លោតទៅអត្ថបទ

គោលសំខាន់ពីសៀវភៅផ្សេងៗក្នុងគម្ពីរ

មេ​រៀន​ពី​វីដេអូ​ខ្លី​ៗ​ទាំង​នេះ​ផ្ដល់​ព័ត៌មាន​សំខាន់​ៗ​អំពី​ប្រវត្តិ​និង​បរិបទ​ក្នុង​សៀវភៅ​ផ្សេង​ៗ​ក្នុង​គម្ពីរ។ សូម​ប្រើ​វីដេអូ​ទាំង​នេះ​ដើម្បី​ឲ្យ​ការ​អាន​គម្ពីរ​និង​សិក្សា​ផ្ទាល់​ខ្លួន​របស់​អ្នក​កាន់​តែ​មាន​ភាព​ប្រសើរ​ថែម​ទៀត។

គោលសំខាន់ពីគម្ពីរទាំងមូល

សូមស្វែងយល់អំពីរបៀបដែលសៀវភៅនីមួយៗជួយបញ្ជាក់អំពីគោលរឿងក្នុងគម្ពីរ ពោលគឺរបៀបដែលរាជាណាចក្ររបស់ព្រះគ្រប់គ្រងដោយលោកយេស៊ូគ្រិស្ត នឹងធ្វើឲ្យនាមព្រះយេហូវ៉ាបានបរិសុទ្ធ។

គោលសំខាន់ពីសៀវភៅដើមកំណើត

សៀវភៅដើមកំណើតប្រាប់យើងអំពីពត៌មានដ៏សំខាន់នៃដើមកំណើតមនុស្សជាតិ ក៏ដូចជាដើមហេតុនៃការឈឺចាប់ និងសេចក្ដីស្លាប់។

គោលសំខាន់ពីសៀវភៅនិក្ខមនំ

ព្រះសង្គ្រោះជនជាតិអ៊ីស្រាអែលពីភាពជាខ្ញុំបម្រើនៅស្រុកអេស៊ីប ហើយរៀបចំពួកគេឲ្យទៅជាប្រជាជាតិរបស់លោក។

គោលសំខាន់ពីសៀវភៅលេវីវិន័យ

សូមមើលថា តើសៀវភៅលេវីវិន័យពណ៌នាអំពីអ្វីខ្លះដែលព្រះចាត់ទុកថាបរិសុទ្ធ ហើយហេតុអ្វីជាការសំខាន់ដែលយើងត្រូវបរិសុទ្ធ?

គោលសំខាន់ពីសៀវភៅជំរឿនបណ្ដាជន

សូមមើលថា តើការស្ដាប់បង្គាប់ព្រះយេហូវ៉ា និងការបង្ហាញការគោរពដល់អ្នកដែលព្រះតែងតាំងដើម្បីដឹកនាំរាស្ដ្ររបស់លោកសំខាន់ប៉ុណ្ណា?។

គោលសំខាន់ពីសៀវភៅការបំភ្លឺច្បាប់

សូមមើលពីរបៀបដែលព្រះយេហូវ៉ាឲ្យច្បាប់ដល់ជនជាតិអ៊ីស្រាអែលដែលបង្ហាញពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះរាស្ត្ររបស់លោក។

គោលសំខាន់ពីសៀវភៅយ៉ូស្វេ

សូមមើលថា តើជនជាតិអ៊ីស្រាអែលដណ្ដើមយកសុរកសន្យា និងបែងចែកស្រុករបស់ពួកគេតាមរបៀបណា?

គោលសំខាន់ពីសៀវភៅអ្នកសម្រេចក្ដី

សៀវភៅដែលពោរពេញសកម្មភាពដ៏អស្ចារ្យនេះបានត្រូវដាក់ឈ្មោះតាមពួកបុរសដែលពោរពេញទៅដោយជំនឿនិងចិត្តក្លាហានដែលព្រះយេហូវ៉ាបានប្រើពួកគាត់ដើម្បីសង្គ្រោះពួកអ៊ីស្រាអែលពីការសង្កត់សង្កិន។

