លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

CreativeDesignArt/DigitalVision Vectors via Getty Images

ចូរ​ចាំ​យាម!

តើនឹងមានពេលមួយដែលគ្រប់ជាតិសាសន៍មានភាពស្មើគ្នាឬទេ? តើគម្ពីរចែងយ៉ាងណា?

តើនឹងមានពេលមួយដែលគ្រប់ជាតិសាសន៍មានភាពស្មើគ្នាឬទេ? តើគម្ពីរចែងយ៉ាងណា?

 មនុស្ស​ជា​ច្រើន​គិត​ថា​មិន​អាច​ទៅ​រួច​ទេ ដែល​ជាតិ​សាសន៍​ទាំង​អស់​អាច​មាន​ភាព​ស្មើ​គ្នា។

  •   អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ លោក​អង់តូនីញ៉ូ គុថេរិស បាន​រៀប​រាប់​ថា​៖​«​នៅ​កន្លែង​ផ្សេង​ៗ​ក្នុង​ពិភព​លោក ការ​ប្រកាន់​ពូជ​សាសន៍​នាំ​ទុក្ខ​យ៉ាង​ខ្លាំង​ដល់​ស្ថាប័ន​អង្គការ សង្គម​មនុស្ស និង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។ ការ​ប្រកាន់​ពូជ​សាសន៍​នាំ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​ចំពោះ​គ្នា​ដោយ​អយុត្តិធម៌​»។

 តើ​ជាតិ​សាសន៍​ទាំង​អស់​នឹង​មាន​ភាព​ស្មើ​គ្នា​ឬ​ទេ? តើ​គម្ពីរ​ចែង​យ៉ាង​ណា?

ទស្សនៈ​របស់​ព្រះ​ចំពោះ​ភាព​ស្មើ​គ្នា​រវាង​ជាតិ​សាសន៍

 គម្ពីរ​បង្រៀន​យើង​អំពី​ទស្សនៈ​របស់​ព្រះ​ចំពោះ​ជាតិ​សាសន៍​ផ្សេង​ៗ។

  •   ​«​[​ព្រះ​]បាន​បង្កើត​ជន​ជាតិ​ទាំង​ឡាយ​ពី​បុរស​តែ​មួយ ដើម្បី​ឲ្យ​អាស្រ័យ​នៅ​ពេញ​ផែន​ដី​»។—សកម្មភាព ១៧:២៦

  •   ​«​ពេល​ឮ​ដូច្នេះ ពេត្រុស​ចាប់​ផ្ដើម​និយាយ​ថា​៖​«​ឥឡូវ​ខ្ញុំ​យល់​ច្បាស់​ថា ព្រះ​មិន​រើស​មុខ​ទេ។ ប៉ុន្តែ នៅ​គ្រប់​ប្រជា​ជាតិ អ្នក​ណា​ដែល​កោត​ខ្លាច​លោក ហើយ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ លោក​ពេញ​ចិត្ត​អ្នក​នោះ​»។—សកម្មភាព ១០:៣៤, ៣៥

 គម្ពីរ​ប្រាប់​ថា​មនុស្ស​ទាំង​អស់​ជា​ក្រុម​គ្រួសារ​តែ​មួយ ហើយ​ថា​ព្រះ​ពេញ​ចិត្ត​មនុស្ស​គ្រប់​ជាតិ​សាសន៍។

តើ​តាម​របៀប​ណា​ជាតិ​សាសន៍​អាច​មាន​ភាព​ស្មើ​គ្នា?

 ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ​ដែល​ជា​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌ ជាតិ​សាសន៍​ផ្សេង​ៗ​នឹង​មាន​ភាព​ស្មើ​គ្នា។ រដ្ឋាភិបាល​នោះ​នឹង​បង្រៀន​មនុស្ស​នូវ​របៀប​ប្រព្រឹត្ត​ចំពោះ​គ្នា​តាម​របៀប​ត្រឹម​ត្រូវ។ មនុស្ស​នឹង​រៀន​អំពី​វិធី​បំបាត់​ចោល​អារម្មណ៍​ប្រកាន់​ពូជ​សាសន៍​ដែល​ពួក​គេ​ប្រហែល​ជា​មាន។

  •   ​«​មនុស្សជាតិ​នឹង​រៀន​អំពី​សេចក្ដី​សុចរិត​»។—អេសាយ ២៦:៩

  •   ​«​សេចក្ដី​សុចរិត​ពិត​នឹង​នាំ​មក​នូវ​សន្តិភាព ផល​ផ្លែ​នៃ​សេចក្ដី​សុចរិត​ពិត គឺ​ជា​សេចក្ដី​សុខ​សាន្ត និង​ជា​សុវត្ថិភាព​ដ៏​ស្ថិត​ស្ថេរ​»។—អេសាយ ៣២:១៧

 សព្វ​ថ្ងៃ​នេះ មនុស្ស​រាប់​លាន​នាក់​កំពុង​រៀន​គម្ពីរ​អំពី​របៀប​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​ថ្លៃ​ថ្នូរ​និង​ដោយ​គោរព។