លោតទៅអត្ថបទ

កិច្ចប្រជុំក្រុមជំនុំរបស់សាក្សីព្រះយេហូវ៉ា

អញ្ជើញ​អាន​ព័ត៌មាន​អំពី​កិច្ច​ប្រជុំ​របស់​យើង។ រក​ទី​កន្លែង​ប្រជុំ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោក​អ្នក។

រកទីតាំងនៅតំបន់លោកអ្នក (បើកកម្មវិធី window ថ្មី)

តើកិច្ចប្រជុំរបស់យើងមានលំនាំដូចម្ដេច?

ពីរ​ដង​រៀង​រាល់​សប្ដាហ៍ សាក្សី​ព្រះ​យេហូវ៉ា​មាន​កិច្ច​ប្រជុំ​សម្រាប់​គោរព​ប្រណិប័តន៍។ (​ហេប្រឺ ១០:២៤, ២៥​) កិច្ច​ប្រជុំ​ទាំង​នេះ​គឺ​សាធារណៈ។ នៅ​ទី​នោះ​យើង​ពិនិត្យ​មើល​អ្វី​ដែល​ចែង​ក្នុង​គម្ពីរ និង​របៀប​ដែល​យើង​អាច​អនុវត្ត​ក្នុង​ជីវិត​របស់​យើង​នូវ​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។

កម្ម​វិធី​ភាគ​ច្រើន​របស់​យើង​រួម​បញ្ចូល​ការ​ពិគ្រោះ​ជា​មួយ​នឹង​អ្នក​ដែល​ចូល​រួម ដោយ​មាន​លំនាំ​ដូច​ការ​ពិភាក្សា​មេ​រៀន​ក្នុង​ថ្នាក់​រៀន។ អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត​អាច​ចូល​រួម​ការ​ពិភាក្សា​នោះ។ កិច្ច​ប្រជុំ​ចាប់​ផ្ដើម​និង​ចប់​ដោយ​មាន​ចម្រៀង​និង​សេចក្ដី​អធិដ្ឋាន។

លោក​អ្នក​មិន​ចាំ​បាច់​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង​ទេ។ យើង​អញ្ជើញ​មនុស្ស​ទាំង​អស់​ឲ្យ​ចូល​រួម។ កម្ម​វិធី​របស់​យើង​គឺ​ឥត​គិត​ថ្លៃ។ មិន​ដែល​មាន​ការ​រ៉ៃ​លុយ​អង្គាសប្រាក់​ឡើយ។