គោលសំខាន់ពីសៀវភៅរូថ

សៀវភៅរូថនិយាយអំពីការលះបង់ប្រយោជន៍ផ្ទាល់ខ្លួនរបស់ស្ដ្រីមេម៉ាយវ័យក្មេងម្នាក់ចំពោះម្ដាយក្មេករបស់នាង ដែលជាស្ដ្រីមេម៉ាយ និងពីរបៀបដែលព្រះយេហូវ៉ាផ្ដល់រង្វាន់អោយពួកគាត់ទាំងពីរ

គោលសំខាន់ពីសៀវភៅសាំយូអែលទី១

សូមមើលកំណត់ហេតុក្នុងសៀវភៅសាំយូអែលទី១ដែលរៀបរាប់អំពីជនជាតិអ៊ីស្រាអែលសម័យបុរាណ ចាប់ពីគ្រាដែលលែងមានអ្នកសម្រេចក្ដី រហូតដល់មានស្ដេចគ្រប់គ្រងលើពួកគេ។

គោលសំខាន់ពីសៀវភៅសាំយូអែលទី២

សូមមើលពីរបៀបដែលចិត្តរាបទាបនិងជំនឿរបស់ដាវីឌបានធ្វើឲ្យគាត់ក្លាយជាមនុស្សម្នាក់ដែលព្រះស្រឡាញ់និងជាបុគ្គលម្នាក់ដែលយើងស្គាល់ច្បាស់ក្នុងគម្ពីរ

គោលសំខាន់ពីសៀវភៅបណ្ដាស្តេចទី១

សូមរៀនអំពីជនជាតិអ៊ីស្រាអែលតាំងពីសម័យរុងរឿងនិងសម្បូរសប្បាយក្រោមការគ្រប់គ្រងរបស់ស្តេចសាឡូម៉ូន រហូតដល់សម័យច្របូកច្របល់នៃរាជាណាចក្រពីរ គឺអ៊ីស្រាអែលនិងយូដា។

គោលសំខាន់ពីសៀវភៅបណ្ដាស្ដេចទី២

សូមមើលពីរបៀបដែលព្រះយេហូវ៉ាផ្ដល់ពរដល់អស់អ្នកគោរពប្រណិប័តន៍លោកដោយស្មោះអស់ពីចិត្ត កាលដែលមានការក្បត់ជំនឿនៅរាជាណាចក្រអ៊ីស្រាអែលខាងជើង។

គោលសំខាន់ពីសៀវភៅប្រវត្តិហេតុទី១

សូមមើលពីពូជពង្សនិងជីវិតរបស់ដាវីឌដែលជាស្ដេចកោតខ្លាចព្រះតាំងពីគាត់គ្រប់គ្រងលើបណ្ដាជនអ៊ីស្រាអែលរហូតដល់គាត់ស្លាប់។

គោលសំខាន់ពីសៀវភៅប្រវត្តិហេតុទី២

សូមមើលពីរបៀបដែលកំណត់ហេតុរបស់បណ្ដាស្ដេចស្រុកយូដាបញ្ជាក់ពីតម្លៃនៃភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។

គោល​សំខាន់​ពី​សៀវភៅ​អែសរ៉ា

ព្រះ​យេហូវ៉ា​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​ក្នុង​ការ​រំដោះ​រាស្ត្រ​លោក​ពី​ការ​និរទេស​ទៅ​បាប៊ីឡូន និង​ការ​ស្ថាបនា​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ​នៅ​ក្រុង​យេរូសាឡិម។

គោល​សំខាន់​ពី​សៀវភៅ​នេហេមា

សៀវភៅ​គម្ពីរ​នេហេមា​ផ្ដល់​មេ​រៀន​សំខាន់ៗសម្រាប់​អ្នក​ដែល​គោរព​ប្រណិប័តន៍​ពិត​ទាំង​អស់​នៅ​សព្វ​ថ្ងៃ​នេះ។

គោល​សំខាន់​ពី​សៀវភៅ​នាង​អេសធើរ

ព្រឹត្ដិការណ៍​ដ៏​រស់​រវើក​នៅ​សម័យ​នាង​អេសធើរ នឹង​ពង្រឹង​ជំនឿ​របស់​អ្នក​ទៅ​លើ​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​ជួយ​រាស្ត្រ​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នៅ​សព្វ​ថ្ងៃ​នេះ។

