​គ្នា​អាច​បញ្ចប់​ទេ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

 ក្រោយ​ពី​អ៊ីរ៉ង់​បាន​វាយ​ប្រហារ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​មេសា ឆ្នាំ​២០២៤ នោះ​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ គុថេរិស​បាន​រៀប​រាប់​ថា​៖​«​ឥឡូវ​គឺ​ជា​ពេល​ដែល​យើង​ត្រូវ​ចេះ​ទប់​ចិត្ត និង​ជា​ពេល​ដែល​ត្រូវ​កាត់​បន្ថយ​ការ​ប្រយុទ្ធ​គ្នា​»។

 នេះ​គ្រាន់​តែ​ជា​ឧទាហរណ៍​ជាក់​ស្ដែង​មួយ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​ទៀត​ដែល​កំពុង​កើត​ឡើង​នៅ​ទូ​ទាំង​ពិភព​លោក។

 កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៣ ក្រុម​ប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ​បាន​រៀប​រាប់​ថា​៖​«​សព្វ​ថ្ងៃ​នេះ ការ​ប្រយុទ្ធ​គ្នា​បាន​ប៉ះ​ពាល់​ដល់​មនុស្ស​២​ពាន់​លាន​នាក់ គឺ​ស្មើ​នឹង​១​ភាគ​៤​នៃ​មនុស្ស​លើ​ផែន​ដី ហើយ​នេះ​ជា​ចំនួន​ដ៏​ច្រើន​បំផុត​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២​»។

 ប្រទេស​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា គឺ​អ៊ីស្រាអែល តំបន់​កាសា ស៊ីរី អាស៊ែបៃហ្សង់ អ៊ុយក្រែន ស៊ូដង់ អេត្យូពី នីហ្សេ មីយ៉ាន់ម៉ា និង​ហៃទី a

 តើ​ការ​ប្រយុទ្ធ​គ្នា​អាច​បញ្ចប់​ទេ? តើ​អ្នក​ដឹក​នាំ​ក្នុង​ពិភព​លោក​អាច​ធ្វើ​ឲ្យ​មាន​សន្តិភាព​បាន​ឬ​ទេ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

សង្គ្រាម​នៅ​ទូ​ទាំង​ពិភព​លោក

 ការ​ប្រយុទ្ធ​គ្នា​ដែល​មាន​នៅ​សព្វ​ថ្ងៃ​នេះ​គឺ​ជា​សញ្ញា​សម្គាល់​មួយ​ដែល​បង្ហាញ​ថា មិន​យូរ​ទៀត សង្គ្រាម​ទាំង​អស់​នឹង​លែង​មាន​ទៀត។ សង្គ្រាម​ទាំង​នោះ​កំពុង​តែ​កើត​ឡើង​ដូច​អ្វី​ដែល​គម្ពីរ​ទាយ​ទុក​ជា​មុន​ស្ដី​អំពី​សម័យ​យើង។ គម្ពីរ​ហៅ​សម័យ​យើង​ថា​៖​«​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»។—ម៉ាថាយ ២៤:៣

  •   ​«​អ្នក​នឹង​ឮ​សូរ​សង្គ្រាម ហើយ​នឹង​ឮ​គេ​និយាយ​អំពី​សង្គ្រាម . . . .ប្រជា​ជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ​»។—ម៉ាថាយ ២៤:៦, ៧

 សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ថា​«​តើ​អ្វី​ជា​សញ្ញា​សម្គាល់​នៃ‹គ្រា​ចុង​ក្រោយ​បង្អស់› ឬ‹ទី​បញ្ចប់​ពិភព​លោក›?​»​ ដើម្បី​ឃើញ​របៀប​ដែល​សង្គ្រាម​នៅ​សព្វ​ថ្ងៃ​នេះ​កំពុង​កើត​ឡើង​ដូច​គម្ពីរ​បាន​ទាយ​ទុក​ជា​មុន។

សង្គ្រាម​មួយ​ដែល​នឹង​បំបាត់​ចោល​សង្គ្រាម​ទាំង​អស់

 គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​អំពី​ទី​បញ្ចប់​នៃ​សង្គ្រាម​របស់​មនុស្ស។ តើ​នេះ​អាច​កើត​ឡើង​តាម​របៀប​ណា? តើ​មក​ពី​ការ​ខំ​ប្រឹង​របស់​មនុស្ស​ឬ​ទេ? មិន​មែន​ទេ! តែ​គឺ​មក​ពី​សង្គ្រាម​ដ៏​ពិសេស​មួយ​ដែល​គម្ពីរ​ហៅ​ថា​អាម៉ាគេដូន។ អាម៉ាគេដូន​គឺ​ជា​«​សង្គ្រាម​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»។ (​ការ​បើក​បង្ហាញ ១៦:១៤, ១៦​) ក្រោយ​សង្គ្រាម​នេះ ព្រះ​នឹង​សម្រេច​សេចក្ដី​សន្យា​របស់​លោក​ដែល​ថា លោក​នឹង​ផ្ដល់​សន្តិភាព​ជា​រៀង​រហូត​ដល់​មនុស្សជាតិ។—ចម្រៀង​សរសើរ​ព្រះ ៣៧:១០, ១១, ២៩

 ដើម្បី​រៀន​ថែម​ទៀត​អំពី​របៀប​ដែល​សង្គ្រាម​របស់​ព្រះ​នឹង​បំបាត់​ចោល​សង្គ្រាម​ទាំង​អស់ សូម​អាន​អត្ថបទ​ដែល​មាន​ចំណង​ថា​«​តើ​សង្គ្រាម​អាម៉ាគេដូន​ជា​អ្វី?​»​

a ACLED Conflict Index, “Ranking violent conflict levels across the world,” January 2024