លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

alfa27/stock.adobe.com

សកម្មភាព​ពិសេស​សម្រាប់​ពិធី​រំលឹក

លោក​យេស៊ូ​នឹង​បំបាត់​ចោល​ឧក្រិដ្ឋកម្ម

លោក​យេស៊ូ​នឹង​បំបាត់​ចោល​ឧក្រិដ្ឋកម្ម

 លោក​យេស៊ូ​ដឹង​ច្បាស់​ថា​ការ​ឈឺ​ចាប់​ដោយ​បទ​ឧក្រិដ្ឋ​និង​អំពើ​អយុត្តិធម៌​គឺ​ខ្លាំង​យ៉ាង​ណា ព្រោះ​លោក​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត ត្រូវ​គេ​វាយ​ដំ​យ៉ាង​ព្រៃ​ផ្សៃ ត្រូវ​គេ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ កាត់​ទោស​ដោយ​មិន​ត្រឹម​ត្រូវ និង​ត្រូវ​គេ​ប្រហារ​ជីវិត​យ៉ាង​ឈឺ​ចាប់។ ទោះ​ជា​លោក​គ្មាន​ទោស​ក៏​ដោយ លោក​សុខ​ចិត្ត​លះ​បង់​«​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ជា​ច្រើន​»​ដោយ​មិន​គិត​ពី​ប្រយោជន៍​ខ្លួន។ (​ម៉ាថាយ ២០:២៨; យ៉ូហាន ១៥:១៣​) នៅ​សព្វ​ថ្ងៃ​នេះ លោក​យេស៊ូ​កំពុង​គ្រប់​គ្រង​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ។ មិន​យូរ​ទៀត​លោក​នឹង​ធ្វើ​ឲ្យ​មាន​យុត្តិធម៌​ពេញ​ផែន​ដី ហើយ​បំបាត់​ចោល​ឧក្រិដ្ឋកម្ម​ជា​រៀង​រហូត។—អេសាយ ៤២:៣

 គម្ពីរ​រៀប​រាប់​ថា​ពិភព​លោក​នោះ​នឹង​មាន​ស្ថានភាព​យ៉ាង​ណា ក្រោយ​ពី​លោក​យេស៊ូ​ចាត់​វិធានការ។

  •    ​«​បន្តិច​ទៀត នឹង​លែង​មាន​មនុស្ស​អាក្រក់​ទៀត អ្នក​នឹង​មើល​កន្លែង​ដែល​ពួក​គេ​ធ្លាប់​នៅ តែ​អ្នក​នឹង​មិន​ឃើញ​ពួក​គេ​ទេ។ ប៉ុន្តែ មនុស្ស​ដែល​មាន​ចិត្ត​សុភាព​នឹង​បាន​ផែន​ដី​ជា​មត៌ក ពួក​គេ​នឹង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយ​សារ​មាន សេចក្ដី​សុខ​សាន្ត​ជា​បរិបូរ​»។—ចម្រៀង​សរសើរ​ព្រះ ៣៧:១០, ១១

 តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​មាន​អំណរ​គុណ​ចំពោះ​អ្វី​ដែល​លោក​បាន​ធ្វើ​នៅ​អតីតកាល​និង​អ្វី​ដែល​លោក​នឹង​ធ្វើ​នៅ​ថ្ងៃ​អនាគត? ដូច​បាន​កត់​ទុក​នៅ​លូកា ២២:១៩ លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​រំលឹក​អំពី​មរណភាព​របស់​លោក។ ហេតុ​នេះ​ជា​រៀង​រាល់​ឆ្នាំ នៅ​ខួប​មរណភាព​របស់​លោក សាក្សី​ព្រះ​យេហូវ៉ា​តែង​តែ​ជួប​ជុំ​គ្នា​ធ្វើ​ពិធី​រំលឹក​អំពី​លោក។ យើង​សូម​អញ្ជើញ​លោក​អ្នក​ចូល​រួម​ពិធី​នេះ​ជា​មួយ​យើង ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៤។

ស្វែង​រក​ទី​តាំង​ពិធី​រំលឹក