លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេរៀនទី២៥

របៀបនិងមូលហេតុដែលយើងសាងសង់សាលប្រជុំ

របៀបនិងមូលហេតុដែលយើងសាងសង់សាលប្រជុំ

បូលីវី

នីហ្សេរីយ៉ា មុននិងក្រោយ

តាហ៊ីទី

នៅសាលប្រជុំរបស់យើង យើងរៀនអំពីសេចក្ដីបង្រៀនដ៏សំខាន់បំផុតដែលមានក្នុងគម្ពីរ ហើយដែលជាប្រធានបទនៃការផ្សព្វផ្សាយរបស់លោកយេស៊ូដែរ គឺរាជាណាចក្ររបស់ព្រះ។—លូកា ៨:១

កន្លែងសម្រាប់គោរពប្រណិប័តន៍ពិតក្នុងសហគមន៍។ សាលប្រជុំរបស់សាក្សីព្រះយេហូវ៉ាគឺជាកន្លែងដែលពួកគេរៀបចំកិច្ចការផ្សព្វផ្សាយ។ (ម៉ាថាយ ២៤:១៤) សាលប្រជុំមានទំហំនិងទ្រង់ទ្រាយខុសគ្នា តែសាលទាំងអស់នោះជាអគារសាមញ្ញ។ សាលប្រជុំជាច្រើនបានត្រូវប្រើដោយក្រុមជំនុំលើសពីមួយ។ នៅប៉ុន្មានឆ្នាំកន្លងទៅនេះ ដើម្បីបំពេញតម្រូវការចំពោះការរីកចម្រើននៃអ្នកផ្សព្វផ្សាយក្នុងក្រុមជំនុំ នោះយើងបានសាងសង់សាលប្រជុំថ្មីរាប់ម៉ឺនខ្នង (ជាមធ្យមប្រាំខ្នងជារៀងរាល់ថ្ងៃ)។ តើកិច្ចការនេះអាចសម្រេចបានយ៉ាងដូចម្ដេច?—ម៉ាថាយ ១៩:២៦

វិភាគទានដែលដាក់ក្នុងបេឡារួមបានត្រូវប្រើដើម្បីសាងសង់សាលប្រជុំ។ វិភាគទាននេះត្រូវផ្ញើទៅការិយាល័យសាខាដើម្បីឲ្យក្រុមជំនុំដែលត្រូវការសាងសង់សាលប្រជុំខ្ចី។

សាលប្រជុំបានត្រូវសាងសង់ដោយបងប្អូនស្ម័គ្រចិត្ដដែលមកពីគ្រប់មជ្ឈដ្ឋាន។ ក្នុងប្រទេសជាច្រើនបានរៀបចំក្រុមផ្នែកសាងសង់សាលប្រជុំ។ ក្រុមបម្រើស្ម័គ្រចិត្ដផ្នែកសាងសង់សាលប្រជុំធ្វើដំណើរពីក្រុមជំនុំមួយទៅក្រុមជំនុំមួយក្នុងប្រទេសនោះ ដើម្បីដឹកនាំគម្រោងនីមួយៗ និងបង្ហាត់បង្រៀនសាក្សីព្រះយេហូវ៉ាក្នុងតំបន់នោះ ហើយសូម្បីតែនៅតំបន់ដាច់ស្រយាលក៏ពួកគេធ្វើដូច្នេះដែរ។ ពួកគេជួយសាងសង់សាលប្រជុំក្នុងតំបន់របស់ពួកគេ។ ក្នុងប្រទេសផ្សេងទៀត សាក្សីដែលមានគុណសម្បត្ដិគ្រប់គ្រាន់បានត្រូវតែងតាំងដើម្បីត្រួតពិនិត្យកិច្ចការសាងសង់ និងជួសជុលសាលប្រជុំនៅក្នុងតំបន់ដែលបានកំណត់។ បងប្អូនជាច្រើនដែលស្ម័គ្រចិត្ដធ្វើកិច្ចការទាំងនោះ មានជំនាញខាងសំណង់ស្រាប់ហើយ។ ទោះជាយ៉ាងនោះក៏ដោយ នៅការដ្ឋាននីមួយៗ មនុស្សភាគច្រើនដែលស្ម័គ្រចិត្ដចូលរួមសាងសង់ជាសមាជិកក្រុមជំនុំដែលគ្មានជំនាញខាងសំណង់ទេ។ ដោយមានសកម្មពលព្រះយេហូវ៉ា និងការខំព្យាយាមអស់ពីកម្លាំងកាយកម្លាំងចិត្ដនៃរាស្ដ្ររបស់លោក នោះយើងសម្រេចកិច្ចការទាំងអស់នេះ។—ទំនុកតម្កើង ១២៧:១; កូឡុស ៣:២៣

  • តើតាមរបៀបណាដែលអាចសាងសង់សាលប្រជុំទូទាំងពិភពលោក?