គោល​សំខាន់​ពី​សៀវភៅ​យ៉ូប

អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ទាំង​អស់​នឹង​ជួប​ការ​ល្បង​ល។ កំណត់​ហេតុ​អំពី​យ៉ូប​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា យើង​អាច​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ និង​អាច​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។

គោល​សំខាន់​ពី​សៀវភៅ​ទំនុក​តម្កើង

សៀវភៅ​ទំនុក​តម្កើង​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ សៀវភៅ​នេះ​ជួយ​និង​សម្រាល​ទុក្ខ​អ្នក​ដែល​ស្រឡាញ់​លោក ព្រម​ទាំង​បង្ហាញ​ឲ្យ​ដឹង​ថា​ពិភព​លោក​នេះ​នឹង​ត្រូវ​កែ​ប្រែ តាម​រយៈ​រាជាណាចក្រ​លោក។

គោល​សំខាន់​ពី​សៀវភៅ​សុភាសិត

ចូរ​ទទួល​ការ​ណែនាំ​ពី​ព្រះ​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​លោក​អ្នក តាំង​ពី​រឿង​ជំនួញ រហូត​ដល់​រឿង​ក្រុម​គ្រួសារ។

គោល​សំខាន់​ពី​សៀវភៅ​សាស្ដា

ស្តេច​សាឡូម៉ូន​បញ្ជាក់​អំពី​អ្វី​ដែល​ពិត​ជា​សំខាន់​ក្នុង​ជីវិត ហើយ​ក៏​បញ្ជាក់​អំពី​ភាព​ខុស​គ្នា​រវាង​ការ​ប្រព្រឹត្ត​ដែល​ស្រប​តាម​ការ​ណែនាំ​របស់​ព្រះ និង​ការ​ប្រព្រឹត្ត​ដែល​មិន​ស្រប​តាម។

គោល​សំខាន់​ពី​សៀវភៅ​បទ​ចម្រៀង​សាឡូម៉ូន

សេចក្ដី​ស្រឡាញ់​ស្មោះ​របស់​នារី​ម្នាក់​មក​ពី​ក្រុង​ស៊ូឡាម​ចំពោះ​បុរស​ម្នាក់​ដែល​ជា​គង្វាល​បាន​ត្រូវ​រៀប​រាប់​ថា ដូច​ជា‹អណ្ដាត​ភ្លើង​ដែល​មក​ពី​យ៉ា›។ ហេតុ​អ្វី?

គោល​សំខាន់​ពី​សៀវភៅ​អេសាយ

អេសាយ​គឺ​ជា​សៀវភៅ​ទំនាយ​ដែល​មិន​ចេះ​ខុស​ដែល​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​លើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​ធ្វើ​តាម​ពាក្យ​សន្យា​និង​ជា​ព្រះ​នៃ​សេចក្ដី​សង្គ្រោះ​របស់​យើង។

គោល​សំខាន់​ពី​សៀវភៅ​យេរេមា

យេរេមា​បាន​បន្ត​ភារកិច្ច​របស់​គាត់​ជា​អ្នក​ប្រកាស​ទំនាយ​ទោះ​ជា​មាន​ការ​ពិបាក​យ៉ាង​ខ្លាំង​ក្ដី។ សូម​គិត​អំពី​មេ​រៀន​ដែល​គ្រិស្ត​សាសនិក​សព្វ​ថ្ងៃ​នេះ​អាច​ទាញ​ពី​គំរូ​របស់​គាត់។

គោល​សំខាន់​ពី​សៀវភៅ​បរិទេវ

សៀវភៅ​បរិទេវ​បាន​ត្រូវ​សរសេរ​ដោយ​យេរេមា​ជា​អ្នក​ប្រកាស​ទំនាយ ហើយ​រៀប​រាប់​អំពី​ការ​កើត​ទុក្ខ​ដោយ​សារ​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ចោល។ សៀវភៅ​នេះ​ក៏​ប្រាប់​ថា​ការ​ប្រែ​ចិត្ត​នាំ​ឲ្យ​ទទួល​សេចក្ដី​មេត្ដា​ករុណា​ពី​ព្រះ។

