លោតទៅអត្ថបទ

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត

ពួកគេរកឃើញ«គជ់ខ្យងមួយដែលមានតម្លៃខ្ពស់»

ពួកគេរកឃើញ«គជ់ខ្យងមួយដែលមានតម្លៃខ្ពស់»

 លោ​ក​យេស៊ូ​បាន​បង្រៀន​ថា រាជាណាចក្រ​របស់​ព្រះ​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​មនុស្សជាតិ។ (​ម៉ាថាយ ៦:១០​) នៅ​ម៉ាថាយ ១៣:៤៤​-​៤៦ លោក​បាន​លើក​ឧទាហរណ៍​ពីរ​ដែល​បញ្ជាក់​អំពី​តម្លៃ​នៃ​ការ​យល់​សេ​ច​ក្ដី​ពិត​អំពី​រាជាណាចក្រ​ព្រះ​៖

  •   បុរស​ម្នាក់​ដែល​កំពុង​ធ្វើ​ការ​នៅ​ឯ​វាល បាន​រក​ឃើញ​កំណប់​ទ្រព្យ។

  •   អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​ម្នាក់​កំពុង​រក​គជ់​ខ្យង​ល្អ​វិសេស រួច​បាន​រក​ឃើញ​គជ់​ខ្យង​មួយ​ដែល​មាន​តម្លៃ​ខ្ពស់។

 បុរស​ទាំង​ពីរ​នាក់​សប្បាយ​ចិត្ត​ជា​ខ្លាំង រួច​ទៅ​លក់​ទ្រព្យ​ទាំង​អស់​របស់​ពួក​គេ ដើម្បី​អាច​ទិញ​របស់​មាន​តម្លៃ​ដែល​ពួក​គេ​បាន​រក​ឃើញ។ បុរស​ទាំង​ពីរ​ក្នុង​ឧទាហរណ៍​នេះ​សំដៅ​ទៅ​លើ​អស់​អ្នក​ដែល​ឲ្យ​ចំពោះ​តម្លៃ​រាជាណាចក្រ​ព្រះ​ជា​ខ្លាំង​រហូត​ដល់​ពួក​គេ​សុខ​ចិត្ត​លះ​បង់​អ្វី​ៗ​ទាំង​អស់​ដើម្បី​ទទួល​ពរ​ពី​រាជាណាចក្រ​នោះ។ (​លូកា ១៨:២៩, ៣០​) នៅ​ក្នុង​វីដេអូ​នេះ សូម​មើល​បទ​ពិសោធន៍​របស់​បង​ប្អូន​ពីរ​នាក់​ដែល​មាន​ស្ថានភាព​ដូច​នឹង​ឧទាហរណ៍​របស់​លោក​យេស៊ូ។