លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរនិងចម្លើយពីគម្ពីរ

សំណួរនិងចម្លើយពីគម្ពីរ

តើកូនអាចរៀនឲ្យចេះស្រឡាញ់ព្រះយ៉ាងដូចម្ដេច?

សូមប្រើអ្វីដែលព្រះបានបង្កើតដើម្បីបង្រៀនកូនឲ្យស្គាល់និងស្រឡាញ់លោក

កូនរបស់អ្នកអាចរៀនឲ្យចេះស្រឡាញ់ព្រះ លុះត្រាតែពួកគេឃើញភ័ស្ដុតាងថាលោកជាបុគ្គលដែលមានពិត ហើយដឹងថាលោកស្រឡាញ់ពួកគេ។ ពួកគេត្រូវស្គាល់លោកជាមុនសិនដើម្បីពួកគេអាចស្រឡាញ់លោកបាន។ (យ៉ូហានទី១ ៤:៨) ឧទាហរណ៍ ពួកគេត្រូវដឹងថា តើព្រះដែលជាអ្នកបង្កើតមានគោលបំណងអ្វីសម្រាប់មនុស្ស? ហេតុអ្វីព្រះអនុញ្ញាតឲ្យមានទុក្ខវេទនានិងការឈឺចាប់? តើព្រះនឹងធ្វើអ្វីសម្រាប់មនុស្សជាតិនាថ្ងៃអនាគត?—សូមអាន ភីលីព ១:៩

ដើម្បីបង្រៀនកូនរបស់អ្នកឲ្យចេះស្រឡាញ់ព្រះ អ្នកត្រូវស្រឡាញ់លោកជាមុនសិន។ នៅពេលពួកគេឃើញអ្នកធ្វើដូច្នេះ ពួកគេទំនងជាធ្វើតាមគំរូរបស់អ្នក។—សូមអាន ចោទិយកថា ៦:៥-៧; សុភាសិត ២២:៦

តើអ្នកអាចធ្វើយ៉ាងណាដើម្បីឲ្យអ្វីដែលអ្នកបង្រៀនមានឥទ្ធិពលទៅលើចិត្ដរបស់កូន?

គម្ពីរដែលជាបណ្ដាំរបស់ព្រះមានឫទ្ធានុភាព។ (ហេប្រឺ ៤:១២) ដូច្នេះ សូមបង្រៀនកូនអំពីសេចក្ដីបង្រៀនសំខាន់ក្នុងគម្ពីរ។ លោកយេស៊ូបានសួរសំណួរ ហើយបានស្ដាប់ចម្លើយ ព្រមទាំងពន្យល់បទគម្ពីរ ដើម្បីឲ្យអ្វីដែលលោកបង្រៀនមានឥទ្ធិពលទៅលើចិត្ដរបស់អ្នកស្ដាប់។ ដូច្នេះ ដើម្បីឲ្យអ្វីដែលអ្នកបង្រៀនមានឥទ្ធិពលទៅលើចិត្ដរបស់កូន អ្នកអាចធ្វើតាមគំរូរបស់លោកយេស៊ូស្ដីអំពីរបៀបបង្រៀន។—សូមអាន លូកា ២៤:១៥-១៩, ២៧, ៣២

បន្ថែមទៀត គម្ពីរមានកំណត់ហេតុអំពីរបៀបដែលព្រះបានប្រព្រឹត្ដចំពោះមនុស្ស។ ដូច្នេះ កំណត់ហេតុទាំងនោះអាចជួយកូនរបស់អ្នកឲ្យស្គាល់និងស្រឡាញ់ព្រះ។ ដើម្បីជួយអ្នកឲ្យបង្រៀនកូនចេះស្រឡាញ់ព្រះ មានសៀវភៅផ្សេងក្នុងគេហទំព័រwww.pr418.com/km—សូមអាន ធីម៉ូថេទី២ ៣:១៦