គោល​សំខាន់​ពី​សៀវភៅ​អេសេគាល

អេសេគាល​បាន​បំពេញ​គ្រប់​ភារកិច្ច​ដែល​គាត់​បាន​ទទួល​ពី​ព្រះ ទោះ​ជា​ភារកិច្ច​នោះ​ពិបាក​យ៉ាង​ណា​ក្ដី។ គាត់​បាន​ធ្វើ​ដូច្នេះ​ដោយ​ចិត្ត​រាប​ទាប និង​ចិត្ត​ក្លាហាន។ គាត់​បាន​ទុក​គំរូ​យ៉ាង​ល្អ​សម្រាប់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។

គោល​សំខាន់​ពី​សៀវភៅ​ដានីយ៉ែល

ដានីយ៉ែល​និង​មិត្ត​ភក្ដិ​របស់​គាត់​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ក្នុង​គ្រប់​កាលៈទេសៈ។ គំរូ​របស់​ពួក​គាត់​និង​ការ​សម្រេច​នៃ​ទំនាយ​អាច​ជួយ​យើង​នៅ​គ្រា​ចុង​ក្រោយ​នេះ។

គោល​សំខាន់​ពី​សៀវភៅ​ហូសេ

ការ​ប្រកាស​ទុក​ជា​មុន​របស់​ហូសេ​មាន​មេ​រៀន​សំខាន់ៗសម្រាប់​យើង ស្តី​អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អស់​អ្នក​ដែល​បាន​ប្រែ​ចិត្ត និង​អំពី​ការ​គោរព​ប្រណិប័តន៍​ដែល​លោក​ពេញ​ចិត្ត។

គោល​សំខាន់​ពី​សៀវភៅ​យ៉ូអែល

យ៉ូអែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រាប់​ទុក​ជា​មុន​អំពី«ថ្ងៃ​របស់​ព្រះ​យេហូវ៉ា» ហើយ​ក៏​ប្រាប់​អំពី​របៀប​ដែល​នាំ​ឲ្យ​រួច​ជីវិត​ដែរ។ នៅ​សព្វ​ថ្ងៃ​នេះ ដំណឹង​នោះ​គឺ​កាន់​តែ​បន្ទាន់។

គោល​សំខាន់​ពី​សៀវភៅ​អេម៉ុស

ព្រះ​យេហូវ៉ា​បាន​ប្រើ​បុរស​ដែល​មាន​ចិត្ត​រាប​ទាប​នេះ​ឲ្យ​ធ្វើ​កិច្ច​ការ​ដ៏​សំខាន់។ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​គំរូ​របស់​អេម៉ុស?

គោល​សំខាន់​ពី​សៀវភៅ​អូបាឌា

សៀវភៅ​អូបាឌា​ជា​សៀវភៅ​ខ្លី​ជាង​គេ​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ។ ទំនាយ​ក្នុង​សៀវភៅ​នេះ​ផ្ដល់​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម ហើយ​បញ្ជាក់​ថា​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​លើក​តម្កើង។

គោល​សំខាន់​ពី​សៀវភៅ​យ៉ូណាស

យ៉ូណាស​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ទទួល​ការ​កែ​តម្រង់ ហើយ​បំពេញ​ភារកិច្ច​របស់​គាត់។ ម្យ៉ាង​ទៀត គាត់​ក៏​បាន​រៀន​មេ​រៀន​សំខាន់​ស្តី​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ និង​អំពី​សេចក្ដី​មេត្ដា​ករុណា​របស់​លោក។ បទ​ពិសោធន៍​របស់​គាត់​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​អ្នក។

គោល​សំខាន់​ពី​សៀវភៅ​មីកា

ទំនាយ​នេះ​ដែល​មក​ពី​ព្រះ​អាច​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​ព្រះ​យេហូវ៉ា​សុំ​ពី​យើង​តែ​អ្វី​ដែល​សម​ហេតុ​សម​ផល​និង​មាន​ប្រយោជន៍។

គោល​សំខាន់​ពី​សៀវភៅ​ណាហ៊ុម

ទំនាយ​នោះ​អាច​ជួយ​យើង​ឲ្យ​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​តែង​តែ​សម្រេច​ពាក្យ​របស់​លោក ហើយ​ថា​លោក​ផ្ដល់​ការ​សម្រាល​ទុក្ខ​ដល់​អស់​អ្នក​ដែល​ស្វែង​រក​សន្ដិ​ភាព និង​សេចក្ដី​សង្គ្រោះ​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​លោក។

គោល​សំខាន់​ពី​សៀវភៅ​ហាបាគុក

យើង​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​តែង​តែ​ដឹង​អំពី​ពេល​វេលា​និង​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​សង្គ្រោះ​រាស្ត្រ​របស់​លោក។

គោល​សំខាន់​ពី​សៀវភៅ​សេផានា

ហេតុ​អ្វី​យើង​មិន​គួរ​គិត​ថា​ថ្ងៃ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា​នឹង​មិន​មក?

គោល​សំខាន់​ពី​សៀវភៅ​ហាកាយ

ទំនាយ​ដែល​លើក​បញ្ជាក់​អំពី​ការ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​ថា​សំខាន់​បំផុត ហើយ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជា​បន្ទាប់​បន្សំ​វិញ។

គោល​សំខាន់​ពី​សៀវភៅ​សាការី

អ្វី​ជា​ច្រើន​ដែល​ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត និង​ទំនាយ​ជា​ច្រើន​ដែល​ពង្រឹង​កម្លាំង​របស់​រាស្ត្រ​ព្រះ​នៅ​អតីតកាល។ ទំនាយ​ទាំង​នេះ​បន្ត​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា​ព្រះ​យេហូវ៉ា​គាំ​ទ្រ​យើង​នៅ​សព្វ​ថ្ងៃ​នេះ។

គោល​សំខាន់​ពី​សៀវភៅ​ម៉ាឡាគី

សៀវភៅ​នេះ​គឺ​ជា​ទំនាយ​អំពី​គោល​ការណ៍​គម្ពីរ​ដែល​មិន​ចេះ​ផ្លាស់​ប្ដូរ​របស់​ព្រះ​យេហូវ៉ា សេចក្ដី​មេត្ដា​ករុណា និង​សេចក្ដី​ស្រឡាញ់​របស់​លោក។ ទំនាយ​នោះ​ក៏​ផ្ដល់​នូវ​មេ​រៀន​ក្នុង​ជីវិត​នៅ​សម័យ​របស់​យើង​ផង​ដែរ។

គោលសំខាន់ពីសៀវភៅម៉ាថាយ

សូមអញ្ជើញរីករាយនឹងការរៀនព័ត៌មានខ្លីៗអំពីសៀវភៅម៉ាថាយ ជាសៀវភៅដំណឹងល្អទី១ក្នុងចំណោមសៀវភៅដំណឹងល្អទាំងបួន។

គោល​សំខាន់​ពី​សៀវភៅ​ម៉ាកុស

សៀវភៅ​ម៉ាកុស​ជា​សៀវភៅ​ខ្លី​ជាង​គេ​ក្នុង​ចំណោម​សៀវភៅ​ដំណឹង​ល្អ សៀវភៅ​នេះ​ប្រាប់​ទុក​ជា​មុន​អំពី​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​នៅ​ថ្ងៃ​អនាគត​ជា​ស្តេច​នៃ​រាជាណាចក្រ​ព្រះ។

គោល​សំខាន់​ពី​សៀវភៅ​លូកា

តើ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​លូកា​មាន​ព័ត៌មាន​ពិសេស​អ្វី?

គោលសំខាន់ពីសៀវភៅយ៉ូហាន

កំណត់ហេតុរបស់យ៉ូហានបញ្ជាក់អំពីសេចក្ដីស្រឡាញ់របស់លោកយេស៊ូចំពោះមនុស្សជាតិ, គំរូរបស់លោកអំពីចិត្តរាបទាប, និងអត្តសញ្ញាណរបស់លោកជាមេស្ស៊ី​—អនាគតស្ដេចនៃរាជាណាចក្រព្រះ។

គោល​សំខាន់​ពី​សៀវភៅ​សកម្មភាព​របស់​ពួក​សាវ័ក

គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​ខំ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត។ សៀវភៅ​សកម្មភាព​អាច​ជួយ​អ្នក​ឲ្យ​កាន់​តែ​ខ្នះ​ខ្នែង​ហើយ​រំភើប​ចិត្ត​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

គោល​សំខាន់​ពី​សៀវភៅ​រ៉ូម

ការ​ណែនាំ​អំពី​ព្រះ​យេហូវ៉ា​មិន​រើស​មុខ​និង​សារៈសំខាន់​នៃ​ការ​មាន​ជំនឿ​ទៅ​លើ​លោក​យេស៊ូ​គ្រិស្ត។

គោល​សំខាន់​ពី​សៀវភៅ​កូរិនថូស​ទី១

សំបុត្រ​របស់​ប៉ូល​មាន​ឱវាទ​ដែល​មក​ពី​ព្រះ ស្តី​អំពី​ការ​មាន​សាមគ្គី​ភាព ភាព​ស្អាត​ស្អំ​ខាង​សីលធម៌ សេចក្ដី​ស្រឡាញ់ និង​ការ​ជឿ​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

គោល​សំខាន់​ពី​សៀវភៅ​កូរិនថូស​ទី២

ព្រះ​យេហូវ៉ា​ជា«ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង» ពង្រឹង​កម្លាំង​និង​ទ្រ​ទ្រង់​ខ្ញុំ​បម្រើ​របស់​លោក។

គោល​សំខាន់​ពី​សៀវភៅ​កាឡាទី

សំបុត្រ​របស់​ប៉ូល​ជូន​ចំពោះ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កាឡាទី​ក៏​ជាប់​ទាក់​ទង​នឹង​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ សំបុត្រ​នោះ​អាច​ជួយ​គ្រិស្ត​សាសនិក​ពិត​ឲ្យ​អាច​រក្សា​ភាព​ស្មោះ​ត្រង់។

គោល​សំខាន់​ពី​សៀវភៅ​អេភេសូរ

សំបុត្រ​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​សរសេរ​នេះ លើក​បញ្ជាក់​អំពី​គោល​បំណង​របស់​ព្រះ​ស្តី​អំពី​ការ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត​និង​សាមគ្គី​ភាព​តាម​រយៈ​លោក​យេស៊ូ​គ្រិស្ត។

គោលសំខាន់ពីសៀវភៅភីលីព

ពេលយើងរឹងមាំទោះជាស្ថិតក្នុងការពិបាកក្ដី យើងក៏អាចលើកទឹកចិត្តអ្នកឯទៀតឲ្យរឹងមាំដែរ។

គោលសំខាន់ពីសៀវភៅកូឡុស

យើងអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ដដោយធ្វើតាមអ្វីដែលយើងបានរៀន ដោយអភ័យទោសឲ្យអ្នកឯទៀតដោយគ្មានល័ក្ខខ័ណ្ឌ និងដោយទទួលស្គាល់ឋានៈនិងអំណាចរបស់លោកយេស៊ូ។

គោលសំខាន់ពីសៀវភៅថែស្សាឡូនិចទី១

យើងត្រូវដឹងខ្លួនជានិច្ច ‹ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង› ‹អធិដ្ឋានជានិច្ច› និងលើកទឹកចិត្ដគ្នាទៅវិញទៅមក។

គោលសំខាន់ពីសៀវភៅថែស្សាឡូនិចទី២

ប៉ូលបានកែតម្រង់ទស្សនៈមិនត្រឹមត្រូវអំពីការមកដល់នៃថ្ងៃរបស់ព្រះយេហូវ៉ា ហើយគាត់លើកទឹកចិត្តបងប្អូនឲ្យមានជំនឿមាំមួន។

គោលសំខាន់ពីសៀវភៅធីម៉ូថេទី១

ប៉ូលបានសរសេរសំបុត្រធីម៉ូថេទី១ដើម្បីរៀបចំក្រុមជំនុំ និងដើម្បីព្រមានកុំឲ្យទទួលសេចក្ដីបង្រៀនមិនពិត និងកុំឲ្យស្រឡាញ់លុយ។

គោលសំខាន់ពីសៀវភៅធីម៉ូថេទី២

ប៉ូលលើកទឹកចិត្ដធីម៉ូថេឲ្យបំពេញកិច្ចបម្រើយ៉ាងសព្វគ្រប់។

គោលសំខាន់ពីសៀវភៅទីតុស

សំបុត្រដែលសាវ័កប៉ូលសរសេរទៅកាន់ទីតុសប្រាប់អំពីបញ្ហានៅក្នុងក្រុមជំនុំនៅកោះក្រេត ហើយតែងតាំងបុរសដែលមានគុណសម្បត្ដិគ្រប់គ្រាន់ឲ្យបម្រើជាអ្នកចាស់ទុំ។

គោលសំខាន់ពីសៀវភៅភីលេម៉ូន

សំបុត្រនេះខ្លីតែមានន័យខ្លឹមសារ ព្រោះមានមេរៀនដ៏សំខាន់អំពី ចិត្តរាបទាប ចិត្តសប្បុរស និងការអភ័យទោស។

គោលសំខាន់ពីសៀវភៅហេប្រឺ

មូលដ្ឋានគ្រឹះក្នុងការគោរពប្រណិប័តន៍របស់គ្រិស្តសាសនិកគឺប្រសើរជាងត្រសាលដែលធ្វើដោយដៃមនុស្ស និងជូនសត្វជាគ្រឿងបូជា។

គោលសំខាន់ពីសៀវភៅយ៉ាកុប

យ៉ាកុបបានប្រើពាក្យក្នុងន័យធៀបយ៉ាងរស់រវើក ដើម្បីបង្រៀនអំពីសារៈសំខាន់នៃគោលការណ៍គ្រិស្តសាសនិក។

គោលសំខាន់ពីសៀវភៅពេត្រុសទី១

សៀវភៅដំបូងរបស់ពេត្រុសលើកទឹកចិត្តយើងឲ្យមានសកម្មភាពនិងឲ្យផ្ទេរកង្វល់របស់យើងទាំងអស់ទៅព្រះ

គោលសំខាន់ពីសៀវភៅពេត្រុសទី២

សៀវភៅទីពីររបស់ពេត្រុសលើកទឹកចិត្តយើងឲ្យមានជំនឿរឹងមាំកាលដែលយើងកំពុងទន្ទឹងរងចាំមេឃថ្មីនិងផែនដីថ្មី

គោលសំខាន់ពីសៀវភៅយ៉ូហានទី១

សៀវភៅរបស់យ៉ូហានព្រមានយើងអំពីមេប្រឆាំងហើយជួយយើងឲ្យឃើញអ្វីដែលយើងគួរស្រឡាញ់និងមិនគួរស្រឡាញ់

គោលសំខាន់ពីសៀវភៅយ៉ូហានទី២

សៀវភៅទីពីររបស់យ៉ូហានរំលឹកយើងឲ្យរក្សាដើរក្នុងសេចក្តីពិតហើយឲ្យយើងប្រុងប្រយ័ត្ននឹងពួកអ្នកបោកបញ្ឆោត។

គោលសំខាន់ពីសៀវភៅយ៉ូហានទី៣

សំបុត្រទីបីរបស់យ៉ូហានបង្រៀនអំពីមេរៀនដ៏សំខាន់ស្តីអំពីការទទួលអ្នកឯទៀតដោយរាក់ទាក់របស់គ្រិស្តសាសនិក

គោលសំខាន់ពីសៀវភៅយូដាស

យូដាសបង្ហាញឲ្យដឹងពីរបៀបបោកបញ្ឆោតរបស់ពួកអ្នកដែលព្យាយាមបញ្ឆោតនិងបង្ខូតគ្រិស្តសាសនិក។

គោលសំខាន់ពីសៀវភៅការបើកបង្ហាញ

ការបើកបង្ហាញឲ្យឃើញក្នុងគំនិតដែលមាននៅក្នុងសៀវភៅការបើកបង្ហាញបញ្ជាក់អំពីរបៀបដែលរាជាណាចក្រព្រះនឹងសម្រេចបំណងប្រាថ្នារបស់លោកសម្រាប់មនុស្សជាតិនឹងផែនដី។

លោកអ្នកក៏ប្រហែលជាចូលចិត្តដែរ

សៀវភៅផ្សេងៗ

គម្ពីរ​បរិសុទ្ធ តើ​រៀប​រាប់​អំពី​អ្វី?

តើ​មាន​ព័ត៌មាន​បឋម​អ្វី​ខ្លះ​ក្នុង​គម្ពីរ?